ល្អណាស់! ក្រុមនិស្សិតខ្មែររៀនចប់ពីថៃ មកបើកហាងកាហ្វេដាក់ឈ្មោះ Blockchain ដើម្បីបំផុសបច្ចេកវិទ្យានេះដល់យុវជនខ្មែរ
ផែន ផាន់ណា
APRIL 21 2022
ឌីជីថល
2.2 K views
2 mins read

ចាប់ផ្ដើមឡើងដោយនិស្សិតខ្មែរមួយក្រុមដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ស្រាក់ដៃគ្នាបើហាងកាហេ្វដ៏ប្រណិតមួយឈ្មោះថា Blockchain Café ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស ចំកណ្ដាលបេះដូងរាជធានីភ្នំពេញតែម្ដង។ កញ្ញា លូ  ច័ន្ទដារ៉ាវណ្ឌី សហស្ថាបនិក Blockchain Café និងជានិស្សិតបញ្ចប់ការសិក្សាផ្នែកគណនីមកពីសាកលវិទ្យាក្នុងព្រះរាជាណាចក្រថៃ កំពុងតែមមាញឹកខ្លាំង ទាំងការមើលការខុសត្រូវក្នុងហាង និងការចែករំលែកចំណេះដឹងលើបច្ចេកវិទ្យា​ Blockchain ទៅកាន់អ្នកដែលចង់ចេះ ចង់ដឹង បច្ចេកវិទ្យាដ៏មានសក្កដានុពលមួយនេះ។

May be an image of 1 person, tree and sky

May be an image of 11 people, people standing and indoor

Blockchain Café គឺលើសពីហាងកាហ្វេ ដែលយើងអាចនិយាយបានថា វាជាសហគមន៍មួយដែលប្រមូលផ្ដុំទៅដោយ អ្នកស្រឡាញ់បច្ចេកវិទ្យា ដូចជាគ្រីបតូ, NFT, Blockchain, Metaverse,។ល។ ប៉ុន្តែអ្វីដែលសំខាន់ គឺមនុស្សគ្រប់គ្នាដែលចង់ចេះបច្ចេកវិទ្យាថ្មីៗទាំងនេះ អាចចូលទៅអង្គុយស្ដាប់ ផ្លាស់ប្ដូរមតិយោបល់ ឬសាកសួរជាសំណួរក៏បាន រៀងរាល់ពេលមានកិច្ចពិភាក្សាលើបច្ចេកវិទ្យាថ្មីៗទាំងនោះ ដោយឥតគិតថ្លៃ។

May be an image of 12 people and indoor

May be an image of office and indoor

ដើម្បីឱ្យកាន់តែច្បាស់ក្រុមការងារ Technology Cambodia (ចាបខៀវ) ក៏បានស្កាត់ទៅជួបផ្ទាល់ជាមួយនឹងកញ្ញា ច័ន្ទដារ៉ាវណ្ឌី សហស្ថាបនិករបស់របស់ Blockchain Café នេះ និងបានសួរនាំអំពីដើមចមខ្លះៗនៃការបង្កើតហាងកាហ្វេមួយនេះឡើយ។ ខណៈនោះដែរកញ្ញាក៏បានឱ្យដឹងផងដែរថា ការបើកហាងកាហ្វេ Blockchain Café នេះឡើង ព្រោះកញ្ញា និងសហស្ថាបនិកផ្សេងទៀត គឺជាសិស្សដែលបញ្ចប់ការសិក្សាមកពីប្រទេសថៃ ហើយនៅក្នុងប្រទេសថៃ វិស័យ Blockchain ដើរលឿនជាងខ្មែរយើងបន្តិច ដែលធ្វើឱ្យកញ្ញាបានស្វែងយល់ពីវិស័យមួយនេះបានច្រើន។ ចំណុចខ្លាំងមួយដែលកញ្ញាចាប់ចិត្ត ពីរបៀបធ្វើការនៅក្នុងប្រទេសថៃនោះគឺ នៅស្រុកថៃគេចូលចិត្តបង្កើត សហគមន៍ឬព្រឹត្តិកាណ៍ផ្សេងៗ ដើម្បីចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក។

May be an image of 18 people, people sitting, people standing, indoor and text that says "hewwe neW 4តាំរង @neWorld Software Spment bh Noplication XMAS VII រក 使じ"

No photo description available.

កញ្ញា ច័ន្ទដារ៉ាវណ្ឌី សម្លឹងឃើញថាបច្ចេកវិទ្យា Blockchain នេះវានឹងចូលខ្លួនមកដោះស្រាយបញ្ហារបស់មនុស្សច្រើន នៅថ្ងៃអនាគត ឧទាហរណ៍ដូចជាវិស័យតន្ត្រី ការងារ ការផ្សព្វផ្សាយ ហ្គេម ហិរិញ្ញវត្ថុ និងកសិកម្មជាដើម សុទ្ធតែសឹងតែត្រូវការបច្ចេកវិទ្យា Blockchain ទាំងអស់។ ដូច្នេះហើយទើបកញ្ញា និងស្ថាបនិក៣រូបទៀត សម្រេចចិត្តបង្កើតហាងកាហ្វេនេះឡើង ដោយយល់ឃើញថា ទី១ ហាងកាហ្វេនេះអាចឱ្យមនុស្សអង្គុយធ្វើការបាន និងមួយទៀតគឺជួយដល់អ្នកដែលកំពុងស្វែងយល់ពី Blockchain ពួកគាត់អាចមកហាងកាហ្វេនេះផ្ទាល់បាន។

May be an image of 4 people, people standing and indoor

May be an image of 1 person, standing and indoor

កញ្ញាក៏បានបន្តទៀតថាគោលដៅដ៏ធំមួយទៀតរបស់ Blockchain Café គឺចង់ធ្វើជាសហគមន៍ ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ព្រោះថ្ងៃអនាគត Blockchain Café អាចនឹងក្លាយជាសាលារៀន ប៉ុន្តែបច្ចុប្បន្ននេះ កំពុងផ្ដោតសំខានលើការប្រមូលមនុស្សឱ្យក្លាយជាសហគមន៍សិន។

May be an image of 4 people and indoor

គូសបញ្ជាក់ផងដែរថា Blockchain Café មានទីតាំងស្ថិតនៅមហាវិថីព្រះមុន្នីវង្ស ដែលប្រិយមិត្តអ្នកអាន អាចចុចចូលតាមរយៈតំណភ្ជាប់ខាងក្រោម ដើម្បីចូលសាកល្បងបាន។ មួយវិញទៀតប្រិយមិត្តក៏អាច ចូលរួមស្ដាប់ ឬផ្លាស់ប្ដូរមតិយោបល់បាន រាល់ពេលមានកិច្ចពិភាក្សានៅក្នុងហាង Blockchain Café បានដោយឥតគិតថ្លៃ៕

ទីតាំង៖ https://goo.gl/maps/9ydHcWiUmB8edJq47

May be an image of 3 people, people standing and indoor

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia