Enterprise HR platform Workday គឺជាក្រុមហ៊ុនបច្ចេកវិទ្យចុងក្រោយគេដែលប្រកាសពីការបញ្ឈប់ការងារបុគ្គលិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silicon Valley បានបញ្ឈប់បុគ្គលិកចំនួន 1,750 កាលពីថ្ងៃពុធដែលគិតជាភាគរយសរុបប្រហែល 8.5%។
នាយកប្រតិបត្តិនៃ Workday លោក Carl Eschenbach បាននិយាយថា ការបញ្ឈប់បុគ្គលិកគឺចាំបាច់ដើម្បីផ្តល់អាទិភាពដល់ការវិនិយោគដូចជា បញ្ញាសិប្បនិមិត្ត ស្របពេលដែលកំពុងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសផ្សេងៗទៀត។
Work Day បានចូលរួមជាមួយក្រុមហ៊ុនដទៃក្នុងសប្តាហ៍នេះក្នុងការប្រកាសពីការបញ្ឈប់ការងារបុគ្គលិក។ ដូចជាក្រុមហ៊ុនគ្រប់គ្រងអត្តសញ្ញាណ Okta បានបញ្ឈប់បុគ្គលិកចំនួន 180នាក់ កាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Robotaxi Cruise ក៏បានកាត់បន្ថយ 50% នៃកម្លាំងការងារបុគ្គលិករបស់ខ្លួនកាលពីថ្ងៃអង្គារ។ ហើយថ្មីៗនេះក្រុមហ៊ុន Amazon ក៏បានកាត់បន្ថយដូចគ្នា។