Durango SRT Hellcat 2025 ជារថយន្ត SUV ដែលមានកម្លាំង 710 សេះ ដំបូងគេត្រូវបានគ្រោងទុកលក់ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ
Lee Then
DECEMBER 23 2024
យានយន្ត
23 views
2 mins read

Dodge បានបន្ថែមរយៈពេលផលិតរថយន្ត 2025 Durango SRT Hellcat ម្តងទៀត ដោយបន្តដល់ឆ្នាំ 2025។
រថយន្ត SUV ដែលមានកម្លាំង 710 សេះ ដំបូងគេត្រូវបានគ្រោងទុកលក់ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Dodge បានពង្រីកការផលិតនេះដោយសារតែមានតំរូវការកើនឡើងយ៉ាងខ្លាំងពីអតិថិជន។
ការប្រកាសនេះក៏រួមមានការបន្ថែមរយៈពេលផលិតរថយន្ត R/T ដែលប្រើម៉ាស៊ីន V-8 និងមិនមានការផ្លាស់ប្តូរទេ។

2021 Dodge Durango Srt Hellcat 306 1606323500.jpg

មិនស្ទាក់ស្ទើរក្នុងការផលិត Dodge Durango ដែលមានសម្លេងពិរោះចេញពីម៉ាស៊ីន Hellcat V-8 ដែលបានរំពឹងថា នឹងមានត្រឹមតែមួយឆ្នាំប៉ុណ្ណោះក្នុងការផលិត។ ប៉ុន្តែដោយសារជនជាតិអាមេរិកស្រឡាញ់ម៉ាស៊ីន V-8 ខ្លាំងហើយម្នាក់ៗចូលចិត្តប្រើវាទើប Dodge បន្ថែមរយៈពេលផលិត។ សម្រាប់ឆ្នាំ 2024 បានបញ្ចប់ទៅហើយ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយនេះប្រតិបត្តិការរបស់ក្រុមហ៊ុន Dodge Durango បានសន្យាថានឹងរក្សា Hemi និង Hellcat រហូតដល់ឆ្នាំ 2025។

2021 Dodge Durango Srt Hellcat 408 1606323510.jpg

Hellcat មិនមែនជាម៉ាស៊ីន V-8 Durango តែមួយដែលបានត្រឡប់មកវិញទេ Dodge បានបញ្ជាក់ថា Durango R/T មានម៉ាស៊ីន 360 សេះផងដែរ ក៏នឹងបន្តផលិតដល់ឆ្នាំ 2025។ ចំណែក SRT Hellcat ដែលមានកម្លាំង 710 សេះនោះ វាអាចបញ្ចេញល្បឿនពីសូន្យទៅ 60 ម៉ាយល៍ក្នុងរយៈពេល 3.6 វិនាទី។ ចំណែក R/T ត្រូវចំណាយ 6.2 វិនាទី។

2021 Dodge Durango Srt Hellcat 244 1606323501.jpg

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអតីត CEO របស់ Stellantis លោក Carlos Tavares បានទម្លាយថា ត្រូវចាកចេញពីក្រុមហ៊ុន។ ការចាកចេញរបស់ Tavares បានធ្វើឲ្យមានសុទិដ្ឋិនិយមនៅក្នុងក្រុមការងារដែលបានសម្រេចចិត្តរក្សា Hemi និង Hellcat អោយនៅរស់រានមានជីវិតលើ Durango សម្រាប់មួយឆ្នាំទៀត។

2021 Dodge Durango Srt Hellcat 206 1606323497.jpg


ចឹងសម្រាប់បងប្អូនដែលចូលចិត្ត Durango ដែលប្រើម៉ាស៊ីន V-8 មានពេលបន្ថែមមួយឆ្នាំទៀតហើយដែលនឹងឲ្យអ្នកទទួលបានទាំងម៉ាស៊ីន Hemi 5.7 លីត្រ និង Hellcat 6.2 លីត្រ ដែលមានកម្លាំងកប់តែម្តង!

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia