Apple បានបញ្ចេញមុខងារពិសេសមួយដែលមិនធ្លាប់មានពីមុនមកដាក់នៅលើ iPhone 14 ហើយមុខងារនោះគឺហៅថា Dynamic Island ដែល Apple បានដាក់វាតែនៅលើត្រកូល iPhone 14 Pro និង iPhone 14 Pro Max តែប៉ុណ្ណោះដែលមិនមានក្បាលឆកដូច2ម៉ូឌែលទៀត។ ហើយមុខងារនេះមានតួនាទីបង្ហាញ Notification, time, call, music… ជាដើម។
ជាក់ស្តែងមុខងារ Dynamic Island មួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្នុងនោះផងដែរយើងឃើញថាមាន Developer Android ម្នាក់បានចម្លងស្តាយមុខងារចេញពី iOS ដាក់ចូលនៅក្នុង Android បានស្រេច ហើយគេបានដាក់ Theme នេះលើទូរស័ព្ទ Xiaomi ។
បើតាមគណនី Twitter ឈ្មោះ Vaibhav jain បានធ្វើការបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីមុខងារ Dynamic Island នៅលើ Android ហើយបច្ចុប្បន្នវាកំពុងដំណើរការលើ Xiaomi MIUI។ ហើយលោកបានបញ្ជាក់ថា Theme នេះមានឈ្មោះថា Grumpy UI ។
Dynamic Island Style Notifications / Now Playing on Xiaomi MIUI. Mi Theme Developers never disappoint 😎 pic.twitter.com/ImHmbkRZnb
— Vaibhav Jain (@vvaiibhav) September 11, 2022
លើសពីនេះទៅទៀតខាង Developer ក៏បានប្រាប់ទៅលោក Vaibhav jain វិញថា បច្ចុប្បន្នមុខងារនេះកំពុងស្ថិតក្នុងការត្រួតពិនិត្យ ហើយប្រសិនបើខាង Xiaomi យល់ព្រមនោះគេនឹងដាក់វានៅលើ Theme Store ភ្លាម។
អត្ថបទដោយ៖ រិន មករា