កុំទុកចិត្ត Google Maps ពេក! បុរសបីនាក់ បាត់បង់ជីវិតដោយសារ Google Map បង្ហាញផ្លូវឡើងស្ពាន សង់មិនទាន់រួច
Makara Rin
NOVEMBER 26 2024
គន្លឹះល្អៗ
10 views
1 min read

សេចក្តីសោកសៅបានកើតឡើងនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា នៅពេលដែលបុរសបីនាក់បានបាត់បង់ជីវិត បន្ទាប់ពីបានធ្វើតាមទិសដៅដែលបង្ហាញក្នុងកម្មវិធី Google Maps ដោយបានបញ្ជូនពួកគេទៅលើស្ពានមិនទាន់ជួសជូលរួចរាល់លើទន្លេ Ramganga ធ្វើឱ្យរថយន្តបានធ្លាក់ចុះពី សំណង់ស្ពានដែលសាងសង់មិនទាន់រួចនោះ។

ស្ពាននេះបានខូចខាតដោយសារគ្រោះទឹកជំនន់ប៉ុន្មានខែមុន ហើយក្រុមហ៊ុនសាងសង់បានចាប់ផ្តើមជួសជុល ទោះយ៉ាងណា មិនមានការបិទបាំងស្ពានដើម្បីការពារទេ។

វីដេអូពីកន្លែងកើតហេតុបង្ហាញឱ្យឃើញអ្នកដំណើរច្រើនកំពុងឈរជុំវិញចុងស្ពានដែលផុតចោល ដែលមានកម្ពស់ខ្ពស់ពីដីជាច្រើនម៉ែត្រ។ អាជ្ញាធរបានបញ្ជាក់ថា បុរសទាំងបីនាក់បានប្រើកម្មវិធី Google Maps ដើម្បីកំណត់ទិសដៅ មុនពេលគ្រោះថ្នាក់កើតឡើងនេះបើតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន Futurism

សាច់ញាតិរបស់ជនរងគ្រោះបានស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធទទួលខុសត្រូវចំពោះការខ្វះសុវត្ថិភាព និងស៊ើបអង្កេតពីការខុសឆ្គងនេះ។ លោក Pramod Kumar ដែលជាអ្នកជិតសាច់របស់ជនរងគ្រោះម្នាក់បាននិយាយថា៖ផ្លូវគួរត្រូវបានបិទ ប៉ុន្តែគេមិនបានធ្វើឡើយ។ Maps មិនគួរបង្ហាញថាស្ពាននេះត្រូវបានសាងសង់ស្រេចឡើយ។

Dd 1732452407594 1732452407774

នេះមិនមែនជាលើកដំបូងដែល Google Maps ត្រូវបានគេភ្ជាប់ទៅនឹងគ្រោះថ្នាក់ឈានទៅដល់ការបាត់បង់ជីវិតមនុស្សនេះឡើយដោយ ក្នុងឆ្នាំ 2022 បុរសម្នាក់នៅរដ្ឋ North Carolina បានស្លាប់ បន្ទាប់ពីកម្មវិធីនេះបានបញ្ជូនគេទៅលើស្ពានដែលបានដួលខូចខាត។ គ្រួសាររបស់គាត់បានដាក់ពាក្យបណ្តឹងដើម្បីស្នើសុំឱ្យ Google ទទួលខុសត្រូវ ដោយលើកឡើងថា គ្រោះថ្នាក់នេះអាចជៀសវាងបាន ប្រសិនបើប្រព័ន្ធនេះត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមត្រូវ។

ចំពោះករណីថ្មីនេះ អ្នកនាំពាក្យ Google បានបង្ហាញសេចក្តីសោកសៅចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយបាននិយាយថា ក្រុមហ៊ុនកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការស៊ើបអង្កេត។

ករណីនេះបានបង្កការព្រួយបារម្ភអំពីការពឹងផ្អែកទៅលើប្រព័ន្ធ GPS ដូចជា Google Maps ដែលអាចបណ្តាលឱ្យអ្នកប្រើជួបគ្រោះថ្នាក់នៅលើផ្លូវដែលមិនមានសុវត្ថិភាព។ អ្នកជំនាញបានតែងតែនៅលើការព្រមានថា កំហុសបែបនេះអាចធ្វើឱ្យអ្នកធ្វើដំណើរចូលទៅតំបន់មានគ្រោះថ្នាក់បន្ថែម។

ខណៈដែលការខ្វះការបិទចុងស្ពានដោយក្រុមហ៊ុនសាងសង់ គឺជាកត្តាធំសម្រាប់ហេតុការណ៍នេះ ការពិនិត្យមើលតួនាទីបច្ចេកវិទ្យាក្នុងការបង្កគ្រោះថ្នាក់អាចក្លាយជាចំណុចចាំបាច់។សាច់ញាតិរបស់ជនរងគ្រោះ និងអ្នកការពារសុវត្ថិភាពបានស្នើសុំឱ្យមានការទទួលខុសត្រូវកាន់តែច្បាស់លាស់ ហើយដាក់ច្បាប់សមរម្យសម្រាប់ការការពារសុវត្ថិភាព។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia