ក្រុមហ៊ុន IM Motors Cambodia បានបើកបង្ហាញនូវរថយន្តអគ្គិសនីប្រណិតដ៏ឆ្លាតវៃនាយុគសម័យថ្មី ជាមួយការតេស្តសាកល្បងនូវមុខងារដ៏អស្ចារ្យ 
ផែន ផាន់ណា
JULY 14 2026
PR
4 mins read

ភ្នំពេញ, ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦, ក្រុមហ៊ុន IM Motors Cambodia ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីប្រណិតរបស់ MG បានរៀបចំព្រឹត្តិការណ៍ “IM Intelligent Drive Challenge” ឬ ហៅថា “សាកល្បងភាពឆ្លាតវៃនៃការបើកបររថយន្ត IM” យ៉ាងអធិកអធមដែលផ្តល់ជូនពិសេសដល់ សារព័ត៌មាន និង អ្នកផលិតមាតិកាអំពីរថយន្ត (Auto KOL) ល្បីៗ ដើម្បីបើកបរសាកល្បងសមត្ថភាពដ៏ឆ្លាតវៃនៅលើរថយន្តទាំង២ម៉ូដែលគឺ IM5 និង IM6។ ព្រឹត្តិការណ៍នេះធ្វើឡើងតាមរយៈការសាកល្បងសមត្ថភាពបើកបរដើម្បីបង្ហាញពីបច្ចេកវិទ្យាដ៏ឆ្លាតវៃ ទំនើបៗចុងក្រោយគេរបស់ក្រុមហ៊ុនរថយន្តលំដាប់អន្តរជាតិមួយនេះ។ 

Photo 2026 07 14 20 06 41

IM Motors គឺជាយីហោរថយន្តអគ្គិសនីដ៏ឆ្លាតវៃលំដាប់ប្រណីត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួនបីរួមមានដូចជា៖ ក្រុមហ៊ុន SAIC Motor, Alibaba Group និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ ដែលមានការគាំទ្រពីរដ្ឋាភិបាលហៅថា ZJ Hi-Tech។ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកនេះ បានធ្វើការរួមគ្នាដើម្បីបង្កើតនូវភាពល្អឥតខ្ចោះរវាងបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ វិស្វកម្មទំនើបៗ និងការរចនាដ៏ប្រណីត ដែលបានបង្កើតនូវរថយន្តអគ្គិសនីកម្រិតស្តង់ដារថ្មីសម្រាប់ការធ្វើដំណើរបែបអនាគត។

Photo 2026 07 14 20 06 51

នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន IM Motors ត្រូវបាននាំចូល និងចែកចាយជាផ្លូវការដោយក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុនផ្តល់នូវទំនុកចិត្តខ្ពស់មួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១។ ដោយមានផលប័ត្រនិងប្រវត្តអាជីវកម្មដ៏រឹងមាំក្នុងការនាំចូលនូវរថយន្តនិងម៉ូតូយីហោល្បីៗមកកាន់ប្រទេសកម្ពុជាមានដូចជារថយន្ត MG, ម៉ូតូ Royal Enfield និង ម៉ូតូ Peugeot Motorcycles ក្រុមហ៊ុន TF Motors តែងតែផ្តល់នូវទំនុកចិត្តខ្ពស់បំផុតដល់អតិថិជន តាមរយៈការធានាផ្លូវការពីរោងចក្រផ្ទាល់ផលិត មានគ្រឿងបន្លាស់សុទ្ធ(Genuine Spare Part) មានក្រុមអ្នកជំនាញបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់លើសេវាកម្មថែទាំក្រោយពេលលក់ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងធានាបាននូវបទពិសោធន៏ដ៏ល្អលំដាប់ premium និង មិនធ្វើឱ្យអតិថិជនខកបំណងឡើយ។

Photo 2026 07 14 20 06 57

គួរបញ្ផាក់ផងដែរថា ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅទីតាំងអគារតាំងបង្ហាញរថយន្ត IM Motors Cambodia ដោយបានបង្ហាញយ៉ាងច្បាស់នូវបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃដែលមានលើរថយន្ត IM ដូចជា៖ ការចូលចតដោយស្វ័យប្រវត្ត (Auto Parking), តួរថយន្តប្រភេទឌីជីថល IM Intelligent Digital Chassis និង ប្រព័ន្ធបញ្ជាចង្កូតបត់កង់ទាំងបួន (Four-Wheel Steering) ដែលបានផ្តល់នូវរង្វង់បត់ដ៏អស្ចារ្យត្រឹមតែ ៤.៩៩ ម៉ែត្រប៉ុណ្ណោះ ដែលជួយឱ្យការបើកបរ ឬ ការបត់បែនកាន់តែមានភាពងាយស្រួល ទាំងការគ្រប់គ្រងស្ថេរភាពប្រព័ន្ធចង្កូត និងប្រព័ន្ធហ្វ្រាំង ព្រមទាំងការចូលចតស្វ័យប្រវត្តិដែលធ្វើឱ្យការប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់។

Photo 2026 07 14 20 07 03

ចំណុចលេចធ្លោបំផុតនៃកម្មវិធីនេះ គឺការបង្ហាញពីប្រព័ន្ធគ្រប់គ្រងការបើកបរឌីជីថលដ៏ឆ្លាតវៃ (IM Intelligent Digital Chassis) ជាមួយនឹងប្រព័ន្ធបញ្ជាចង្កូតបត់កង់ទាំងបួន (Four-Wheel Steering) ដែលជាបច្ចេកវិទ្យាទំនើបឈានមុខគេ ដែលធ្វើការរួមគ្នាទាំង ប្រព័ន្ធចង្កូត ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធគ្រឿងក្រោម និងបច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ ដើម្បីផ្តល់នូវស្ថេរភាពនៃការបើកបរ ជួយឱ្យពេលបើកបរកាន់តែមានភាពងាយស្រួល និងកាន់តែមានទំនុកចិត្តខ្ពស់។ ជាមួយរង្វង់បត់ត្រឡប់ក្រោយតូចត្រឹមតែ ៤.៩៩ ម៉ែត្រ អ្នកចូលរួមបើកបរទាំងអស់បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ដែលផ្តល់ភាពងាយស្រួលបំផុតក្នុងការបត់ត្រឡប់ក្រោយផ្លូវ U-turn ទោះបីជាផ្លូវតូចចង្អៀតដ៏ដោយ ដោយផ្តល់នូវភាពបត់បែនដ៏រហ័សរហួន ការចូលចតយ៉ាងងាយស្រួល និងមានស្ថេរភាពខ្ពស់ទោះបត់ក្នុងល្បឿនលឿនក៏ដោយ។

Photo 2026 07 14 20 07 15

ដើម្បីជាការបង្ហាញឱ្យឃើញច្បាស់អំពីភាពឆ្លាតវៃរបស់រថយន្ត ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៏បើកបរជាក់ស្តែងដើម្បីដឹងអំពីបច្ចេកវិទ្យាទាំងអស់នេះ លើ ៤ វិញ្ញាសារធំៗរួមមាន៖
**ទី១ – Auto Parking Side Curb** មុខងារ Auto Parking
ការបើកបរសាកល្បងក្នុងការចូលចតជាប់ចិញ្ចើមផ្លូវ ដោយប្រើប្រព័ន្ធជំនួយចតដ៏ឆ្លាតវៃ ដែលធ្វើឱ្យការចតកាន់តែងាយស្រួល មានភាពត្រឹមត្រូវ និងជឿជាក់បំផុត។

Photo 2026 07 14 20 07 22

**ទី២ – Smart Auto Parking Challenge** មុខងារចូលចតអូតូ
ការបើកបរសាកល្បងចូលចតរថយន្តចូលចន្លោះតូច រវាងរថយន្តក្នុងចំណត ដើម្បីទទួលយកបទពិសោធន៍ពីប្រព័ន្ធជំនួយចតដ៏ឆ្លាតវៃ ដែលជួយកាត់បន្ថយភាពតានតឹងក្នុងការចតប្រចាំថ្ងៃ។

Photo 2026 07 14 20 07 29

**ទី៣ – Figure 8 Challenge** បង្ហាញពីភាពអស្ចារ្យនៃ IM Digital Chassis & Four-wheel Steering
ការបើកសាកល្បងក្នុងទម្រង់ផ្លូវជាលេខ 8 ដើម្បីបង្ហាញពីការគ្រប់គ្រងចង្កូត និងការបត់បែនដ៏មានលំនឹងរបស់មុខងារ **IM Intelligent Digital Chassis និង Four-Wheel Steering** ដែលធ្វើឱ្យរថយន្តមានលំនឹងល្អ បើកបររលូន និងឆ្លើយតបពេលបត់បែនបានយ៉ាងច្បាស់លាស់។

Photo 2026 07 14 20 07 37

**ទី៤ – U-Turn Challenge** មុខងារ Four-Wheel Steering ដែលកង់ក្រោយអាចងាកបានពី 5 ដល់ 12 ដឺក្រេអាស្រ័យលើល្បឿនរថយន្ត
នេះគឺជាការ Highlight ដ៏សំខាន់បំផុតរបស់រថយន្ត IM Motors។ អ្នកនឹងសាកល្បងបត់ផ្លូវ U-Turn នៅលើផ្លូវតូច ដោយបច្ចេកវិទ្យា **Four-Wheel Steering** ដែលអនុញ្ញាតឱ្យកង់មុខ និងកង់ក្រោយបត់ស្របគ្នា កាត់បន្ថយរង្វង់បត់មកត្រឹម 4.99 ម៉ែត្រ ធ្វើឱ្យការបត់ ការចត និងការបើកបរក្នុងទីក្រុង កាន់តែងាយស្រួលជាងមុន។

Photo 2026 07 14 20 07 44

ឆ្លងកាត់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នកចូលរួមបានស្វែងយល់និងទទួលបាននូវបទពិសោធន៍ក្នុងការអនុវត្តផ្ទាល់ជាមួយរថយន្ត IM Motors ដែលរួមបញ្ចូលគ្នានូវវិស្វកម្មដ៏ឆ្លាតវៃ និងការរចនាបែបប្រណីត ដើម្បីបង្កើតនូវបទពិសោធន៍បើកបរដ៏អស្ចារ្យ មានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។ លើសពីនេះទៀត រថយន្ត IM5 និង IM6 ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតទាក់ទាញ មានការរចនាផ្នែកខាងក្នុងដ៏ប្រណីតលំដាប់ Premium បំពាក់ដោយមុខងារដ៏ឆ្លាតវៃ(Intelligent Cockpit) និងប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ(ADAS) ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចក្ខុវិស័យរបស់យីហោ IM Motors ក្នុងការបង្កើតយានយន្តដែលរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងប្រណីតភាព ភាពច្នៃប្រឌិតដ៏ឆ្លាតវៃ និងការបើកបរដ៏មានផាសុកភាពខ្ពស់។

Photo 2026 07 14 20 07 50

ព្រឹត្តិការណ៍ “IM Intelligent Drive Challenge” ឬ ហៅថា “សាកល្បងភាពឆ្លាតវៃនៃការបើកបររថយន្ត IM” នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុន IM Motors នៅក្នុងប្រទេសកម្ពុជា ដែលជួយពង្រឹងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ម៉ាកយីហោ ក្នុងការនាំយកនូវរថយន្តអគ្គិសនីដ៏ឆ្លាតវៃកម្រិតខ្ពស់ និងការបើកបរលំដាប់ពិភពលោក មកជូនដល់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

Photo 2026 07 14 20 07 56

Photo 2026 07 14 20 08 13

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia