ឃើញ Justin Bieber ដើរខាងក្រៅសាមញ្ញៗ តែមានឡាន Roll Royce មួយគ្រឿងមានតែមួយលើលោក មានលុយក៏កុម្ម៉ង់ក្រុមហ៊ុនមិនបាន
Lee Then
OCTOBER 11 2024
យានយន្ត
33 views
2 mins read

នេះជារថយន្តរបស់ Justin Bieber ដែលលោកបានបំផុសគំនិតទៅខាង West Coast Customs ដើម្បីអោយរថយន្តរបស់គាត់ក្លាយជារថយន្តមានតែមួយក្នុងលោកដែលកើតចេញពីគំនិតលោកផ្ទាល់តែម្តង ហើយនេះជារថយន្តរបស់ប្រពន្ធលោក Mark Zuckerberg​​ អ្នកស្រី Priscilla Chan ដែលរថយន្តនេះលោក Mark Zuckerberg បានបំផុសគំនិត ទៅខាង West Coast Customs ដូចគ្នា  និងនៅមានរថយន្តរបស់បុគ្គលល្បីៗជាច្រើនទៀតដែល West Coast Customs បានធ្វើការឌីហ្សាញ់យ៉ាងស្រស់ស្អាតនិងផ្លែកភ្នែក

25030229 Der Umgebaute Rolls Royce Wraith Und EIN Portraet Von Justin Bieber 2q Ykd T9 Grcea.jpg

ជាមួយរថយន្តដែលមានតម្លៃថ្លៃៗ។​ តោះបងប្អូន WCC បានកើតឡើងតាំងពីពេលណាមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសាអ្វីទៅដឹងទាំងអស់គ្នា។ West Coast Customs  គឺជាស្ថាប័នមានឈ្មោះល្បីឈ្មោះល្បីក្នុងការធ្វើការសាងសង់ និងច្នៃចរន្តរថយន្តតាមតម្រូវការ។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ 1994 ដោយ Ryan Friedlinghaus នៅក្រុង Burbank, California។ ឈ្មោះ West Coast Customs (WCC) បានក្លាយជាម៉ាកល្បីល្បាញនៃការច្នៃឡើងវិញរថយន្ត ដោយធ្វើការផ្លាស់ប្តូររថយន្តធម្មតាទៅជារថយន្តដែលមានភាពពិសេស និងច្នៃថ្មី។

B2d9b29f53e54ced4e6dc219eb700452175c6866a23e247e25f807db2f8f1b49.jpg

ការដែលមានឈ្មោះល្បីល្បាញរបស់ West Coast Customs កើនឡើងដោយសារ​ហ្គារ៉ាស់នេះបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ Pimp My Ride ដែលទទួលបានការពេញនិយមតាម MTV ចាប់តាំងពីឆ្នាំ 2004 ដល់ 2007។  WCC បានធ្វើការផ្លាស់ប្តូរនិងកែច្នៃរថយន្តចាស់ៗ បំផុតរបស់ភ្ញៀវអោយវាក្លាយទៅជារថយន្តដ៏អស្ចារ្យតាមតម្រូវការ។ West Coast Customs បានចំណាយពេលជាច្រើនឆ្នាំកែច្នៃរថយន្តសម្រាប់មនុស្សល្បីល្បាញ មហាសេដ្ឋី និងក្រុមហ៊ុនរថយន្តនានាជុំវិញពិភពលោក។

Pimpmyride.jpg

 WCC ទទួលបានការសហការជាមួយ Porsche, Mercedes-Benz, Ford, Bugatti, Tesla, Toyota, Chevrolet, Dodge, BMW, Lambogrini, Forari ក្នុងការផ្តល់ជូនរូបរៀងថ្មីៗនិងការរចនាជាច្រើនគ្រប់ផ្នែកនៃរថយន្ត។ WCC ក៏មានការរួមចំណែកសំខាន់ក្នុងគម្រោងពិសេសរបស់បុគ្គលល្បីដូចជា Justin Bieber និង Mark Zuckerberg ដូចដែលបានកែច្នៃរថយន្ត Porsche Cayenne Turbo GT Minivan សម្រាប់ Priscilla Chan។

West Coast Customs Magic Doubles the Bling on One of One Mansory Bugatti Veyron 35.jpg

តម្លៃនៃការច្នៃឡើងវិញរថយន្ត (customization) នៅ West Coast Customs (WCC) អាចប្រែប្រួលយ៉ាងខ្លាំង ពីរថយន្តមួយទៅរថយន្តមួយ ដោយអាស្រ័យទៅលើតម្រូវការ និងបច្ចេកទេសដែលត្រូវធ្វើ។ ទោះបីជាមានការប្រើប្រាស់ធនធានធម្មតា ឬត្រូវការរចនាផ្នែកច្រើនក៏ដោយ តម្លៃនឹងចាប់ផ្តើមនៅ $20,000 ឬ $30,000 សម្រាប់ការផ្លាស់ប្តូរគ្រឿងធម្មតាៗ។ សម្រាប់ការច្នៃទូលំទូលាយ ជាពិសេសបន្ថែមទាំងការកាត់រចនា ឬធ្វើការផ្លាស់ប្តូរជាមូលដ្ឋានលើតួររថយន្ត តម្លៃអាចអស់ដល់ $100,000 ឬច្រើនជាងនោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia