ប្រញាប់ឡើង! អាហារូបករណ៍ ១០០% ជាង ៣០០កន្លែង នៅសាកលវិទ្យាល័យធំៗនៅខ្មែរ សុទ្ធតែជំនាញបច្ចេកវិទ្យា ពីស.ស.យ.ក
ផែន ផាន់ណា
JULY 16 2026
ឱកាស
170 views
2 mins read

នេះគឺជាដំណឹងដ៏រីករាយ និងជាឱកាសមាសសម្រាប់សិស្សានុសិស្ស និងយុវជនកម្ពុជាដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ! សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ ១០០% ពេញ ១អាណត្តិនៃការសិក្សា ចំនួនសរុប ៣១៤ កន្លែង សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

747881843 1443620854454300 1692142413890223404 N.png

ការផ្តល់ជូនអាហារូបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខ្ពស់។ អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់ការបន្តការសិក្សាថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទៅលើមុខជំនាញជាច្រើន ដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនល្បីៗជាដៃគូចំនួន ៦ រួមមាន៖

១. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP): ចំនួន ២០ កន្លែង ២. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM): ចំនួន ១២ កន្លែង (ថ្នាក់បរិញ្ញាបត្រ ១០ និងបរិញ្ញាបត្រជាន់ខ្ពស់ ២) ៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE): ចំនួន ១២ កន្លែង (ថ្នាក់បរិញ្ញាបត្រ ១០ និងបរិញ្ញាបត្រជាន់ខ្ពស់ ២) ៤. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP): ចំនួន ១៤ កន្លែង (កម្មវិធី Single Degree) ៥. សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA): ចំនួន ២៥ កន្លែង (ថ្នាក់បរិញ្ញាបត្រ) ៦. វិទ្យាស្ថានខ្មែរជំនាន់ថ្មី (INK): ចំនួន ២៣០ កន្លែង (ថ្នាក់បរិញ្ញាបត្ររង/បរិញ្ញាបត្រ ២០០ និងបរិញ្ញាបត្រជាន់ខ្ពស់ ៣០)

Screenshot 2026 07 16 at 2.51.59 in the Afternoon

មុខជំនាញលេចធ្លោដែលបេក្ខជនអាចជ្រើសរើសបានមានដូចជា៖ បច្ចេកវិទ្យាព័ត៌មាន (IT), បញ្ញាសិប្បនិម្មិត (AI), សុវត្ថិភាពសាយប័រ (Cybersecurity), ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure), នីតិសាស្ត្រ, សេដ្ឋកិច្ច និងសេដ្ឋកិច្ចឌីជីថល, ទំនាក់ទំនងអន្តរជាតិ, គ្រប់គ្រងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងធនាគារ, កសិកម្ម, វិទ្យាសាស្ត្រសត្វ និងមុខជំនាញភាសាបរទេសជាច្រើនទៀត។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • បេក្ខជន-បេក្ខនារី ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវឆ្លងកាត់ការវាយតម្លៃ ការប្រឡងប្រជែង ឬការសម្ភាសន៍ផ្ទាល់ដែលរៀបចំដោយ ស.ស.យ.ក. រាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សាសាមី។
  • កាលបរិច្ឆេទឈប់ទទួលពាក្យមានការកំណត់ផ្សេងៗគ្នាទៅតាមសាកលវិទ្យាល័យនីមួយៗ (ភាគច្រើនចាប់ពីពាក់កណ្តាលខែសីហា ដល់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៦)។

របៀបនៃការដាក់ពាក្យស្នើសុំ៖ សិស្សានុសិស្ស និងយុវជនដែលមានចំណាប់អារម្មណ៍ សូមប្រញាប់រួសរាន់បំពេញទម្រង់បែបបទ និងរៀបចំឯកសារ (ដូចជា ជីវប្រវត្តិសង្ខេប សញ្ញាបត្រ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងរូបថត ៤x៦) ដោយអាចទាញយក និងដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់អនឡាញខាងក្រោម៖

កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! សូមជួយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្តិ បងប្អូន និងអ្នកដែលកំពុងស្វែងរកឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា!

746477024 1579132250483070 8675739111111541630 N.png

747604633 883650690997298 725385383692026513 N.png

748043837 1046201854448105 9129416903644611208 N.png

749108312 2436287050113338 708123292438675886 N.png

746878493 2287984101948714 6048564433363194985 N.png

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia