ឡូយមែន! មួយក្បាច់នេះ គ្រាន់តែដោតថ្មផ្លាច់ ចេញសំឡេងប្លែកៗតាមអ្វីដែលយើងកំណត់បាន
Makara Rin
NOVEMBER 20 2024
គន្លឹះល្អៗ
55 views
1 min read

ជាទូទៅចំពោះការបញ្ចូលថ្មទូរស័ព្ទួតែងតែមានសំឡេងសម្គាល់ដើម្បីឲ្យយើងដឹង ជាពិសេសនៅលើ Android ក៏មានសំលេងសម្គាល់នៅពេលដែលយើងបញ្ចូលជាមួយនឹងឆ្នាំងសាកធម្មតានិងការសាកល្បឿនលឿនថែមទៀតផង។ ដោយឡែកយើងក៏អាចធ្វើការកំណត់សំឡេងដោយខ្លួនឯងក៏បានដែរនៅរាល់ពេលដែលសាកថ្មវានឹងលោតសំឡេងទាំងនោះ។

សម្រាប់វិធីសាស្រ្តមួយនេះគឺខ្ញុំសូមបង្ហាញនៅលើប្រទេសទូរស័ព្ទ Android ដោយប្រើប្រាស់ App មួយឈ្មោះថា Battery Charge Sound Alert

របៀប្រើប្រាស់

  • ចូលទៅកាន់ Play Store  រួចទាញយកអេប Battery Charge Sound Alert
  • បើកអេបនោះរួចចុចសញ្ញាបូក
  • ធ្វើការកំណត់ឈ្មោះ Service Name
  • ខាងក្រោមរើសពាក្យ Charger is connected មានន័យថាឲ្យវាចេញសំឡេងរាល់ពេលដែលដោតឌុយសាកថ្មភ្លាម
  • បន្ទាប់មកនៅចំណុចក្រោមគេយើងរើសយក Audio File ដូច្នេះអ្នកទាំងអស់គ្នាអាចជ្រើសរើសប្រភេទសំឡេងណាមួយដែលអ្នកមាន ឬក៏បានទាញចេញពី YouTube ចេញពីវេបសាយផ្សេងៗជាដើម
  • បន្ទាប់ពីរើសរួចហើយអ្នកអាចចុចលើសញ្ញា Save នៅខាងស្តាំផ្នែកខាងក្រោមជាកាស្រេច

 1

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia