អាចទេ? Bill Gates ថា ChatGPT នឹងដើរតួរសំខាន់ ដូចកុំព្យូទ័រ និងអ៊ីនធឺណិត ដែលបច្ចុប្បន្នមនុស្សមិនអាចខ្វះវាបាន
Navasiri Morm
FEBRUARY 5 2023
អាជីវកម្ម 4.0
430 views
2 mins read

កាលពីថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បើតាមការចុះផ្សាយរបស់គេហទំព័រ Forbes បានធ្វើការសម្ភាសន៍ ជាមួយនឹងសហគ្រិន និងអ្នកជំនួញបច្ចេកវិទ្យាជួរមុខពិភពលោកជាង៦០ រូប ពាក់ព័ន្ធនឹងវត្តមានរបស់ ChatGPT ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក។ ហើយក្នុងចំណោមអ្នកដឹកនាំបច្ចេកវិទ្យាទាំង ៦០រូបនោះ ក៏មានវត្តមានរបស់មកហាសេដ្ឋី Bill Gates ដែលត្រូវបានគេចាត់ទុកថា ជាបុគ្គលដ៏សំខាន់មួយរូបរបស់ពិភពលោក ក្នុងការរួមចំណែកក្នុងការស្រាវជ្រាវអភិវឌ្ឍន៍កុំព្យូទ័រ តាមរយៈក្រុមហ៊ុន Microsoft តាំងតែពីទស្សវត្សន៍ឆ្នាំ១៩៨០។

27

ប្រភពដដែលបានឱ្យដឹងទៀតថា លោក Bill Gates បានលើកឡើងថា «ChatGPT នឹងដើរតួនាទីយ៉ាងសំខាន់ ដូចជាអ៊ីនធឺណិត និងកុំព្យូទ័រដូច្នេះដែរ»។ បើនិយាយឱ្យងាយយល់ គឺវត្តមានរបស់អ៊ីនធឺណិត និងកុំព្យូទ័របានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរបស់មនុស្ស ខណៈបច្ចេកវិទ្យាទាំងពីរនេះ បានផ្លាស់ប្ដូររបៀបធ្វើការ របៀបរកស៊ី របៀបរស់នៅ និងមធ្យោបាយទំនាក់ទំនង ពោលគឺបានផ្លាស់ប្ដូរ នូវរឿងរ៉ាវជាច្រើនរូបភាព ដែលធ្វើឱ្យជីវិតរបស់មនុស្សកាន់តែទំនើប និងងាយស្រួលជាងមុន។

26

ហើយបើតាមការមើលឃើញរបស់លោក Bill Gates គឺវត្តមានរបស់ ChatGPT អាចអាចចំណុចរបត់ថ្មី ដែលអាចជួយការងារជាច្រើនរបស់មនុស្សទៅថ្ងៃអនាគត ដូចជារបៀបដែលអ៊ីនធឺណិត និងកុំព្យូទ័រ ដែលបានក្លាយជាបច្ចេកវិទ្យាដ៏សំខាន់ដែលមកផ្លាស់ប្ដូរជីវិតមនុស្សទូទាំងពិភពលោកដូច្នេះដែរ។

អ្វីជា ChatGPT?

ChatGPT គឺជាកម្មវិធី Chatbot របស់ក្រុមហ៊ុន Open AI ដែលអាចឆ្លើយគ្រប់សំណួរបានស្ទើតែដូចមនុស្សកំពុងតែឆ្លងឆ្លើយគ្នាពិតៗ ពោលគឺលទ្ធផលនៃការសួរសំណួរផ្សេងៗ តាមរយៈ ChatGPT ទទួលបានលទ្ធផលមិនអន់ជាងការសួរសំណួរ ឬស្វែងរកអ្វីមួយលើ Google Search នោះឡើយ។

25

បន្ថែមពីនេះទៀត ក្រៅតែពីអាចឆ្លើយឆ្លងផ្ដល់ព័ត៌មាន ក៏ដូចជាចំណេះដឹងផ្សេងៗ មកកាន់មនុស្ស គេក៏អាចប្រើ ChatGPT ឱ្យនិពន្ធចម្រៀង សរសេរអត្ថបទ ធ្វើលំហាត់ សរសេរកូដជាដើម។ បន្ថែមពីនេះទៀត ក៏មានអ្នកធ្លាប់យក ChatGPT ទៅធ្វើតេស្ដសមត្ថភាព ដោយវាអាចប្រលងជាប់វិញ្ញាសារពេទ្យដ៏លំបាក និងអាចប្រលង MBA បានមិនចាញ់មនុស្សឡើយ។

គួរជម្រាបផងដែរថា ChatGPT ត្រូវបានក្រុមហ៊ុន OpenAI ដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រឹមរយៈពេលតែ៥ថ្ងៃ មានមនុស្សដល់ទៅជាង ១លាននាក់ឯណោះ ចូលទៅប្រើប្រាស់ដែលនេះ ជាតួរលេខដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

ទន្ទឹមនឹងនេះផងដែរ ដោយមើលឃើញពីសក្ដានុពលរបស់ ChatGPT កាលពីដើមខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបង្កើតឡើងដោយលោក Bill Gates បានធ្វើការចូលរួមដាក់ទុនវិនិយោគរហូតដល់ទៅ ១០ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន​ OpenAI ទៅលើ ChatGPT នេះផងដែរ។

ដោយឡែក សម្រាប់អ្នកវិញយល់ឃើញយ៉ាងណាដែរ? គិតថា ChatGPT នឹងដើរតួនាទីសំខាន់កនុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សមិនអាចខ្វះបានដូចជាកុំព្យូទ័រនឹងអ៊ីនធឺណិតដែរទេ?

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia