មិនភ័យរឿង slow! អ្នកប្រើទូរស័ព្ទ Samsung បើកមុខងារមួយនេះ ធានា internet ដើរលឿនខ្លាំង អត់ទាក់
SOKLY - កូនផ្កាឈូក
JUNE 25 2025
ឌីជីថល
9.9 K views
1 min read

អ្នកប្រើប្រាស់ទូរស័ព្ទម៉ាក Samsung ប្រសិនបើជួបបញ្ហា Wi-Fi Data ដើរយឺត ពិបាកក្នុងការប្រើប្រាស់​មិនអាចបំពេញតម្រូវការបានទាន់ចិត្ត វាប្រហែលជាដោយសារតែលោកអ្នកមិនទាន់បានបើកដំណើរការមុខងារដ៏សំខាន់មួយ។

មុខងារមួយនោះឈ្មោះថា Adaptive Connectivity Switch to mobile dataIntelligent Wi-Fi ដែលមានស្រាប់នៅក្នុងទូរស័ព្ទ Samsung ផ្ទាល់តែម្ដង ដែលវាមានតួនាទី ជួយប្ដូររវាង Wi-Fi និង Mobile Data ដោយស្វ័យប្រវត្តិ រក្សាល្បឿនអ៊ីនធឺណេតឱ្យមានស្ថិរភាព ពេលផ្លាស់ប្ដូរពី Wi-Fi មកជា Mobile Data មិនឱ្យរអាក់រអួលពេលកំពុង Livestream, Zoom Call, លេងហ្គេម ឬ Scroll Social Media ជាដើម។

ដើម្បីបើកដំណើរការមុខងារ Adaptive Connectivity Intelligent Wi-Fi អាចអនុវត្តតាមវិធីខាងក្រោម៖

-ចូលទៅកាន់ Settings

-ចុច Connection > Wi-Fi > ចុចសញ្ញាចុច៣នៅខាងលើផ្នែកខាងស្ដាំ​

-បើក Switch to mobile data

-(បើមាន) បើក Intelligent Wi-Fi ដើម្បីបង្កើនសមត្ថភាព

ខាងក្រោមនេះជាការបង្ហាញដោយរូបភាព៖

 Screenshot 2025 06 25 160345

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia