ខឹងមេ Facebook ប៉ិនបង្កើត Reels មកសម្លា.ប់ TikTok ឥឡូវមេ TikTok លួចចេញ App ថ្មី១នេះ មកធ្វើស៊ី Instagram វិញ
Navasiri Morm
JULY 8 2024
អាជីវកម្ម 4.0
1.5 K views
2 mins read

កាលពីពេលថ្មីៗ​នេះ បើតាមការចុះផ្សាយរបស់គេហទំព័រ The Verge បានឲ្យដឹងថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានបញ្ចេញនូវកម្មវិធីបណ្ដាញសង្គមថ្មីមួយទៀត ដែលមានឈ្មោះថា Whee ដើម្បីយកមកប្រកួតប្រជែងដណ្ដើមអ្នកប្រើជាមួយនឹងកម្មវិធី Instagram របស់ខាងក្រុមហ៊ុន Meta

25

ប្រភពដដែលបានឲ្យដឹងទៀតថា TikTok បានប្រកាសជំហរនៃកម្មវិធី «Whee» យ៉ាងច្បាស់ថាជាបណ្ដាញសង្គមសម្រាប់ចែករំលែករូបភាពជាមួយនឹងមិត្តភក្ដិជិតស្និត។ បើតាមការសរសេររៀបរាប់ពីកម្មវិធីរបស់ខ្លួននៅក្នុង Google Play ខាង TikTok បានពន្យល់ថា « Whee គឺជាកន្លែងដែលល្អបំផុតសម្រាប់មិត្តិជិតស្និតចែករំលែកពីស្ថានភាពជីវិតទៅវិញទៅមក។ ថត និងចែករំលែករូបភាពនៃជីវិតពិតរបស់អ្នកទៅកាន់តែមិត្តិជិតស្និតរបស់អ្នក ដែលអ្នកនឹងអាចធ្វើជាខ្លួនឯងបានច្រើនបំផុត»។

នៅលើកម្មវិធីបណ្ដាញសង្គម Whee មានមុខងារសំខាន់ៗមួយចំនួនដូចជា មុខងារបង្ហាញរូបភាព View Finder, បង្ហាញបញ្ជីមិត្តភក្ដិរបស់អ្នកដែលអាចផ្ញើសារទៅវិញទៅមក មុខងារ Feed សម្រាប់អូសមើលផុសរូបភាពផ្សេងៗ ជាមួយនឹង Caption និយាយពីផុសផ្សេងៗ និងសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។

26

បច្ចុប្បន្ននេះ TikTok កំពុងតែធ្វើតេស្ដទៅលើកម្មវិធី Whee មួយនេះនៅឡើយ ហើយឃើញថាមិនទាន់មានការផ្សព្វផ្សាយក្ដុងក្ដាំង ឬជំរុញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅឡើយទេ។ យ៉ាងណាមិញ វត្តមានរបស់ App បណ្ដាញសង្គមមួយនេះ ច្បាស់ណាស់គឺមានចេតនាក្នុងការច្បាបទីផ្សារថ្មី ដែលអាចក្លាយជាដៃគូរប្រកួតប្រជែងជាមួយនឹង Instagram ដែលជាកម្មវិធីចែករំលែករូបភាពរបស់ខាងក្រុមហ៊ុន Meta

28

គួរជម្រាបផងដែរថា នេះមិនមែនជាកម្មវិធីដំបូងទេដែល TikTok យកតាមគោលគំនិតមួយចំនួនពីកម្មវិធី Instagram ខណៈកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ TikTok ក៏ធ្លាប់បានលួចចេញនូវកម្មវិធី «TikTok Notes» ដែលជាកម្មវិធីចែករំលែករូបភាពមកប្រកួតប្រជែងជាមួយ Instagram ផងដែរ។ យ៉ាងណាមិញនេះមិនមែនជារឿងចម្លែកនោះទេ ដែលថាខាងក្រុមហ៊ុនបណ្ដាញសង្គមធំៗ ដូចជា TikTok និង Meta លួចចម្លងគ្នាទៅវិញទៅមក ដើម្បីដណ្ដើមអ្នកប្រើប្រាស់ពីគ្នាទៅវិញទៅមក៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia