ជាទូទៅ វេបសាយធំៗដែលផ្តល់សៀវភៅ PDF ឥតគិតថ្លៃ (ជាពិសេសសៀវភៅភាសាអង់គ្លេសដែលផុតសុពលភាពកម្មសិទ្ធិបញ្ញា) មានដូចជា៖
១/. Project Gutenberg
Project Gutenberg គឺជាបណ្ណាល័យឌីជីថលដែលចាស់ជាងគេបំផុតរបស់ពិភពលោក ដែលមានគោលដៅផ្តល់សៀវភៅអេឡិចត្រូនិច (eBooks) ដោយឥតគិតថ្លៃ និងស្របច្បាប់ដល់មនុស្សគ្រប់គ្នាទូទៅអាចយលទៅអានបាន។ ការទាញយកសៀវភៅពី Project Gutenberg មានតែ ៣ ជំហាន ងាយៗ៖
- ស្វែងរក: ចូលទៅកាន់គេហទំព័រ (gutenberg.org) រួចរកសៀវភៅដែលអ្នកចង់បាន។
- ជ្រើសរើស: ចូលទៅកាន់ទំព័រសៀវភៅ រួចមើលក្នុងប្រអប់ Download។
- ទាញយក: ចុចជ្រើសរើសទម្រង់ណាដែលអ្នកចង់បាន (ឧទាហរណ៍៖ PDF ឬ EPUB សម្រាប់ទូរស័ព្ទ) ហើយចុចទាញយកជាការស្រេច។
២/. ManyBooks
ManyBooks គឺជាវេបសាយ និងជាបណ្ណាល័យឌីជីថលមួយ ដែលផ្តល់នូវសៀវភៅអេឡិចត្រូនិច (eBooks) ឥតគិតថ្លៃ រាប់ម៉ឺនក្បាលដល់អ្នកអានទូទាំងពិភពលោក។ នេះជាការសង្ខេបពីរបៀបទាញយកសៀវភៅពី ManyBooks៖
- ចុះឈ្មោះ៖ អ្នកត្រូវតែបង្កើតគណនីឥតគិតថ្លៃនៅលើគេហទំព័រ ManyBooks ជាមុនសិន។
- ស្វែងរក៖ រកសៀវភៅដែលចង់បាន។
- ទាញយក៖ ចុចលើសៀវភៅ រួចចុចប៊ូតុង 'DOWNLOAD' ហើយជ្រើសរើសទម្រង់ (Format) ដែលអ្នកត្រូវការ (ឧទាហរណ៍៖ EPUB ឬ PDF)។