ឡូយណាស់! មកស្គាល់ App ទាំង៦ ដែលអាចជួយកែទម្លាប់ និងធ្វើឲ្យជីវិតអ្នកស្រួលជាងមុន
Raty Oun
MAY 9 2022
គន្លឹះល្អៗ
428 views
2 mins read

សព្វថ្ងៃនេះបច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយវាក៏ជាផ្នែកមួយក្នុងការជួយសម្រួលដល់ការរស់នៅរបស់មនុស្សយើង ឲ្យកាន់តែងាយស្រួលនឹងទំនើបជាងមុន។  ហើយថ្ងៃនេះ Technology Cambodia ( ចាបខៀវ) នឹងមកប្រាប់ពី App ចំនួន ៦ដែលអាចឲ្យជីវិតអ្នកកាន់តែទំនើបជាងមុនដូចខាងក្រោម៖

ទី១ Alarmy

ម៉ោងរោទ៍ដែលយើងប្រើរាល់ដងវារោទ៍បានតែមួយដងអីឈប់រោទ៍បាត់ ហើយហ៊ានតែយើងគេងទ្រមក់បន្តិចច្បាស់ជាយឺតការសិក្សា ឬម៉ោងការងាជាមិនខាន។ ប៉ុន្តែ សម្រាប់ App ម៉ោងរោទ៍ Alarmy ខុសពី App ដ៏តៃត្រង់ថា  ប្រសិនបើយើងដាក់ម៉ោងរោទ៍នៅក្នុង App នោះយើងត្រូវដោះប្រស្នាសិនទើបអាចបិទសំឡេងរោទ៍បាន ដូចច្នេះទម្រាំតែដោះប្រស្នានោះបានយើងភ្ញាក់ស្មារីលែងចង់គេងបន្តហើយ។Arlammy

ទី២ Walkie-talkie

នេះគឺជា App មួយប្រភេទដែលដូចបេះបិទទៅនឹង អាយកូម ហើយវាមានប្រយោជន៍ត្រង់ថា នៅពេលយើងវង្វេងគ្នាជាមួយមិត្តភក្រ្ត បងប្អូនចំពេលទូរសព្ទអស់លុយ ឬនៅតាមខេត្តអត់មានអុីនធឺណិតអីយើងអាចនិយាយរកគ្នាតាម App នេះបាន។Ikom

ទី៣ iAntiTheft

App មួយប្រភេទនេះសមស្របទៅនឹងអ្នកដែលឧស្សាហ៍ទៅញាំអី ឬទៅធ្វើការនៅហាងកាហ្វេ ជាពិសេសគឺមិត្តនារីៗ ប្រសិនបើយើងមិនចង់យកទូរសព្ទទៅតាមខ្លួន យើងអាចទុកទូរសព្ទនៅលើតុបានដោយមិនចាំបាច់បារម្ភថាមានអ្នកលួចប៉ះទូរសព្ទរបស់អ្នក ព្រោះថាប្រសិនបើមានអ្នកប៉ះវានឹងឮសំលេងរោទ៍ខ្លាំងដូចជាឡានទឹកអញ្ចឹង។Intitheft
ទី៤ Microsoft Lens

សម្រាប់អ្នកធ្វើការរដ្ឋបាល ដែលត្រូវការព្រីនឯកសារសរសេរដោយដៃឲ្យចេញមកមានរូបភាពច្បាស់ ឬត្រូវការស្គែនឯកសារអ្វីមួយផ្ញើរទៅឲ្យគ្នា លោកអ្នកអាចប្រើ App មួយប្រភេទនេះដើម្បីជំនួយបាន។

Microsoft Len

ទី៥ Khmer24

នេះគឺជា App ដែលបង្កើតឡើងដោយកូនខ្មែរ អ្នកអាចចូលទៅកាន់ App មួយនេះដើម្បីបញ្ជាទិញ ឬលក់ទំនិញគ្រប់ភេទ មិនថាសម្ភារត្រូវប្រើប្រចាំថ្ងៃ ឬអចលនទ្រព្យផ្សេងៗ។Khmer24

ទី៦ Jomnay

App មួយនេះក៏ជាប្រភេទ App របស់ខ្មែរដែរ​ ប៉ុន្តែវាជាប្រភេទ App ដែលអាចកត់ត្រាទុករាល់ការចំណាយរបស់យើងទៅលើការទិញសម្ភារផ្សេង ហើយនេះជាប្រភេទ App មួយដែលល្អ ពោលគឺយើងអាចតាមដានការចាយវាយរបស់យើងប្រចាំខែបានថា តើយើងចាយលើសខ្ទង់ឬយ៉ាងណា ? ប្រសិនបើយើងចាយលើសខ្ទង់យើងអាចកាត់បន្ថយការចាយវាយបាន។ Jomnay

អត្ថបទដោយ៖ អូន រ៉ាទី 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia