កុំចេះតែប្រើៗ! អ្នកចូលចិត្តប្រើ Wifi សាធារណ: ត្រូវដឹងរឿងទាំងនេះ បើមិនចង់ទឹកភ្នែក
ផែន ផាន់ណា
JUNE 11 2026
គន្លឹះល្អៗ
55 views
2 mins read

ការប្រើប្រាស់ Wi-Fi នៅតាមទីសាធារណៈ ដូចជាតាមហាងកាហ្វេ ព្រលានយន្តហោះ ឬសណ្ឋាគារ បានផ្តល់ភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងការងារប្រចាំថ្ងៃ ប៉ុន្តែក៏បង្កនូវហានិភ័យខ្ពស់ផ្នែកសន្តិសុខសាយប័រផងដែរ។ ក្រុមឧក្រិដ្ឋជនសាយប័រ អាចប្រើប្រាស់បណ្តាញទាំងនេះដើម្បីស្ទាក់ចាប់យក (Intercept) ឬលួចយកទិន្នន័យសំខាន់ៗ ដូចជា៖ លេខសម្ងាត់ អ៊ីមែល និងព័ត៌មានគណនីធនាគារ។
ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន លោកអ្នកគួរអនុវត្តនូវវិធានការដូចខាងក្រោម៖

១. ជៀសវាងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ៖ នៅពេលភ្ជាប់ Wi-Fi សាធារណៈ ដាច់ខាតកុំចូលប្រើប្រាស់កម្មវិធីធនាគារ (Mobile Banking) ឬគណនីការងារសំខាន់ៗ ដើម្បីបង្ការការលួចស្ទាក់ចាប់ទិន្នន័យ។ ក្នុងករណីចាំបាច់ ត្រូវបិទ Wi-Fi រួចប្តូរមកប្រើប្រាស់សេវាអុីនធឺណិតចល័ត (4G/5G) ជំនួសវិញ ព្រោះវាមានប្រព័ន្ធការពារទិន្នន័យដែលមានសុវត្ថិភាពខ្ពស់ជាង។

២. បិទមុខងារភ្ជាប់ស្វ័យប្រវត្តិ (Auto-Connect) និងការចែករំលែក (Sharing)៖ ត្រូវបិទមុខងារ "Auto-Connect to Wi-Fi" នៅលើឧបករណ៍វៃឆ្លាត ដើម្បីបង្ការការភ្ជាប់ទៅកាន់បណ្តាញក្លែងបន្លំដោយមិនដឹងខ្លួន។ សម្រាប់កុំព្យូទ័រ ត្រូវបិទមុខងារចែករំលែកឯកសារ (File Sharing) ឬ AirDrop (សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS/macOS) ដើម្បីការពារការជ្រៀតចូលទាញយកទិន្នន័យពីឧក្រិដ្ឋជនសាយប័រ ដែលស្ថិតក្នុងបណ្តាញជាមួយគ្នា។

៣. ផ្ទៀងផ្ទាត់ឈ្មោះបណ្តាញ Wi-Fi ឱ្យបានច្បាស់លាស់៖ ត្រូវប្រាកដថាបណ្តាញ Wi-Fi ដែលអ្នកកំពុងភ្ជាប់ គឺជាបណ្តាញផ្លូវការរបស់ទីតាំងនោះពិតប្រាកដ។ ប្រសិនបើបណ្តាញ Wi-Fi សាធារណៈនោះ មិនទាមទារលេខសម្ងាត់ (Password) ក្នុងការចូលប្រើប្រាស់ទេ នោះកម្រិតហានិភ័យគឺកាន់តែខ្ពស់។

ការបង្កើនការប្រុងប្រយ័ត្ន និងការមិនទម្លាប់ភ្ជាប់ Wi-Fi ដោយគ្មានប្រភពច្បាស់លាស់ គឺជាគន្លឹះចម្បងក្នុងការការពារខ្លួនអ្នកពីការវាយប្រហារតាមប្រព័ន្ធសាយប័រ។

716962243 1473488551471669 2328422650092196643 N.jpg

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia