ប្រទេសកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសកសិកម្មដ៏មានសក្តានុពលមួយ ដែលមានផ្ទៃដីដាំដុះដ៏ធំធេង និងមានប្រជាពលរដ្ឋរាប់លាននាក់ពឹងផ្អែកលើវិស័យនេះជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល។ ក៏ប៉ុន្តែ នៅពីក្រោយភាពសម្បូរសប្បាយនៃភោគផលកសិកម្ម អ្វីដែលជារឿងគួរឱ្យកត់សម្គាល់ និងជាកង្វល់ដ៏ធំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ គឺវិស័យនេះហាក់បានផ្ញើវាសនាស្ទើរតែទាំងស្រុងទៅលើកសិផល ជី និងថ្នាំកសិកម្មដែលនាំចូលពីប្រទេសជិតខាង និងទីផ្សារអន្តរជាតិ។ តថភាពដ៏គួរឱ្យព្រួយបារម្ភនេះ បានបន្សល់ទុកនូវសំណួរជាយុទ្ធសាស្ត្រយ៉ាងធំមួយថា តើប្រជាជាតិកសិកម្មមួយនេះ ត្រូវបន្តពឹងដង្ហើមអ្នកដទៃ និងធ្វើជាត្រឹមតែ "អ្នករង់ចាំប្រើប្រាស់" រហូតដល់ពេលណា?

ការពឹងផ្អែកយ៉ាងខ្លាំងក្លា និងចាក់ឫសយ៉ាងជ្រៅលើផលិតផលនាំចូល ទោះបីជាផលិតផលទាំងនោះមួយចំនួនមានគុណភាពស្តង់ដារអាចទទួលយកបានក៏ដោយ ក៏វានៅតែបង្កជាហានិភ័យ និងបញ្ហាប្រឈមរ៉ាំរ៉ៃ យ៉ាងធ្ងន់ធ្ងរដល់កសិករ និងសហគ្រិនក្នុងស្រុក។
ទីមួយ "ភាពរង្គោះរង្គើនៃតម្លៃ និងការបាត់បង់ប្រាក់ចំណេញ"៖ តម្លៃជី និងថ្នាំកសិកម្មនាំចូល តែងតែប្រែប្រួលឡើងចុះទៅតាមទីផ្សារអន្តរជាតិ ថ្លៃដើមដឹកជញ្ជូន និងអត្រាប្តូរប្រាក់។ នៅពេលវត្ថុធាតុដើមឡើងថ្លៃ កសិករខ្មែរត្រូវរ៉ាប់រងបន្ទុកចំណាយខ្ពស់ ធ្វើឱ្យថ្លៃដើមផលិតកើនឡើង ដែលជាហេតុធ្វើឱ្យពួកគាត់ប្រឈមនឹងការខាតបង់នៅពេលប្រមូលផល។

ទីពីរ "វិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ និងការខ្វះខាតស្តុក"៖ នៅពេលមានបញ្ហាបិទច្រកព្រំដែន ឬវិបត្តិសកលណាមួយកើតឡើង (ដូចជាវិបត្តិជំងឺរាតត្បាតកន្លងមក) វានឹងបណ្តាលឱ្យមានការខ្វះខាតស្តុកសម្រាប់ការប្រើប្រាស់បន្ទាន់។ ដំណាំកសិកម្មមិនអាចរង់ចាំបានទេ ការយឺតយ៉ាវត្រឹមតែមួយសប្តាហ៍ អាចធ្វើឱ្យខូចខាតដល់ទិន្នផលរាប់ម៉ឺនហិកតាត្រឹមមួយប៉ប្រិចភ្នែក។

ទីបី "ភាពមិនស៊ីសង្វាក់នៃរូបមន្ត និងផលប៉ះពាល់រយៈពេលវែង"៖ ការប្រើប្រាស់រូបមន្តជីរបស់បរទេស ដែលគេផលិតឡើងសម្រាប់ដី និងអាកាសធាតុប្រទេសគេ ជួនកាលមិនឆ្លើយតបជាក់លាក់ទៅនឹងជីវជាតិដី និងអាកាសធាតុរបស់ប្រទេសកម្ពុជានោះឡើយ។ ការប្រើប្រាស់ដោយខ្វះការស្រាវជ្រាវនេះ យូរៗទៅវាអាចធ្វើឱ្យដីខូចគុណភាព សឹករិចរិល និងបាត់បង់ជីជាតិធម្មជាតិ។

ចម្លើយតែមួយគត់ដើម្បីរំដោះខ្លួនពីកត្តាប្រឈមទាំងអស់នេះ និងរក្សាលំហូរចរន្តសាច់ប្រាក់កុំឱ្យហូរចេញទៅក្រៅប្រទេស គឺការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសមត្ថភាព "ផលិតក្នុងស្រុក" ដោយខ្លួនឯង។
ការយកផលិតផលសម្រេចពីបរទេសមកលក់បន្ត គឺជារឿងងាយស្រួលបំផុតដែលអ្នកណាក៏អាចធ្វើបាន ប៉ុន្តែការកសាងរោងចក្រ ស្រាវជ្រាវ និងផលិតដោយខ្លួនឯង គឺជាផ្លូវដ៏លំបាកដែលទាមទារនូវឆន្ទៈ ការលះបង់ និងចក្ខុវិស័យវែងឆ្ងាយ។ មើលឃើញយ៉ាងច្បាស់ពីគម្លាត ភាពទន់ខ្សោយនៃប្រព័ន្ធកសិកម្មមួយនេះ និងឱកាសក្នុងការផ្លាស់ប្តូរ ទើបជំរុញឱ្យសហគ្រិនខ្មែរវ័យក្មេងមួយរូប សម្រេចចិត្តក្រោកឈរឡើង ដើម្បីលុបបំបាត់ផ្នត់គំនិត និងទម្លាប់នៃការប្រើប្រាស់ចាស់ៗនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយស្ថាប័នព័ត៌មាន Technology Cambodia លោក គីង រតនា ស្ថាបនិកនៃ KR Brand បានគូសបញ្ជាក់យ៉ាងមុតមាំ និងប្រកបដោយមោទកភាពជាតិថា៖
"ខ្ញុំជឿថា កម្ពុជាគួរតែមានសមត្ថភាពស្រាវជ្រាវ អភិវឌ្ឍ និងផលិតផលកសិកម្មដោយខ្លួនឯង។ ការបន្តពឹងផ្អែកលើគេ គឺស្មើនឹងការប្រគល់ជោគវាសនាសេដ្ឋកិច្ចយើងទៅឱ្យគេកំណត់។"

លោកបានពន្យល់បន្តយ៉ាងក្បោះក្បាយថា ការបង្វែរទិសដៅមកជំរុញការផលិតក្នុងស្រុក គឺជាយុទ្ធសាស្ត្រតែមួយគត់ដែលជួយឱ្យយើងអាចម្ចាស់ការលើការគ្រប់គ្រងគុណភាពបានយ៉ាងហ្មត់ចត់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ អ្វីដែលជាចំណុចខ្លាំងបំផុតនោះគឺ យើងមានសមត្ថភាពពេញលេញក្នុងការ "កែប្រែរូបមន្ត (Customize formulation)" ឱ្យសមស្របឥតខ្ចោះទៅនឹងស្ថានភាពដីកសិកម្ម អាកាសធាតុ និងប្រភេទដំណាំនីមួយៗរបស់កម្ពុជាផ្ទាល់ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដោះស្រាយបញ្ហាដំណាំជូនកសិករបានទាន់ពេលវេលា។

តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យាកសិកម្មទំនើបៗនៅក្រៅប្រទេស លោក រតនា បានរកឃើញការពិតដ៏ស៊ីជម្រៅមួយថា៖ "ចំណេះដឹង និងបច្ចេកវិទ្យាពិតប្រាកដជាច្រើន មិនអាចទិញបានដោយលុយតែមួយមុខនោះទេ។ ប្រសិនបើយើងចង់មានសមត្ថភាពពិតប្រាកដ និងរឹងមាំ យើងត្រូវតែចាប់ផ្តើមរៀនសូត្រ ស្រាវជ្រាវ អនុវត្ត ខុសត្រូវ និងអភិវឌ្ឍវាដោយផ្ទាល់ដៃ ទើបយើងមានមូលដ្ឋានគ្រឹះរឹងមាំទៅថ្ងៃអនាគត។"
ឆ្លើយតបទៅនឹងទស្សនវិស័យនេះ សព្វថ្ងៃរោងចក្រផលិតជីកសិកម្មស្តង់ដារ KR Brand បាននិងកំពុងប្រែក្លាយខ្លួនជាកាតាលីករដ៏សំខាន់មួយ ក្នុងការលើកស្ទួយឧស្សាហកម្មកសិកម្មកម្ពុជា តាមរយៈការផ្តល់នូវប្រព័ន្ធសេវាកម្មស្នូលយ៉ាងពេញលេញ (End-to-End Solutions) ដែលមិនធ្លាប់មានទូលំទូលាយពីមុនមកនៅក្នុងទីផ្សារ ដែលរួមមាន៖
ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ស៊ីជម្រៅ៖ បង្កើត និងអភិវឌ្ឍរូបមន្តផលិតផលកសិកម្មថ្មីៗ ដោយឆ្លងកាត់ការពិសោធន៍ក្នុងមន្ទីរពិសោធន៍យ៉ាងច្បាស់លាស់។ រាល់រូបមន្តនីមួយៗ ត្រូវបានសិក្សាដោយផ្អែកលើកង្វះខាតជីវជាតិជាក់ស្តែងរបស់ដំណាំនៅកម្ពុជា ដើម្បីធានាថាគ្រប់តំណក់នៃផលិតផល សុទ្ធតែផ្តល់ប្រយោជន៍ពិតប្រាកដ និងកាត់បន្ថយការប្រើប្រាស់ខ្ជះខ្ជាយ។
ខ្សែសង្វាក់ផលិតកម្មខ្នាតធំ និងចម្រុះ៖ ដំណើរការដោយម៉ាស៊ីនទំនើបៗ ដែលមានសមត្ថភាពផលិតជីទឹក ជីម្សៅ ប្រូតេអ៊ីន (មីក្រូសារធាតុ - Micronutrients) សារធាតុ PGR (អ័រម៉ូនលូតលាស់) និងសារធាតុបំប៉នដំណាំផ្សេងៗទៀតប្រកបដោយគុណភាពខ្ពស់ និងរក្សាបាននូវស្តង់ដារបច្ចេកទេសថេរ ធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់រាល់រដូវកាល។
សេវាកម្ម OEM និង Private Label ដ៏មានសក្តានុពល៖ នេះគឺជាឱកាសមាស និងជាបដិវត្តន៍ធុរកិច្ចថ្មីសម្រាប់ម្ចាស់ដេប៉ូ និងក្រុមហ៊ុនកសិកម្មនានា។ ជំនួសឱ្យការត្រឹមតែយកផលិតផលបរទេសមកលក់បន្តក្នុងនាមជា "អ្នកចែកចាយ" KR Brand ផ្តល់លទ្ធភាពឱ្យពួកគេអាចក្លាយជា "ម្ចាស់ប្រេន" ពិតប្រាកដ។ ពួកគេអាចផលិតផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ បំពាក់ស្លាកសញ្ញាផ្ទាល់ខ្លួន កសាងយីហោរឹងមាំ ដើម្បីយកទៅវាយលុក និងប្រកួតប្រជែងលើទីផ្សារដោយមោទកភាព និងរក្សាប្រាក់ចំណេញបានកាន់តែច្រើន ព្រមទាំងអាចបន្សល់ទុកជាកេរមរតកអាជីវកម្មដល់កូនចៅជំនាន់ក្រោយ។
ការប្រឹក្សាយោបល់កម្រិតខ្ពស់បែបយុទ្ធសាស្ត្រ៖ KR Brand មិនត្រឹមតែជាអ្នកផលិត តែជាដៃគូយុទ្ធសាស្ត្រ។ KR Brand ផ្តល់ការប្រឹក្សាជំនាញដោយផ្ទាល់តាំងពីចំណុចចាប់ផ្តើម (Idea) ការជ្រើសរើសរូបមន្ត ការរចនាសំបកវេចខ្ចប់ រហូតដល់ការអភិវឌ្ឍផលិតផល និងការកសាងយុទ្ធសាស្ត្រទីផ្សារកសិកម្មឱ្យមានភាពរឹងមាំ អាចឈរជើងបានយូរអង្វែងនៅលើទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់។

ជារួម ការលេចចេញជារូបរាង និងការរីកចម្រើនយ៉ាងរឹងមាំនៃ KR Brand គឺមានតម្លៃលើសពីការបង្កើតអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណេញ។ វាគឺជាបេសកកម្មជាតិដ៏ធំមួយ ក្នុងការជំរុញ និងកសាងសមត្ថភាពផលិតកម្ម បណ្ដុះបច្ចេកវិទ្យា និងពង្រឹងគ្រឹះចំណេះដឹងកសិកម្មនៅកម្ពុជា សម្រាប់ជាកេរដំណែលដល់អនាគតរយៈពេលវែង ដើម្បីឈានទៅលុបបំបាត់វប្បធម៌ពឹងផ្អែកបន្តិចម្តងៗ និងជំនួសមកវិញនូវមោទកភាពជាតិ "ផលិតដោយកម្ពុជា សម្រាប់ប្រជាជនកម្ពុជា"។
ដល់ពេលវេលាហើយ ដែលយើងត្រូវរួមគ្នាហែកទំព័រប្រវត្តិសាស្ត្រចាស់ និងសរសេរទំព័រថ្មីដ៏ភ្លឺស្វាងសម្រាប់វិស័យកសិកម្មរបស់យើង! ប្រជាជាតិកម្ពុជាត្រូវតែរួមដៃគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ និងធានាបាននូវសន្តិសុខស្បៀងដ៏រឹងមាំ។
សម្រាប់លោកអ្នកដែលជាម្ចាស់ដេប៉ូកសិកម្ម ក្រុមហ៊ុនចែកចាយ ឬសហគ្រិន ដែលមានមហិច្ឆតាចង់បោះជំហានទៅមុខមួយកម្រិតទៀត ពោលគឺការបង្កើត ប្រេនផលិតផលកសិកម្មផ្ទាល់ខ្លួន (OEM & Private Label) ប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ សូមកុំស្ទាក់ស្ទើរក្នុងការចាប់ដៃគូសហការជាមួយ KR Brand។ ការវិនិយោគរបស់អ្នកនៅថ្ងៃនេះ គឺជាចំណែកដ៏ធំមួយនៃការកសាងភាពម្ចាស់ការ និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពឯករាជ្យ។
សូមទំនាក់ទំនងដើម្បីទទួលបានការប្រឹក្សាយោបល់លម្អិតដោយឥតគិតថ្លៃ តាមរយៈ៖
លេខទូរស័ព្ទ៖ 069 969 868 / 090 969 868
ហ្វេសប៊ុកផេក៖ ផលិតជីកសិកម្ម (KR Brand)
ជ្រើសរើស KR Brand គឺជ្រើសរើសភាពម្ចាស់ការ ជ្រើសរើសគុណភាពពិត និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកអនាគតដ៏រុងរឿង និងរឹងមាំសម្រាប់កសិកម្មកម្ពុជាពិតប្រាកដ!
អត្ថបទដោយ៖ ផែន ផាន់ណា
