មិនទុកឱ្យអ្នកធ្វើវីដេអូដកដង្ហើមចោលទេ YouTube ចេញមុខងារថ្មី អាចលក់ទំនិញឱ្យអ្នកមើលបានមួយចប់
Makara Rin
JULY 20 2022
អាជីវកម្ម 4.0
407 views
1 min read

បច្ចុប្បន្ននេះផ្លេតហ្វម YouTube មិនត្រឹមតែជាកន្លែងសម្រាប់ឱ្យ Creator អាចផលិតវីដេអូដាក់ចូលដើម្បី​បង្ហាញទៅកាន់ពិភពលោកនោះទេ​ ដោយថ្មីៗនេះ​ YouTube បានបញ្ចេញមុខងារពិសេស​មួយទៀតគឺ Shopping Feature ដែលអនុញ្ញាតឱ្យអ្នកដែលខំចំណាយពេល ចំណាយធនធានផលិតវីដេអូ អាចដាក់លក់ទំនិញ​ដោយផ្ទាល់ជាមួយនឹង YouTube តាមរយៈការសហការជាមួយនឹង Shopify។

ដោយយោងទៅតាមការចុះផ្សាយរបស់​ YouTube បានបង្ហាញថា​ ក្រុមហ៊ុនរបស់ខ្លួនបានសហការចាប់ដៃគ្នាជាមួយនឹង​ Shopify ដោយបើកដៃឱ្យអ្នកផលិតវីដេអូ ដាក់តាំងក៏ដូចជាបង្ហាញ​ ទំនិញផ្សេងៗ នៅខាងក្រោម Channel របស់ខ្លួន​ កំឡុងពេលដែលកំពុង Livestream ឬដាក់បង្ហាញនៅចុងបញ្ចប់នៃវីដេអូ។

shopify integration

ក្នុងនោះផងដែរចំពោះទំនិញដែលអ្នកផលិតវីដេអូចង់ដាក់លក់គឺត្រូវតែមាននៅក្នុង​ Shopify ដែលវាអាចបង្កភាពងាយស្រួលដល់​អ្នកទស្សនា​​ក្នុងការមើលដឹងថា តើទំនិញមួយណានៅសល់ស្តុកនិងមួយណាអស់ពីស្តុក​ពោលគឺ វាបង្ហាញភ្លាមៗនៅក្រោម Channel តែម្តង។ យ៉ាងណាមិញ មុខងារមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅអាមេរិច ប្រហ្ស៊ីល ឥណ្ឌា សិន​។

គូសបញ្ជាក់ផងដែរថា​ ការធ្វើបែបនេះ​គឺ YouTube ចង់ឱ្យ Creator ក៏ដូចជាអ្នកផលិតវីដេអូផ្សេងៗរក្សានូវអ្វីដែលខ្លួនកំពុងតែធ្វើ​រាល់ថ្ងៃដាក់នៅលើ YouTube បន្តទៅទៀតជាមួយនឹងការបន្ថែមមុខងារ Shopping ដែលម្ចាស់ Channel អាចគ្រប់គ្រងនិងជ្រើសរើសទំ​និញផ្សេងៗដែលខ្លួនមានដើម្បីបង្ហាញនៅលើ Channel។

BeautyFest

ដូច្នេះចំពោះម្ចាស់ Channel ដែលគ្រប់លក្ខខណ្ឌ គឺពួកគេអាចចូលទៅដំណើរការមុខងារ Live Shopping បាន ដោយអាចមានសិទ្ធក្នុងការ​ភ្ជាប់ទំនិញដែលខ្លួន​មានទៅកាន់ការ Livestream ដោយផ្ទាល់តែម្តង។

សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ​ចំពោះមុខងារមួយនេះ ប្រសិនបើ YouTube បើកទូលលំទូលាយនៅស្រុកខ្មែរ តើអ្នកនឹងប្រើវាទេ?

អត្ថបទដោយ៖ រិន មករា​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia