ចៀសឲ្យផុត! ហាមដាច់ខាតតភ្ជាប់ VPN ៣ ប្រភទនេះឲ្យសោះ 
Khunna - ឃុនណា
OCTOBER 17 2025
គន្លឹះល្អៗ
29 views
2 mins read

ការប្រើ VPN គឺដើម្បីបង្កើនសុវត្ថិភាព និងឯកជនភាពរបស់អ្នក ដោយការអ៊ិនគ្រីបទិន្នន័យ និងបំបាំង IP Address ពិតប្រាកដរបស់អ្នកពីអ្នកតាមដាន ឬប្រើដើម្បីដោះមុខងារអ្វីមួយដែលមុខងារនោះមិនអនុញ្ញាតឲ្យប្រើក្នុង Local ជាដើម។

Free Vpn Warning Google Reveals Hacking Device Pose Vpn App now Removed

តែទោះជាយ៉ាងណាការប្រើ VPN  ៣ ប្រភេទដែលអ្នកគួរតែចៀសវាងដាច់ខាត ព្រោះវាគ្រោះថ្នាក់បំផុតចំពោះឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់អ្នកគឺ៖

១./ Free VPNs (VPN ឥតគិតថ្លៃ) ដែលមិនស្គាល់ប្រភពច្បាស់លាស់

  • លក់ទិន្នន័យ (Data Selling): VPN ឥតគិតថ្លៃភាគច្រើនរកចំណូលដោយការ កត់ត្រា (Log) និង លក់ទិន្នន័យប្រើប្រាស់អ៉ីនធឺណិត (ប្រវត្តិ Browse, ទីតាំង, IP Address) របស់អ្នកទៅឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ឬភាគីទីបីផ្សេងទៀត។
  • មេរោគ (Malware/Adware): កម្មវិធី VPN ឥតគិតថ្លៃខ្លះត្រូវបានរកឃើញថាមានបង្កប់មេរោគ, Adware (ការផ្សាយពាណិជ្ជកម្មច្រើនហួសហេតុ) ដែលអាចលួចព័ត៌មានសំខាន់ៗ។
  • ការលេចធ្លាយទិន្នន័យ (Data Leaks): ពួកគេច្រើនតែប្រើប្រាស់ពិធីការ (Protocols) ដែលហួសសម័យ ឬមានការអ៊ិនគ្រីប (Encryption) ខ្សោយ ដែលធ្វើឱ្យ IP Address ពិតរបស់អ្នកអាចលេចធ្លាយ (IP Leak)
  • ឧទាហរណ៍ជាក់លាក់: SuperVPN, Hola VPN (ប្រើប្រព័ន្ធ Peer-to-Peer ដែលលក់ Bandwidth របស់អ្នក)។

Dangers of Using a Free Vpn 1045x597

២./ VPNs ដែលមានគោលការណ៍កត់ត្រា (Logging Policy) ខុសពី "Zero-Log"

  • រំលោភឯកជនភាព: ក្រុមហ៊ុន VPN នឹងដឹងគ្រប់សកម្មភាពរបស់អ្នកដូចជា ISP (ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត) ដែរ។
  • ហានិភ័យច្បាប់/លួចទិន្នន័យ: ប្រសិនបើ VPN នោះត្រូវបានគេលួចចូល (Hacked) ឬត្រូវបានរដ្ឋាភិបាលក្នុងតំបន់ទាមទារទិន្នន័យ នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានលាតត្រដាង។

What Is a Vpn

៣./ VPNs ដែលមានមូលដ្ឋាននៅប្រទេសធំៗ 

  • ក្រុមប្រទេសទាំងនេះ (ដូចជា សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អូស្ត្រាលី) មានកិច្ចព្រមព្រៀងស៊ើបការណ៍សម្ងាត់រវាងគ្នា។
  • ការទាមទារទិន្នន័យ: បើទោះជា VPN នោះអះអាងថាជា "Zero-Log" ក៏ដោយ ក៏រដ្ឋាភិបាលក្នុងសម្ព័ន្ធភាពទាំងនោះ អាចបង្ខំ ឱ្យក្រុមហ៊ុន VPN ប្រគល់ទិន្នន័យអ្នកប្រើប្រាស់ ឬអនុញ្ញាតឱ្យមានការស៊ើបអង្កេតសម្ងាត់បានដែរ។ ដូច្នេះ ការជ្រើសរើស VPN ដែលមានទីតាំងចុះបញ្ជីនៅក្រៅសម្ព័ន្ធភាពទាំងនេះ គឺជាការការពារមួយកម្រិតទៀត។

Globe Vpn Warning Sign Graphic

គូសបញ្ជាក់ផងដែរថា អ្នកទាំងអស់គួរតែប្រើ VPN ដោយសុវត្ថិភាព ត្រូវជ្រើសរើសក្រុមហ៊ុនដែលមានគោលការណ៍ មិនរក្សាកំណត់ហេតុ (No-Log) និងប្រើប្រាស់ការអ៊ិនគ្រីប AES-256 Bit។ ត្រូវប្រាកដថាបានបើកមុខងារសំខាន់ៗដូចជា Kill Switch ដើម្បីការពារការលេចធ្លាយទិន្នន័យ (Data Leak) ប្រសិនបើការតភ្ជាប់នោះដាច់ភ្លាមៗ។ ជៀសវាង VPN ឥតគិតថ្លៃដែលគួរឱ្យសង្ស័យ ហើយតែងតែបើក VPN នៅពេលប្រើប្រាស់ Wi-Fi សាធារណៈ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia