បច្ចេកវិទ្យាកាន់តែទំនើប ការរកប្រាក់ចំណូលក៏កាន់តែមានជម្រើសសម្បូរបែប ខណៈខាងក្រោមនេះ គឺជាច្រករកលុយធំៗ៣ បន្ថែមពីលើការងារពេញម៉ោង ដោយគ្រាន់តែប្រើ AI៖
១-សរសេរអត្ថបទឯករាជ្យ ឬបង្កើតខ្លឹមសារ (Freelance Writing & Content Creation)
• ប្រើកម្មវិធី ChatGPT ឬ Jasper AI ដើម្បីជួយសរសេរ blog post, caption, script, email, campaign
• ប្រើកម្មវិធី Grammarly ឬ Quillbot ដើម្បីកែសម្រួល និងធ្វើឱ្យអត្ថបទកាន់តែល្អប្រសើរ
• ប្រើកម្មវិធី Notion AI ឬ Copy.ai ដើម្បីជួយបង្កើតគំនិតថ្មីៗ
ឧទាហរណ៍ដូចជា សរសេរអត្ថបទ SEO សម្រាប់គេហទំព័រ, បង្កើត caption ផុសលើ page Facebook សម្រាប់អាជីវកម្ម និងសរសេរ script YouTube ឬ TikTok ហើយលក់ជាសេវាកម្មជាដើម ខណៈចំណូលអាចរកបានចាប់ពី ៥០-៥០០ដុល្លារ ក្នុងមួយគម្រោង។
២-Dropshipping ឬ Print-on-Demand
របៀបប្រើ AI៖
• ប្រើកម្មវិធី ChatGPT ដើម្បីសរសេរបរិយាយផលិតផល និង email response
• ប្រើកម្មវិធី Midjourney ឬ Canva AI ដើម្បីបង្កើតរូបភាពឯកត្តាចរិតសម្រាប់ផលិតផល
• ប្រើកម្មវិធី Shopify Magic ឬ Zyro ដើម្បីស្វ័យប្រវត្តិការលក់និងដាក់ការពិពណ៌នា
ឧទាហរណ៍ដូចជា បង្កើតហាងលើ Etsy ឬ Shopify ដោយដាក់លក់អាវយឺត មានការរចនាដោយប្រើ AI បន្ទាប់មកបង្កើត product description ខ្លីមួយ ប៉ុន្តែដាក់ឲ្យបានច្រើនភាសា។ ចំណូលជាធម្យមអាចរកបានចន្លោះពី ១០០-១០០០+ ក្នុងមួយខែ អាស្រ័យលើបរិមាណនៃការលក់។
៣-បង្រៀនតាមអ៊ីនធឺណិត
របៀបប្រើ AI៖
• ប្រើកម្មវិធី ChatGPT ដើម្បីបង្កើតផែនការបង្រៀន, ការប្រឡង និងស្លាយ
• ប្រើកម្មវិធី Tome ឬ SlidesAI.io ដើម្បីបង្កើត ការធ្វើបទបង្ហាញ
• ប្រើកម្មវិធី ElevenLabs ឬ Synthesia ដើម្បីបង្កើតវីដេអូបង្រៀនជាភាសាផ្សេងៗដោយមានសំឡេង AI
ឧទាហរណ៍ដូចជា បង្កើតវគ្គបង្រៀន “Digital Marketing” ឬ “វិធីបង្កើត Website ងាយៗ”។ ធ្វើសៀវភៅអេឡិចត្រូនិច (ebook) រឺ PDF guide ដាក់លក់លើ Gumroad, Udemy ឬអាចបង្កើត YouTube Channel បង្រៀនជាភាសាខ្មែ រឬអង់គ្លេស។ ចំពោះចំណូលជាមធ្យមអាចរកបានខ្ទង់ ៥០-២០០០ដុល្លារ ក្នុងមួយខែ អាស្រ័យលើប្រជាប្រិយភាព និងសិល្បៈក្នុងការបង្រៀន៕