មានដំណោះស្រាយ! នេះជាវិធីផុសរូប និងវីដេអូលើ Facebook នៅរក្សាកម្រិតច្បាស់ដូចដើម ដោយមិនកាត់ទំហំមេ
Khunna - ឃុនណា
OCTOBER 16 2025
គន្លឹះល្អៗ
668 views
2 mins read

នេះជាបញ្ហាទូទៅមួយ មូលហេតុចម្បងដែលធ្វើឱ្យរូបភាពរបស់អ្នកមិនច្បាស់ ឬព្រិលៗនៅពេលផុសលើ Facebook គឺដោយសារតែ Facebook បានធ្វើការបង្រួម (Compress) គុណភាពរូបភាពទាំងនោះ។

Manage Facebook Messages Scaled

មូលហេតុនោះគឺ៖

  • ការបង្រួមទំហំឯកសារ (File Compression): Facebook ចង់ឱ្យទំព័រ (News Feed) ផ្ទុកលឿន និងសន្សំសំចៃទំហំផ្ទុកនៅលើ Server របស់គេ។ ដូច្នេះរាល់រូបភាពដែលមានទំហំធំ មានគុណភាពច្បាស់ នឹងត្រូវបាន Facebook បង្រួមទំហំដោយស្វ័យប្រវត្តិ។
  • ការកំណត់គុណភាព (Quality Settings): តាមលំនាំដើម (Default) នៅក្នុងកម្មវិធី Facebook លើទូរស័ព្ទ ជួនកាលការកំណត់សម្រាប់ផុសរូបភាព ឬវីដេអូត្រូវបានកំណត់ក្នុងកម្រិតធម្មតា (Standard) ឬ ទាប (Low Quality)

Facebook I Os App HD Videos 745x438

វិធីដោះស្រាយដើម្បីឱ្យរូបភាពច្បាស់ល្អឡើងវិញ:

./ បើកមុខងារ HD (Upload HD) ក្នុង Settings:

  • ចូលទៅកាន់កម្មវិធី Facebook លើទូរសព្ទរបស់អ្នក។
  • ចូលទៅកាន់ Settings & Privacy (ការកំណត់ និងឯកជនភាព)។
  • បន្ទាប់មកចូលទៅ Settings (ការកំណត់)។
  • រកមើល Media and Contacts Videos and Photos (វីដេអូ និងរូបភាព)។
  •  ត្រូវប្រាកដថា "Upload photos in HD" (ផុសរូបភាពក្នុងកម្រិត HD) និង "Upload videos in HD" (ផុសវីដេអូក្នុងកម្រិត HD) ត្រូវបាន បើក (Turned On)

Facebook Mobile App Settings I Phone Screenshot 001 745x500

Facebook Mobile App Settings I Phone Screenshot 002 726x500

Fex Ti Vt R

./ កែទំហំរូបភាព (Resize Image) មុនពេលផុស (សម្រាប់អ្នកជំនាញ):

  • Facebook ណែនាំឱ្យផុសរូបភាពដែលមានទំហំ 2048px នៅលើ Frame ដែលវែងបំផុត។
  • ប្រសិនបើអ្នកកែរូបដោយប្រើកម្មវិធីដូចជា Photoshop Lightoom អ្នកគួរតែ Export រូបភាពក្នុងទំហំនេះ ហើយរក្សាវាជាប្រភេទឯកសារ PNG (ដែលផ្តល់គុណភាពល្អជាង JPEG)

8i Oq Oh Ni

./ ជៀសវាងការផុសរូបដែលមានទំហំធំខ្លាំងពេក:

  • ប្រសិនបើរូបភាពមានទំហំធំជាង 2048px Facebook នឹងធ្វើការបង្រួមទំហំ (Resizing) ដោយខ្លួនឯង ដែលអាចធ្វើឱ្យបាត់បង់គុណភាពច្រើនជាង។

67c69e07ab8fef52cce5da60 Bestever Imagery1

គូសបញ្ជាក់ផងដែរថា Facebook ធ្វើបែបនេះ ធ្វើឱ្យ News Feed របស់អ្នកផ្ទុកបានលឿន កាត់បន្ថយទំហំឯកសារដែលត្រូវការរក្សាទុកនៅលើ Server របស់ Facebook។ អ្នកទាំងអស់គ្នាគួរតែសាកល្បងពិនិត្យមើលការកំណត់ Upload HD ក្នុងកម្មវិធី Facebook របស់អ្នក នោះនឹងអាចជួយឱ្យរូបភាពរបស់អ្នកច្បាស់ជាងមុន។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia