ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជប៉ុន និងអង់គ្លេស បានរកឃើញវិធីធ្វើអោយមនុស្សចាស់អាយុចន្លោះ ៥០-៦០ ឆ្នាំ មានស្រស់ក្មេងជាងវ័យម្ដងទៀតរហូតដល់ ៣០ឆ្នាំ ដោយការប្រើវិធីផលិត កោសិកាមួយឈ្មោះថា Stem Cells ទៅប្តូរកោសិកាចាស់របស់ពួកគាត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន News Science។
ប្រភពដដែលបានបន្តថា កាលពីឆ្នាំ ២០០៧ សាស្រ្តាចារ្យម្នាក់មកពីសាលកវិទ្យាល័យ Kyoto University ប្រទេសជប៉ុនឈ្នោះថា Shinya Yamanaka បានទទួលមេដៃខាងផ្នែក ផលិតកោសិកា Stem Cells ដែលធ្វើឲ្យមនុស្សក្មេងជាងមុន។ ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលោក Diljeet Gill អ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Cambridge នៅប្រទេសអង់គ្លេស បានចេញមកប្រឆាំងថា កោសិកា របស់នោះអាចដាក់ឲ្យប្តូបានប៉ុន្តែវានិងធ្វើឲ្យកោសិកាចាស់របស់គាត់ប្តូរទាំងអស់ បើនិយាយទៅថាអាំចនឹងផ្លាស់ប្តូរអត្តចរិករបស់បុគ្គលនោះផងដែរ។
ជាមួយគ្នានេះ លោក Diljeet Gill និងក្រុមរបស់គាត់បានចូលរួមសហការណ៍ជាមួយអ្នកវិទ្យាសាស្រ្តមកពី ជប៉ុនដើម្បីរួមគ្នា អភិវឌ្ឍកោសិកានោះ ឲ្យក្លាយទៅជាកោសិកាថ្មីមួយដែលអាចដាក់ឲ្យមនុស្សប្រើប្រាស់ដោយគ្មានការ ប៉ះពាល់និងមិនផ្លាស់ប្តូអត្តចរិករបស់ពួកគេ។
ទន្ទឹមនឹងនេះ វិធីដែលលោក Diljeet Gill និងក្រុមរបស់គាត់ធ្វើការស្រាវជ្រាវនោះគឺ មុនដំបូងពួកគាត់បានយក DNA របស់មនុស្សចាស់ទៅពីសោធន៍ ហើយក៏បានរកឃើញថា កោសិកា របស់មនុស្សយើងគឺវាមានភាពចាស់ទៅតាមពេលវេលានៃផែនដី ដូច្នេះហើយពួកគាត់ក៏បានរកវិធីផលិតកោសិការមួយដែលបន្ថែម ខូឡូជែនដល់ស្បែកមនុស្សអាចជួយកាត់បន្ថយភាពជ្រៀវជ្រួញ នឹងជួយឲ្យអ្នកប្រើប្រាស់មានសម្រស់ក្មេងជាងវ័យដោយមិនចាំបាច់ផ្លាស់ប្តូរទាំងស្រុងនៃកោសិកាក្នុងខ្លួនពួកគាត់។
គូសបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវកោសិកាជួយឲ្យមនុស្សក្មេងជាងវ័យនេះ គឺគេដាក់ឲ្យប្រើតែលើកោសិកាស្បែកសិនតែប៉ុណ្ណោះ ហើយបច្ចេកវិទ្យានេះមិនទាន់ទូលំទូលាយនៅឡើយទេ ពោលគឺកំពុងតែស្ថិតក្រោមការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែម។ យ៉ាងណាមិញសម្រាប់អ្នកអានផ្ទាល់នៅថ្ងៃអនាគត តើអ្នកអាចនឹងចាប់អារម្មណ៍ប្រើបច្ចេកវិទ្យានេះ ឬយ៉ាងណា?
អត្ថបទដោយ៖ អូន រ៉ាទី