នេះគឺជាសារៈសំខាន់នៃទឹកស្អំម៉ាស៊ីនឡានដែលបងប្អូនត្រូវតែយកចិត្តទុកដាក់
Lee Then
JULY 16 2024
យានយន្ត
47 views
1 min read

ទឹកស្អំម៉ាស៊ីន (Engine Coolant) មានសារៈសំខាន់ក្នុងការពារការកើនឡើងនូវសីតុណ្ហភាពខ្ពស់ និងការខូចខាតផ្នែកផ្សេងៗក្នុងម៉ាស៊ីន។ នេះជាផ្នែកមួយចំបងនៃការដំណើរការរបស់ម៉ាស៊ីនដែលត្រូវពិនិត្យ និងថែទាំជាប្រចាំ ដើម្បីធានាថាម៉ាស៊ីនដំណើរការបានល្អ និងយូរអង្វែង។

1d27618c15be6a2ac3e9b830092383c8.jpg

សារៈសំខាន់នៃទឹកស្អំម៉ាស៊ីន
ទឹកស្អំជួយស្រូបយកកំដៅដែលបង្កឡើងពីការដំណើរការម៉ាស៊ីន ហើយបញ្ជូនកំដៅនេះទៅកន្លែងត្រជាក់ (Radiator) ដើម្បីបញ្ចេញទៅខ្យល់ខាងក្រៅ។ វាធានាថាសីតុណ្ហភាពម៉ាស៊ីនមិនឡើងខ្ពស់ពេក និងមានសុវត្ថិភាពក្នុងការបើកបរ។ ទឹកស្អំដែលមាន Antifreeze បន្ថែមចូលគឺមានសមត្ថភាពទប់ស្កាត់ការកកនៅពេលដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំង វាជួយបង្ការការកករបស់ទឹកក្នុងប្រព័ន្ធត្រជាក់ ដែលអាចបណ្តាលឱ្យមានការខូចខាតដល់ម៉ាស៊ីន។
ទឹកស្អំមានសារធាតុប្រឆាំងនឹងការពុកផុយ ដែលធានាថាគ្រឿងបន្លាស់ក្នុងប្រព័ន្ធត្រជាក់និងម៉ាស៊ីនមិនប្រឈមនឹងការពុក វាក៏បញ្ចៀសការកើនឡើងនៃច្រែះ ដោយទឹកស្អំបានទប់ស្កាត់ការកើនឡើងសីតុណ្ហភាពខ្ពស់របស់ម៉ាស៊ីន វាជួយធានាឱ្យម៉ាស៊ីនដំណើរការបានយូរអង្វែង និងមានប្រសិទ្ធភាព។

Shutterstock 2248481271.jpgផលប៉ះពាល់នៃការខ្វះឬរីងស្ងួតទឹកស្អំ
កំដៅនឹងមិនត្រូវបានស្រូបយកនិងផ្លាស់ប្តូរឱ្យបានទៀងទាត់។ វាអាចធ្វើអោយម៉ាស៊ីនរត់ក្តៅពេកនិងអាចនាំឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ម៉ាស៊ីន នៅពេលដែលម៉ាស៊ីនក្តៅពេក វាអាចបណ្តាលឱ្យសំណុំស៊ីឡាំងត្រូវបានប្រេះឬបែកបាក់។ នេះអាចធ្វើឱ្យមានការជួសជុលដែលចំណាយលុយច្រើន និងទឹកស្អំចូលទៅក្នុងផ្នែកផ្សេងៗដែលមិនគួរចូលដែលធ្វើអោយមានញ្ហាកាន់តែធំ និងប្រសិនបើម៉ាស៊ីនរត់ក្តៅពេក អ្នកអាចប្រឈមនឹងការគ្រោះថ្នាក់ចរាចរណ៍ដោយសារតែម៉ាស៊ីនវាឈប់ដំណើរការរឺក៏ផ្ទុះ។

Coolant in Oil.png

ចឹងបងប្អូនទឹកស្អំម៉ាស៊ីនឡានមានសារៈសំខាន់ក្នុងការធានាថាម៉ាស៊ីនដំណើរការបានយូរអង្វែង បន្ថយការខូចខាតដោយសារការកើនឡើងកម្តៅខ្ពស់។ វាជាផ្នែកមួយសំខាន់ដែលអ្នកបើកបរគួរតែពិនិត្យនិងប្តូរដោយទៀងទាត់ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការបើកបររបស់អ្នក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia