ប្រយ័ត្ន! ក្បួនបោ.កតាមអនឡាញល្បីកក្រើកទាំង១០ ពេញនិយមខ្លាំងនៅកម្ពុជា ធ្វើឱ្យខាតលុយរាប់ម៉ឺ.ន$
SOKLY - កូនផ្កាឈូក
JUNE 25 2025
ឌីជីថល
257 views
1 min read

«លោភលន់នាំទៅរកភាពលិចលង់» គិតមុនគូរ ព្រោះអំបិលនិងស្ករពណ៌វាដូចគ្នា។ រយៈពេលចុងក្រោយនេះ ការឆបោក បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុកគេលើកមកនិយាយជាញឹកញាប់។ ​ប៉ុន្តែរាល់ការបោកប្រាស់ទាំងអស់វាពុំមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងទេវាក៏បណ្ដាលមកពីភាពឆ្លាតវៃរបស់ជនឱកាសនិយមផងដែរ។ ខាងក្រោមនេះគឺជាក្បួនបោកដ៏ល្បីល្បាញទាំង១០ កំពុងពេញនិយមខ្លាំងនៅកម្ពុជានិងពិភពលោក៖

១-វេរលុយដើម្បីប្ដូរនឹងអីវ៉ាន់ពីក្រៅប្រទេស៖ អ្នកប្រហែលជាធ្លាប់ឃើញ ទាក់ទងនឹងការក្លែងខ្លួនជាជនបរទេស ដែលសុខៗឆាតមកកាន់អ្នកតាមបណ្ដាញសង្គមហ្វេសប៊ុក តេឡេក្រាម ឬបណ្ដាញសង្គមផ្សេងៗទៀតដោយបង្ហាញពីចេតនាផ្សេងៗរបស់ខ្លួន ហើយក៏ប្រាប់ថាមានអីវ៉ាន់ផ្ញើមកឱ្យអ្នក ប៉ុន្តែមានលក្ខខណ្ឌមួយគឺតម្រូវឱ្យអ្នកបង់ថ្លៃសេវាកម្មបញ្ញើជាដើម។ នេះគឺជាទម្រង់នៃការបោកដ៏ពេញនិយមមួយហើយមកទល់នឹងពេលនេះក៏នៅមានបុគ្គលមួយចំនួននៅបន្តចាញ់បោកល្បិចមួយនេះផងដែរ។

២-ធនាគារអនឡាញ៖ ក្បួនបោកមួយនេះគឺ មានជនខិលខូចមួយចំនួន បានបង្កើតផេក(Facebook Page) និង Telegram ដោយដាក់ឈ្មោះស្រដៀងនឹងធនាគារ ឬភ្នាក់ងារឥណទានជាដើម រួចហើយបានប្រើប្រាស់អាសយដ្ឋានធនាគារដើម្បីទាញទំនុកចិត្តអតិថិជន។ ជនខិលខូចទាំងនោះ បានបន្លំឈ្មោះធនាគារ​ ឬភ្នាក់ងារឥណទានណាមួយ ដើម្បីបោកបញ្ឆោតសាធារណជន និងឱ្យអតិថិជនបង់ប្រាក់ជាមុនដើម្បីស្នើសុំឥណទាននៅខាងធនាគារ។ ក្បួនបោកមួយនេះគេឃើញច្រើនប្រើបានផលទៅលើវិនិយោគិនដែលកំពុងត្រូវការដើមទុន។

៣-ដាក់លុយបានលុយ ធានាផលចំណេញច្រើន៖ នេះជាក្បួនបោកដ៏ពេញនិយមដែលគេតែងតែប្រើ គឺគេដើរបបួលមហាជនមកចូលរួមវិនិយោគ ដោយគ្រាន់តែដាក់លុយក្នុងចំនួនណាមួយហើយគាត់នឹងទទួលបានផលចំណេញក្នុងកម្រិតណាមួយដូចជា ១០២០៣០ឬច្រើនជាងនេះក៏មាន។ គេតែងបបួលវិនិយោគលើវិស័យនេះ វិស័យនោះ ហើយចុងក្រោយជាការបោកប្រាស់។ ត្រូវចាំថាការរកស៊ីដែលគេបបួលថា ចំណេញច្រើន ធានាមិនបាត់ទុន ឬក្លាយជាអ្នកមានឆាប់គឺភាគច្រើនជាការបោកប្រាស់តែប៉ុណ្ណោះ។

៤-បោកប្រាស់តាមទូរស័ព្ទ៖ ក្បាច់​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅស្រុកយើង​​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ដោយជនខិលខូច​តេទាក់ទង​​កុហក​ ឬ​ឆបោក​​ក្រុម​គ្រួសារ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ត្រូវការ​លុយ​ជា​បន្ទាន់​ជាដើម។​ យ៉ាងណា ការ​បោក​របៀប​នេះ​មិនមែន​មានតែ​នៅ​ស្រុកខ្មែរ​ឡើយ ដោយ​នៅ​ខាង​សហរដ្ឋអាមេរិក​ឯណោះ​វិញ ប្រជាជន​ខាតបង់​អស់​ប្រមាណ​ជិត ៣០ ពាន់​លាន​ដុល្លារ​ឯណោះ យោងតាមទិន្នន័យត្រឹម​ឆ្នាំ២០២០ ដែលអាច​និយាយ​បាន​ថា ស្ទើរ​តែ​ / នៃ​ប្រជាជន​អាមេរិក​លង់​ខ្លួន​នឹង​ការបោកប្រាស់​មួយ​នេះ។

៥-Hack តាមលេខទូរស័ព្ទ៖ កន្លង​មក​មាន​ករណី​លេខ​ចម្លែក​ពី​បរទេស​ជា​ច្រើន ​ខណៈលេខ​ទូរសព្ទ​ខ្លះ​ត្រូវ​គេ​ហៅ​ចូល​ដើម្បី​​ចូល Hack តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យ ដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមាន​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​និយាយ​ថានឹង​បាត់​បង់​លុយ​ពី​ធនាគារ​ប្រសិន​មានការទទួល​ ឬ​តេទៅ​វិញ​។ ក្នុងនោះនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កតមាន​ច្រើន​ដង​នឹង​ច្រន​ឆ្នាំ​មក​ហ ស្របពេល​បច្ចុប្បន្ននេះ នៅតែ​បន្ត​មាន​ផងដែល​ តែពុំមាន​បញ្ហា​បាត់​បង់​ថវិកា​ពី​ធនាគារ​ ឬ​ទិន្នន័យ​អ្វី​មួយ​ពី​ទូរសព្ទ​របស់​នណា​ម្នាក់​ទេ​ តែ​មានការ​បាត់​ថវិកា​ក្នុង​លេខ​ទូរស័ព្ទ​​​ពីរ​ករណី​ ដូច​ខាងក្រោម៖​

.​ ប្រសិន​លោក​អ្នក​ចុច​ទទួល​នោះ​ ភាគី​ជន​អនាមិក​នោះនឹង​ត្រូវ​ចំណាយ​ថវិកា​ហៅ​ចេញ​ក្រៅ​ប្រទេស​

២​.​ ប្រសិន​លោក​អ្នក​ជា​អ្នកតេ​ត្រលប់​វិញ​ទៅកាន់​លេខ​ទូរស័ព្ទ​ជន​អនាមិក​នោះ​ ប្រាកដ​ណាស់​លោកអ្នក​នឹង​ត្រូវ​បាត់បង់​​ថវិកា​ផ្ទុកក្នុង​គណនី​សេវា​ទូរសព្ទ​អ្នក​សម្រាប់​ការ​ហៅ​ទៅក្រៅ​ប្រទេស​។

៦-ការបោកប្រាស់តាមអ៊ីនធឺណេត៖ បច្ចុប្បន្នសង្គមយើងកំពុងស្ថិតនៅក្នុង World Wide Wed ដែលជាសកលលោកឌីជីថលសម្បូរទៅដោយ ព័ត៌មាន ប្រកបជាមួយនឹងបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះពួកជនឆបោក ក៏បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ តាមរយៈការបោកប្រាស់នៅក្នុងអ៊ីនធឺណេត។ ពួកគេភាគច្រើនបាន​បង្កើតជាគ្រុប វិនិយោគ ដែលនិយាយអំពីផលប្រយោជន៍នៃការវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញមនុស្សផ្សេងទៀតឱ្យដាក់លុយជាមួយ។

៧-ឈ្នះរង្វាន់ពីក្រុមហ៊ុនណាមួយ៖ នេះក៏ជាល្បិចដ៏ពេញនិយមដែរ គឺមានជនខិលខូចខលមកប្រាប់ថាលេខទូរស័ព្ទរបស់អ្នកត្រូវរង្វាន់ជាសាច់ប្រាក់ ​ម៉ូតូ​​ ឡាន ទូរស័ព្ទជាដើមទាំងអ្នកមិនធ្លាប់បានផ្សងសំណាង ឬជាប់ពាក់ព័ន្ធអ្វីសោះជាមួយក្រុមហ៊ុនទាំងនោះ។  ប៉ុន្តែតម្រូវឱ្យអ្នកត្រូវបង់ថ្លៃសេវាក្នុងចំនួនណាមួយរួចហើយអ្នកក៏មិនទទួលបានរង្វាន់ដូចអ្វីដែលគេបានសន្យា ហើយក៏មិនអាចទំនាក់ទំនងលេខនោះតទៅទៀតដែរ។

៨-Ponzi Scheme៖ តាមពិតទៅល្បិចបោកលុយពីអ្នកវិនិយោគមួយនេះ មានតាំងពីឆ្នាំ១៨៦៩មកម្ល៉េះ តែចាប់ផ្ដើមល្បីខ្លាំងក្នុងទសវត្សរ៍ឆ្នាំ១៩២០ លោក Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់ ៥០ឱ្យត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។ អ្នកដែលប្រើវិធីសាស្រ្ត Ponzi​ នេះពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរប​ស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឲ្យធ្វើការវិនិយោគ។

៩-លេងតុងទីនជាមួយមេមិនស្មោះត្រង់៖ ការលេងតុងទីន មិនមែនសុទ្ធតែអាក្រក់នោះទេ ព្រោះមានមេ និងកូនមួយចំនួន ពិតជាមានភាពស្មោះត្រង់ជាមួយគ្នា និងអាចលេងជាមួយគ្នាបានយូរអង្វែងផងដែរ។ ប៉ុន្តែតុងទីននេះដដែល ក៏ធ្លាប់បានបោកមនុស្សមិនតិចដែរនៅកម្ពុជា តាមរយៈមេតុងទីនគ្មានភាពស្មោះត្រង់ប្រមូលលុយកូនតុងទីនរាប់ម៉ឺន រាប់សែន រាប់លានដុល្លារ រត់គេចខ្លួនបាត់ស្រមោលបាត់។ប្រសិនបើអ្នកពិតជាចង់លេងតុងទីនដើម្បីសន្សំ ឬបង្វិលលុយពិតមែន អ្នកត្រូវតែមានសមត្ថភាពពូកែមើលចរិតមនុស្ស និងត្រូវមានកិច្ចសន្យា ឬទ្រព្យបញ្ចាំច្បាស់លាស់ជាមួយគ្នា ក៏ជារឿងល្អ ដើម្បីធានាថាការលេងតុងទីនរបស់អ្នកមានសុវត្ថិភាពខ្ពស់ មិនប្រឈមនឹងការបោកប្រាស់។

១០-តើការវិនិយោគក្នុងវិស័យ Forex បោកប្រាស់មែនទេ?៖ វិស័យ Forexគឺមិនមែនជាវិស័យបោកប្រាស់នោះទេ​ វាជាវិស័យដែលអាចឱ្យបមនុស្សអាចស្វែងរកប្រាក់ចំណូលបានពិតមែន គ្រាន់តែវាទាមទារឱ្យបុគ្គលនោះមានជំនាញខ្ពស់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបំផុត ប្រសិនបើគាត់សម្រេចចិត្តវិនិយោគដោយធ្វើការជួញដូរដោយខ្លួនឯង។ បើតាមការបញ្ជាក់ពីប្រភពជាច្រើនបានបង្ហាញថា មានតែមនុស្សប្រមាណជា ១០ភាគរយប៉ុននោះ ដែលអាចទាញចំណូលបានពីវិស័យមួយនេះ។

បើទោះបីជាវិស័យ Forexជាវិស័យជួញដូររកប្រាក់ចំណេញបានពិតប្រាកដមែនក៏ដោយ ប៉ុន្តែក៏មានក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញច្បាស់លាស់បានដើរគៀងគរទុនពីមហាជន ដោយសន្យាថាផ្ដល់ប្រាក់ចំណេញក្នុងបរិមាណណាមួយ។ ជាលទ្ធផលជាក់ស្ដែងដោយសារតែក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញបានយកទុនរបស់មហាជនទៅចាត់ចែងមិនត្រឹមត្រូវរហូតធ្វើឱ្យមានការបាត់បង់ដើមទុនទាំងនោះក្នុងរូបភាពផ្សេងៗជាដើម។ ​វិស័យ Forex គឺមិនមែនជាវិស័យបោកប្រាស់នោះទេ ប៉ុន្តែក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញបានប្រើ Forex ដើម្បីបោកប្រាស់លុយកាសទ្រព្យសម្បត្តិរបស់មហាជន។ ​

សូមជម្រាបផងដែរថា មូលហេតុសំខាន់ៗ ដែលនាំឱ្យមនុស្សត្រូវចាញ់បោកគេ មានតែ៣ប៉ុណ្ណោះគឺ លោភលន់ ខ្វះចំណេះដឹង ចង់មានងាយពេក ប្រសិនបើលោកអ្នកអាចលុបបំបាត់កំហុសទាំង៣នេះលោកអ្នកនឹងអាចចៀសផុតពីការចាញ់បោកគេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia