សម្រាប់អ្នកដែលមានអាខោន Facebook កំពុងជាប់ Disable ឬ Restricted មានវិធីសាស្ត្រមួយចំនួនដែលហាមដាច់ខាតមិនត្រូវប្រើនោះទេ ព្រោះវាធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ហើយអាចបាត់បង់ Account ជាអចិន្ត្រៃយ៍បន្តបន្ទាប់ទៀត។
Facebook និង Meta បានកត់ត្រា ឬចំណាំព័ត៌មានឧបករណ៍ (Device ID) និង IP Address របស់អ្នក។ ការបង្កើតថ្មីភ្លាមៗ នឹងធ្វើឱ្យ Account ថ្មីនោះ ត្រូវបាន Disable ភ្លាមៗដូចគ្នា ព្រោះ System យល់ថាអ្នកកំពុងព្យាយាមគេចចេញពីការដាក់ទណ្ឌកម្មណាមួយលើបណ្តាយសង្គម។ ត្រូវចាំថាកាន់តែបង្កើតកាន់តែ Disable។
២./ ការប្រើប្រាស់សេវាកម្ម "ដោះ Account" ដែលមិនស្គាល់ប្រភពច្បាស់ (Using Unknown "Account Recovery" Services):
មានមនុស្សជាច្រើន ឬបណ្តាញក្រុមតូចៗដែលអះអាងថាពួកគេអាច "ដោះ Account Disable" ដោយយកកម្រៃសេវាខ្ពស់។ សូមពិនិត្យមុខទុកចិត្ត ប្រយ័ត្នប៉ះចំអ្នកបោកប្រាស់ (Scammers) ដែលទាមទារយកលុយ ហើយចុងក្រោយក៏មិនអាចដោះ Account ឲ្យអ្នកបាន។ ហានិភ័យបំផុតនោះគឺ: អ្នកបាត់បង់លុយ ហើយថែមទាំងប្រឈមនឹងការលួច Account ទៀតផង ប្រសិនបើអ្នកផ្តល់ព័ត៌មាន Account ទៅពួកគេ Log In ។
៣./ ការដាក់ពាក្យប្តឹងតវ៉ាច្រើនដងពេក (Over-Submitting Appeals):
ការដាក់ពាក្យ Request a Review (ប្តឹងតវ៉ា) ម្តងហើយម្តងទៀតក្នុងរយៈពេលខ្លីនិងដដែលៗជាច្រើនដង មិនមែនជាការបង្កើនល្បឿនដោះស្រាយនោះទេ តែអាចធ្វើឲ្យ Facebook ចាត់ទុកសំណើរបស់អ្នកជាការ Spam ហើយបដិសេធចោលតែម្តង។ មានន័យថា ស្នើរតែម្តងបានហើយ បើធ្វើទាំងប្រញាប់ប្រញាល់ជាច្រើនដង នោះ Facebook មិនជួយយើងនោះទេ។
គូសបញ្ជាក់ផងដែរថា វិធីសាស្ត្រផ្លូវការ និងត្រឹមត្រូវបំផុតក្នុងការដោះស្រាយបញ្ហា Account Facebook ដែលជាប់ Disable គឺត្រូវ ដាក់ពាក្យប្ដឹងតវ៉ា (Appeal) ដោយផ្ទាល់ជាមួយ Facebook ជាមុនសិន ដោយព្យាយាម Log In ហើយចុចលើប៊ូតុង "Request a Review" រួចបំពេញទម្រង់ពន្យល់ពីមូលហេតុនៃការយល់ច្រឡំ និងភ្ជាប់ឯកសារបញ្ជាក់អត្តសញ្ញាណ (ID) ផ្លូវការដើម្បីបញ្ជាក់ភាពជាម្ចាស់ដើមនៃអាខោនរបស់យើង។
អ្នកមិនគួរដាច់ខាតក្នុងការបង្កើត Account ថ្មីភ្លាមៗ ព្រោះវាគ្រាន់តែធ្វើឱ្យ Account ថ្មីនោះជាប់ Disable ភ្លាមៗដូចគ្នា ហើយជំហានចុងក្រោយគឺ ការអត់ធ្មត់ រង់ចាំការពិនិត្យឡើងវិញ ដែលអាចចំណាយពេលពីរបីថ្ងៃទៅច្រើនសប្តាហ៍តាមគោលការហ្វេសប៊ុក។