សន្លឹកកិច្ចការរដ្ឋបាល ឬលិខិតសំខាន់ផ្សេងៗ សុទ្ធតែមានក្បួនច្បាប់តាមទម្រង់ផ្សេងគ្នា។ ដោយឡែក ទម្រង់នៃការថត ឬស្កេនសន្លឹកកិច្ចការនោះ ក៏ជារឿងដែលយើងពុំគួរមើលរំលងដែរ។ ថ្វីត្បិតថាបច្ចុប្បន្ននេះកាមេរ៉ាច្បាស់ក៏ដោយ ប៉ុន្តែលិខិត ឬឯកសារខ្លះ ក៏នៅតែតម្រូវឱ្យស្កេនតាមបែបរដ្ឋបាល និងត្រូវមានបទដ្ឋានត្រឹមត្រូវដែរ។
កាន់តែងាយស្រួលមួយកម្រិត ឥឡូវមាន App ស្កេនក្រដាសកិច្ចការ ដោយគ្រាន់តែថតរូបសន្លឹកក្រដាស មិនថាជាប្រភេទ A4 A3 វានឹងកាត់តម្រឹម និងស្កេនបញ្ចូល Filters ទៅតាមទម្រង់កិច្ចការរដ្ឋបាលឱ្យយើងបានយ៉ាងងាយស្រួល។ App នេះមានឈ្មោះថា Microsoft Lens ដែលជា App របស់ក្រុមហ៊ុន Microsoft ផ្ទាល់។
មុខងារនៅក្នុង App Microsoft Lens មិនមានអ្វីស៊ាំញ៉ាំឱ្យយើងឈឺក្បាលទេ ពោលគឺគ្រាន់តែចុចចូលកម្មវិធីនេះ វានឹងចេញមុខងារស្កេន ឬថត មកស្រាប់។ បន្ទាប់ពីថតក្រដាសកិច្ចការរួច វានឹងតម្រឹមគេមក្រដាសឱ្យមានទំហំស្មើរគ្នា ទាំងទទឹង និងបណ្ដោយ។ ចុងក្រោមយើងអាចធ្វើការដាក់ Filters ឱ្យកាន់តែស្រួលអានជាងមុន។ មួយវិញទៀតនៅក្នុង App នេះ លោកអ្នកក៏អាចសេវ File ជា PDF និងឬរូបភាពចិត្តតម្រូវការផងដែរ។
អត្ថបទដោយ៖ ផែន ផាន់ណា