ចូលដល់ខែភ្លៀងហើយ! ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ប្រាប់ក្បួនធំៗ៤ បើកបរលើផ្លូវល្បឿនលឿន គួរធ្វើ ចំពេលភ្លៀង
ផែន ផាន់ណា
JUNE 10 2026
យានយន្ត
11 views
1 min read

ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) នៅពេលមានស្ថានភាពអាកាសធាតុមិនល្អ ឬមានភ្លៀងធ្លាក់ អ្នកបើកបរទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តតាមគោលការណ៍សំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

  • ១. បើកភ្លើងកូត៖ ត្រូវបើកភ្លើងបំភ្លឺផ្លូវខាងមុខជានិច្ច ដើម្បីឱ្យអ្នកអាចមើលឃើញផ្លូវបានច្បាស់ និងផ្តល់សញ្ញាឱ្យរថយន្តដទៃមើលឃើញអ្នកបានងាយស្រួល។
  • ២. រក្សាចន្លោះសុវត្ថិភាព៖ ត្រូវទុកគម្លាតពីរថយន្តខាងមុខឱ្យបានឆ្ងាយជាងពេលធម្មតា ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការជាន់ហ្វ្រាំង ជៀសវាងការរអិល ឬបុកប៉ះគ្នាជាយថាហេតុ។
  • ៣. បន្ថយល្បឿនឲ្យសមស្រប៖ មិនត្រូវបើកបរក្នុងល្បឿនលឿនដូចពេលមេឃស្រឡះនោះទេ ត្រូវបន្ថយល្បឿនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវ និងកម្រិតទឹកភ្លៀង។
  • ៤. ហាមវ៉ាជែង៖ ជៀសវាងដាច់ខាតនូវការបើកវ៉ាជែងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង ព្រោះការមើលឃើញមានកម្រិត ហើយផ្លូវរអិលអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។
  • 720591019 1315563664081806 6014532203318509604 N.jpg

    ព័ត៌មាន និងសេវាសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកត្រូវការជំនួយ ឬមានបញ្ហាផ្សេងៗនៅលើផ្លូវល្បឿនលឿន សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ (Hotline) ដូចខាងក្រោម៖

    • 1399
    • 092 33 1399
    • 098 33 1399
    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia