ទាំងនេះគឺជាលក្ខណៈពិសេសដែរALL-NEW 2024 Suzuki Swift មាន
Lee Then
JULY 18 2024
យានយន្ត
412 views
2 mins read

នេះគឺជាកូនឡានដែលបងប្អូនយើងតែងតែហៅឈ្មោះក្រៅ ដោយសារវាមានទំហំតូចទាប និងមានមាឌរៀងល្អិត។ ប៉ុន្តែរថយន្តនេះមានសមត្ថភាពមិនធម្មតាទេ។ សម្រាប់តម្លៃរបស់វា ចាប់ពី $22,490 នៅក្រៅស្រុក។
១.Suzuki Swift ជាប់លេខ២ បន្ទាប់ពីឡានចក្រភព អង់គគ្លេស
បងប្អូនមានដឹងទេថា Suzuki Swift គឺជាប្រភេទរថយន្តដែលជាប់ជំណាក់ថ្នាក់លេខ២បន្ទាប់ពី រថយន្តដែលមានឈ្មោះក៏ល្បីល្បាញរបស់ ចក្រភព អង់គគ្លេស គឺជារថយន្ត Mini Cooper គ្រាន់តែមួយចំនុចនេះគឺវាឈ្នះអស់កូនឡានតូចផ្សេងៗបាត់ទៅហើយបងប្អូន។
Suzuki Swift 04.jpg

២.កម្លាំងម៉ាស៊ីននិងថាមពល
ចូលមកដល់ចំនុចខំខាន់ដែលបងប្អូនចង់ដឹងបន្ទាប់មកទៀតនោះគឺម៉ាស៊ីននិងថាមពលរបស់វា។
Suzuki Swift 2024 មានពីរជម្រើសម៉ាស៊ីនសម្រាប់បងប្អូន៖

Mild-Hybrid Petrol:

    • ម៉ាស៊ីនសាំង 1.2L 3 ស៊ីឡាំង
    • កម្លាំងរមួល 108Nm
    • ស៊ីប្រេង 4.1L ក្នុង 100km

ម៉ាស៊ីនសាំង 2.0L:

    • 4 ស៊ីឡាំងរៀងជាអក្សរ I
    • កម្លាំងរមួល 120Nm
    • ស៊ីប្រេង 5.5L ក្នុង 100km

Evoindia%2 F2023 12%2 F9fc891bc A129 4857 97c2 963dd3225a57%2 Fimg02.jpg

៣.ល្បឿននិងប្រអប់លេខ

      • ប្រើប្រាស់ប្រព័ន្ធប៉ុងមុខ
      • ល្បឿនចាប់ពី 0-100km/h ចំណាយពេល 12.20 វិនាទី
      • ល្បឿនអតិបរិមា 160km/h
      • ប្រអប់លេខអូតូ CVT
      • ទំហំកង់ 16 inch

Suzuki Swift Review 4.jpg

អត្ថប្រយោជន៍នៃ Mild-Hybrid Petrol
ជួយដល់ម៉ាស៊ីនសាំងពេលឡើងចំនោត និងពេលវ៉ាជែង អាចសាកថាមពលដោយខ្លួនឯងពេលបន្ថយល្បឿន ឬចុះចំនោត

រចនានិងលក្ខណៈពិសេសរបស់រថយន្ត

    • រចនាអ៊ែរ៉ូឌីណាមិចជ្រែកខ្យល់
    • ផ្នែកខាងមុខមាន logo អក្សរ S
    • ប៉ាណាមុខមានរន្ធខ្យល់ធំៗ
    • ចង្កៀងគុជ និងភ្លើងបំភ្លើពេលថ្ងៃរៀងជាអក្សរ L
    • ផ្នែកខាងក្រោយមានអំពូល LED
    • មាន Spoler បន្តិចនៅខាងក្រោយ
    • មានជម្រើសពណ៌ដល់ទៅ 12 ពណ៌
      2024 Suzuki Swift Main.jpg

នេះគឺជាព័ត៌មានលម្អិតនៃរថយន្ត ALL-NEW 2024 Suzuki Swift ដែលមានសមត្ថភាព និងរចនាដ៏ល្អឥតខ្ចោះ សម្រាប់បងប្អូនដែលចង់បានរថយន្តតូច តែមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia