តើគួរជ្រើសរើសរថយន្ត EV ផ្អែកលើតម្លៃដំបូង ឬទំនុកចិត្តរយៈពេលវែង? ការវិភាគរវាង IM6 និង Avatr 07
ផែន ផាន់ណា
JUNE 13 2026
PR
2 mins read

ទីផ្សាររថយន្តអគ្គិសនី (EV) ផ្នែកប្រណិតភាពប្រភេទ SUV នៅក្នុងប្រទេសកម្ពុជា កំពុងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដែលផ្តល់ជម្រើសកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់។ ក្នុងចំណោមនោះ រថយន្ត Avatr 07 និង IM6 គឺជាម៉ូដែលលេចធ្លោខ្លាំង ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកបើកបរវ័យក្មេង និងអ្នកស្រឡាញ់បច្ចេកវិទ្យា ដោយសារតែការរចនាដ៏ទាក់ទាញ និងសមត្ថភាពដ៏ស្វាហាប់។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការប្រៀបធៀបលើតម្លៃ និងទិន្នន័យបច្ចេកទេសនៅលើក្រដាស តើកត្តាអ្វីខ្លះដែលអ្នកទិញរថយន្ត EV ទំនើបៗគួរយកចិត្តទុកដាក់បំផុត?

Photo 2026 06 13 16 17 44

Photo 2026 06 13 16 17 55

បើពិនិត្យទៅលើតម្លៃនៅលើទីផ្សារបច្ចុប្បន្ន រថយន្ត Avatr 07 មានតម្លៃប្រហាក់ប្រហែលចន្លោះពី $40,000 ទៅ $42,000 (អាស្រ័យលើ spec) ជាមួយនឹងចម្ងាយបើកបរប្រមាណ 650 Km។ រីឯរថយន្ត IM6 មានតម្លៃក្រោម $46,000 ដែលបំពាក់ដោយអាគុយទំហំ 75kWh អាចរត់បានចម្ងាយ 625Km (ស្តង់ដារ CLTC)។ គម្លាតតម្លៃប្រហែល $4,000 នេះ អាចធ្វើឱ្យអ្នកទិញជាច្រើនមានការរាក់ទាក់លើការសម្រេចចិត្តដំបូង។ ប៉ុន្តែ សម្រាប់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាខ្ពស់ តម្លៃខ្លួនមិនមែនជាកត្តាតែមួយកំណត់នោះទេ។

ការសន្សំថវិកា $4,000 នៅថ្ងៃទិញ គឺជាជម្រើសដ៏ល្អមួយ ប៉ុន្តែវាក៏អាចជាហានិភ័យទៅថ្ងៃមុខផងដែរ ប្រសិនបើរថយន្តតម្លៃជាង $40,000 របស់អ្នក ជួបប្រទះបញ្ហាប្រព័ន្ធភ្លើង ឬ Software ហើយមិនអាចស្វែងរកសេវាកម្មជួសជុលដែលជាស្តង់ដាររោងចក្របាន។ ការចំណាយលើការដោះស្រាយបញ្ហាក្រៅផ្លូវការ អាចនឹងមានទំហំធំជាងចំនួនទឹកប្រាក់ដែលបានសន្សំដំបូង។ 

Photo 2026 06 13 16 18 05

សម្រាប់អ្នកប្រើប្រាស់ដែលចង់បានភាពធូរស្រាលក្នុងចិត្ត ប្រើប្រាស់រយៈពេលយូរ និងចង់ឱ្យការវិនិយោគលើរថយន្តរបស់ខ្លួនត្រូវបានការពារដោយស្របច្បាប់ ការជ្រើសរើសរថយន្តដែលមានការធានាត្រឹមត្រូវដូចជា IM6 គឺជារៀបចំផែនការ"នៃការវិនិយោគដ៏រឹងមាំមួយ ព្រោះ IM6 មានក្រុមហ៊ុននាំចូលផ្លូវការត្រឹមត្រូវ ព្រមទាំងមានការធានារយៈពេល ៣ ឆ្នាំផងដែរ"។ ផ្ទុយទៅវិញ បើអ្នកជាអ្នកចូលចិត្តសាកល្បងបច្ចេកវិទ្យាថ្មី និងព្រមទទួលយកហានិភ័យផ្នែកសេវាកម្មដើម្បីដោះដូរនឹងតម្លៃធូរ Avatr 07 ក៏ជារថយន្តដែលមានភាពទាក់ទាញខ្លាំងមួយបែបដែរ។

Photo 2026 06 13 16 17 35

ចុងក្រោយ តម្លៃពិតប្រាកដនៃរថយន្តមិនមែនវាស់វែងត្រឹមទឹកប្រាក់ដែលអ្នកបង់នៅថ្ងៃនេះទេ ប៉ុន្តែវាវាស់វែងដោយទំនុកចិត្ត និងការគាំទ្រដែលអ្នកនឹងទទួលបាននៅថ្ងៃស្អែក។

Photo 2026 06 13 16 17 50

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia