ទូរស័ព្ទឆាប់អស់ថ្ម អាចជាបញ្ហាចំពោះអ្នកចូលចិត្តប្រើទូរស័ព្ទរយៈពេលយូរៗ ប៉ុន្តែសម្រាប់អ្នកមានទូរស័ព្ទ Samsung ក្នុងដៃ កុំបារម្ភទៀតអី ព្រោះនៅក្នុង Samsung មានបង្កប់នូវមុខងារសម្ងាត់២ ដែលអាចជួយសន្សំសំចៃថ្ម ឱ្យប្រើបានកាន់តែយូរម៉ោង។
ទី១-មុខងារ Adaptive Battery ឱ្យ AI ជួយគ្រប់គ្រងថ្ម៖ មុខងារនេះអាចរៀនពីរបៀបប្រើ App របស់អ្នក ដើម្បីកាត់បន្ថយការប្រើថ្មពី App ដែលអ្នកមិនសូវប្រើ។ វាជួយសន្សំថ្មយ៉ាងសមហេតុផល ដោយមិនប៉ះពាល់ដល់ការដំណើរការ។
របៀបបើកដំណើរការ៖ ចូលទៅកាន់ Settings > Battery and device care > Battery > More battery settings > Adaptive battery → បើក ON
ទី២-មុខងារ Adaptive Power Saving ឱ្យស្មាតហ្វូន បើក/បិទ Power Saving ដោយស្វ័យប្រវត្តិ៖ មុខងារនេះជួយបើក “Power Saving Mode” តាមស្ថានភាពប្រើប្រាស់ទូរស័ព្ទ វាបន្ថយកម្រិតសមាសភាពខ្លះៗដូចជា Always On Display បន្ថយ Background usage ដើម្បីសន្សំថ្ម។
របៀបបើកដំណើរការ៖ ចូលទៅកាន់ Settings > Battery and device care > Battery > Power saving → ចុចបើក Adaptive power saving