Xiaomi YU7 Crossover ចាប់ផ្ដើមលក់នៅចិននៅចុងឆ្នាំ 2025 ដែលមានតម្លៃចាប់ពី 3ម៉ឺនជាង ប្រកួតប្រជែងជាមួយ Tesla Model Y SUV តម្លៃ 3ម៉ឺនជាង
Lee Then
DECEMBER 25 2024
យានយន្ត
29 views
3 mins read

នេះជាហេតុផលមួយចំនួនដែល  Xiaomi YU7 Crossover នឹងចាប់ផ្ដើមលក់នៅចិននៅចុងឆ្នាំ 2025

ប្រធានការិយាល័យ Xiaomi បានបកស្រាយហេតុអ្វីបានជា YU7 electric crossover នឹងចាប់ផ្ដើមលក់នៅប្រទេសចិននៅខែមិថុនា ឬ ខែកក្កដា 2025។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi គឺពួកគេបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណលក់មុនពេលដើម្បីសាកល្បងរថយន្ត ទោះបីជារថយន្តនេះត្រៀមជាស្រេចសម្រាប់ចូលទីផ្សារក៏ដោយ វានៅត្រូវការពេលយ៉ាងតិច៦ខែទៀតដើម្បីចាប់ផ្ដើមលក់។

Xiaomi Yu7.jpg

Xiaomi YU7 (មានឈ្មោះកូដថា Xiaomi MX11) បានបង្ហាញខ្លួនក្នុងបញ្ជីនៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) នៅថ្ងៃទី 9 ខែធ្នូ។ គ្រប់រថយន្តដែលផលិតចេញត្រូវតែឆ្លងកាត់ដំណើរការនេះដើម្បីទទួលបានអាជ្ញាបណ្ណលក់។ ដូច្នេះការចូលទៅក្នុងបញ្ជី MIIT មានន័យថារថយន្តនេះអាចចាប់ផ្ដើមលក់ក្នុងរយៈពេលមួយទៅពីរខែទៀត។ នេះហើយជាហេតុដែលអ្នកគាំទ្ររថយន្តជាច្រើននៅចិនបានសន្មត់ថា Xiaomi YU7 នឹងចូលទីផ្សារក្នុងដើមឆ្នាំក្រោយ។

Xiaomi Yu7.jpg

ហើយនេះក៏ជាហេតុផលសំខាន់ដែល Xiaomi YU7 នឹងចាប់ផ្ដើមលក់នៅម្សិលឆ្នាំ 2025

ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា YU7 electric crossover នឹងចាប់ផ្ដើមលក់នៅចិននៅខែមិថុនា ឬ ខែកក្កដា 2025។ រថយន្តនេះក៏នៅត្រូវការពេលច្រើនបន្ថែមទៀតដើម្បីធ្វើការចុងក្រោយ Xiaomi ក៏បានបញ្ជាក់ថា ពួកគេត្រូវបញ្ចប់ការសាងសង់រោងចក្រទីពីរដើម្បីផលិត YU7។ រោងចក្រ F1 បច្ចុប្បន្ន មិនមានសមត្ថភាពផលិតស្រាប់ទេ។ រោងចក្រ F2 នឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឬ ខែកក្កដា 2025។ ដំណើរការសាងសង់នេះចាប់ផ្ដើមនៅខែសីហា 2024 ហើយគ្រោងនឹងរួចរាល់ក្នុងរយៈពេល 10 ដល់ 11 ខែ។ វាគឺជាការសាងសង់ដ៏អស្ចារ្យ ព្រោះរោងចក្រ F1 បានចំណាយពេល 15 ខែដើម្បីសាងសង់។ រោងចក្រ F2 មានទំហំ 531,000 ម៉ែត្រការ៉េ និងមានទីតាំងនៅក្បែររោងចក្រ F1។ នៅខែតុលា 2024 រចនាសម្ព័ន្ធដែករបស់រោងចក្រ F2 ត្រូវបានបញ្ចប់ជាស្ថាពរ។

Xiaomi Car Plant F2.jpg

តាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi ឈ្មោះ YU7 ត្រូវបានអានថា Y-U-7 ដូចក្នុងអក្សរអង់គ្លេស។ ឧបមាថា SU7 (រថយន្តជំនាន់ទីមួយ) មានន័យថា "Speed Ultra"។ ដូច្នេះអក្សរ U ក្នុង YU7 ប្រហែលមានន័យថា “Ultra”។ រថយន្តនេះមានទំហំ បណ្តោយ 4999 mm/ទទឹង 1996 mm/ កម្ពស់ 1600 mm ។ ខាងក្នុងមានកៅអី 5។ ទម្ងន់សរុប 2,405 គីឡូក្រាម។

2024120912190541.jpg

សេរីខ្ពស់របស់ Xiaomi YU7 មានម៉ូទ័រអគ្គិសនីពីរ (4WD) ដែលផ្ដល់ថាមពលសរុប 681 hp ហើយល្បឿនកំពូលដល់ទៅ 253 km/h។ វាប្រើថ្ម NMC ternary battery ពីក្រុមហ៊ុន CATL។ តម្លៃគេរំពឹងអោយនៅចន្លោះ 250,000-350,000 យន់ចិន (ប្រហែល $34,000-$48,000) ដែលប្រកួតប្រជែងជាមួយ Tesla Model Y SUV ដែលមានតម្លៃចាប់ពី 249,900 យន់ ($34,000)។

008 Ag V4 Yly1hwex826fvnj33c01vi1l0 1536x819.jpg
008 Ag V4 Yly1hwex8a5o21j33c01viu10 1 1536x800.jpg

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះនៅក្នុងឆ្នាំ 2024 (ចាប់ពីខែមីនា-ខែវិច្ឆិកា) Xiaomi បានលក់រថយន្តអគ្គិសនីចំនួន 112,516 គ្រឿង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia