ដើម្បីជំរុញការលក់ Toyota បានសម្រេចចិត្តចុះថ្លៃ 6,000 ដុល្លារ សម្រាប់ម៉ូដែល bZ4X ឆ្នាំ 2025
Lee Then
DECEMBER 20 2024
យានយន្ត
1.5 K views
2 mins read

ការលក់របស់ Toyota bZ4X នៅក្នុងឆ្នាំនេះមិនសូវមានលទ្ធផលល្អទេ។ ត្រឹមខែកញ្ញាឆ្នាំនេះ Toyota បានលក់បានតែ 13,577 គ្រឿងប៉ុណ្ណោះ ស្របពេល Ford Mustang Mach-E បានលក់បានរហូតដល់ 35,626 គ្រឿងក្នុងកំឡុងពេលដូចគ្នា។ ដើម្បីជំរុញការលក់ Toyota បានសម្រេចកាត់តម្លៃចុះ 6,000 ដុល្លារ សម្រាប់ម៉ូដែលឆ្នាំ 2025 នេះ។

2023 Toyota Bz4x Limited Awd 108 1651597896.jpg

ការកាត់តម្លៃដ៏ច្រើននេះធ្វើឱ្យតម្លៃសម្រាប់ម៉ូដែល XLE មានតម្លៃចាប់ពី 38,465 ដុល្លារសម្រាប់ម៉ូដែលដែលមានប៉ុងមុខ និង 40,545 ដុល្លារសម្រាប់ម៉ូដែលមានប៉ុង២  ចំណែកម៉ូដែល Limited 2025 ក៏មានតម្លៃសមរម្យជាងមុនដែរ ដោយមានការកាត់តម្លៃចុះ 5,380 ដុល្លារ និងចាប់ពី 43,195 ដុល្លារ សម្រាប់ម៉ូដែល Limited ដែលមានប៉ុង២ តម្លៃសរុបគឺ 45,275 ដុល្លារ។

2023 Toyota Bz4x Limited Awd 125 1651597995.jpg

លើសពីការកាត់តម្លៃធំៗនេះ Toyota ក៏បានបន្ថែម Nightshade Edition សម្រាប់ bZ4X ផងដែរ។ ម៉ូដែលថ្មីនេះមានលក្ខណៈផ្អែកលើ XLE ដែលរួមជាមួយប្រព័ន្ធប៉ុង២ និងមានតម្លៃចាប់ពី 41,815 ដុល្លារ ដូចម៉ូដែល Nightshade ផ្សេងៗ bZ4X Nightshade មានការកែសំរួលបន្ថែមជាច្រើន ដូចជាការដាក់ឡាយពណ៌ខ្មៅលើរូបរាងខាងក្រៅបន្ថែម ម៉ូដែលនេះអាចបញ្ជាទិញជាមួយការលាយពណ៌ពីរដូចជា Wind Chill Pearl ឬ Heavy Metal ជាមួយដំបូលពណ៌ខ្មៅ។

2023 Toyota Bz4x Limited Awd 106 1651597866.jpg

ផ្នែកខាងក្នុងក៏មានការបន្ថែមការរចនាសំរាប់អារម្មណ៍ប្រកបដោយភាពទាន់សម័យ ដោយមានការឡាយខ្សែពណ៌ក្រហមនៅលើកៅអី និងចង្កូត។ ម៉ូដែល Nightshade ក៏បានប្រើសំបកកង់ 20 អ៊ីញ ពណ៌ខ្មៅផងដែរ។

2023 Toyota Bz4x Limited Awd 110 1651597894.jpg

សម្រាប់ការផ្លាស់ប្តូរដែលមាននៅឆ្នាំថ្មីនេះ គឺម៉ូដែល Limited បានបន្ថែមបច្ចេកវិទ្យាជំនួយអ្នកបើកបរ ដូចជា Traffic Jam Assist, Lane Change Assist និង Front Cross Traffic Alert។ យោងតាម Toyota ម៉ូដែលថ្មីនេះនឹងចាប់ផ្តើមដឹកចូលទៅសាខាលក់រថយន្តនៅដើមឆ្នាំ 2025។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia