លេខម៉ូតូ ផ្ទាល់ខ្លួនចេញផ្លូវការហើយ ចង់ដឹងឈ្មោះខ្លួនឯងតម្លៃប៉ុន្មាន ឆែកតាម Website នេះ
SOKLY - កូនផ្កាឈូក
JUNE 27 2025
ឌីជីថល
9.8 K views
1 min read

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការ នូវលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន។ 

សម្រាប់លោកអ្នកដែលចង់ដឹងថា ឈ្មោះរបស់ខ្លួនឯង ឬលេខពិសេសដែលខ្លួនចង់បាន មានតម្លៃប៉ុន្មាន អាចចូលទៅសាកល្បងឆែកមើលបាន តាមរយៈ គេហទំព័រផ្លូវការ https://vehicle.mpwt.gov.kh/

គួរជម្រាបផងដែរថា ក្រៅពីការឆែកមើលតម្លៃ លោកអ្នកក៏អាចស្នើសុំសេវាទិញលេខ និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនអាចចូលទៅកាន់គេហទំព័រ https://vehicle.mpwt.gov.kh  ឬអញ្ជើញទៅកាន់ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈផ្ទាល់ ដូចខាងក្រោមនេះ៖

ទី១-មណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទី២-មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើបអូឡាំព្យា ស្ថិតនៅផ្សារទំនើបអូឡាំព្យាជាន់ទី៤ តាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទី៣-មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរោះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបផងដែរថាចំពោះការទទួលយក និងកិបផ្លាកលេខ អាចធ្វើបាននៅ មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អូឡាំព្យា និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ តែប៉ុណ្ណោះ។ ករណីសាធារណជន មានតម្រូវការ និងចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ សូមធ្វើការ ទំនាក់ទំនងតាមរយៈទូរសព្ទ HOTLINE "1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕ 

Img 0493

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia