Tesla បានបង្ហាញម៉ូដែល Y ឆ្នាំ 2025 ដែលបានធ្វើការកែប្រែថ្មីខណៈតម្លៃធូរខ្លាំងនៅប្រទេសចិន
Lee Then
JANUARY 14 2025
យានយន្ត
40 views
3 mins read

ចាប់តាំងពីចូលទីផ្សារអស់រយៈពេល 5 ឆ្នាំ Tesla Model Y SUV គឺជារថយន្តដែលអាចមើលឃើញជាញឹកញាប់នៅលើដងផ្លូវសហរដ្ឋអាមេរិក។ រថយន្តនេះត្រូវបានគេទទួលស្គាល់ថាជារថយន្តដែលពោពេញទៅដោយផាសុខភាព និងមានការប្រើប្រាស់ថាមពលអគ្គិសនីបានល្ធ។ វាមានកន្លែងផ្ទុកទំនិញបានច្រើន និងមានជម្រើសកៅអីជួរទី 3។ ការរចនាថ្មីសម្រាប់ឆ្នាំ 2025 នឹងធ្វើឲ្យវាជាដៃគូដែលល្អប្រសើរជាងមុនសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។ ការកែលម្អនៅផ្នែកខាងក្នុងក៏នឹងជួយឲ្យ Model Y អាចប្រកួតប្រជែងបានជាមួយរថយន្តអគ្គិសនីតម្លៃស្មើគ្មាដូចជា Ford Mustang Mach-E, Hyundai Ioniq 5, និង Volkswagen ID.4។  បច្ចេកវិទ្យាអេក្រង់ Touch screen ក្នុង Model Y ធ្វើអោយទាក់ទាញអ្នកប្រើប្រាស់មួយចំនួន ទោះជាយ៉ាងណា, វាក៏មានសមត្ថភាពអាចប្រកួតប្រជែងបានដូចជា: ពេលវេលាសាកថ្មលឿន, ល្បឿនបង្ហាញដ៏ឆាប់រហ័សរបស់ម៉ូដែល Performance, និងការប្រើប្រាស់ថាមពលអគ្គិសនីដែលអាចសន្មត់បានថាវាអាចធ្វើដំណើរក្នុងចន្លោះ 300 ម៉ាយក្នុងម្តងសាក។

Homepage Model Y 2 Promo Hero Desktop Cn 678091687fa3f.jpg

អ្វីដែលថ្មីសម្រាប់ឆ្នាំ 2025?

SUV របស់ Tesla ដែលលក់ដាច់ជាងគេបំផុតត្រូវបានធ្វើការរចនាឡើងវិញសម្រាប់ឆ្នាំ 2025 ដើម្បីឲ្យស្របទៅនឹងរចនារបស់ Model 3 sedan ដែលបានធ្វើការកែប្រែសម្រាប់ឆ្នាំ 2024។ Model Y ត្រូវបានផ្លាស់ប្តូរភ្លើងមុខ និងភ្ជាប់ដោយបន្ទះភ្លើងពណ៌ស្រស់ដែលបន្ថែមនៅផ្នែកមុខទាំងមូលដែលស្រដៀងទៅនិង Cybertruck ។ នៅផ្នែកខាងក្នុង, Model Y បានទទួលការកែប្រែដូច Model 3 រួមមានសម្ភារៈមានគុណភាពខ្ពស់, ប្រព័ន្ធបន្ថែមសំលេង, កៅអីមុខដែលអាចបង្ហូរខ្យល់បាន, និងអេក្រង់សម្រាប់អ្នកដំណើរខាងក្រោយជាដើម។
ពេលវេលានៃការសាករបស់ Tesla Model Y ឆ្នាំ 2025
ផ្តល់ជម្រើសសាកអាគុយដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរយូរច្រើន។ ខាងក្រោមជាព័ត៌មានលំអិតអំពីពេលវេលាសាក៖
សាកដោយប្រើ Tesla Supercharger 
Supercharger V3 អាចបន្ថែមចម្ងាយ 241 គម (150 ម៉ាយ) ក្នុង 15 នាទី សាកនៅផ្ទះដោយប្រើ Tesla Wall Connector ប្រព័ន្ធសាកលឿន អាចបញ្ចូលថ្មពេញក្នុងរយៈពេលប្រហែល 8-10 ម៉ោង សម្រាប់កញ្ចប់អាគុយ Long Range 82 kWh ប្រើកំលាំងអគ្គិសនី 240V/48A

Model Y 2 Along the Way Desktop Cn 678087ac509fb.jpg

វាប្រើកញ្ចប់អាគុយដែលមានសមត្ថភាពខ្ពស់ សម្រាប់ការប្រើប្រាស់បានយូរ និងមានប្រសិទ្ធភាពសាកថ្មលឿនដោយប្រើអាគុយប្រភេទ Lithium-Ion ដែល Tesla គឺជាអ្នកនាំមុខគេក្នុងការរចនាសម្រាប់រថយន្តអគ្គិសនី។ សមត្ថភាពភ្លើងសម្រាប់ម៉ូដែលផ្សេងៗ៖ កញ្ចប់ Standard Range: ប្រហែល 60 kWh កញ្ចប់ Long Range និង Performance: ប្រហែល 82 kWh សម្រាប់ចម្ងាយបើកបរវិញ Rear-Wheel Drive (RWD): ចំងាយបើកបរ​ប្រមាណ 500 គម (310 ម៉ាយ) Long Range AWD: ចំងាយប្រមាណ 610 គម (379 ម៉ាយ) Performance AWD: ចំងាយប្រមាណ 570 គម (354 ម៉ាយ) កញ្ចប់អាគុយត្រូវបានរចនាឡើងដើម្បីប្រើប្រាស់បានរយៈពេលយូរជាង 1 លានគីឡូម៉ែត្រ សម្រាប់ Model Y ហើយប្រព័ន្ធ Battery Management System (BMS) របស់ Tesla មានការគ្រប់គ្រងកំដៅ និងអាកាសធាតុ ដើម្បីការពារកញ្ចប់អាគុយឲ្យមានស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ Tesla Model Y ឆ្នាំ 2025 មានកញ្ចប់អាគុយដែលរឹងមាំ និងមានសមត្ថភាពខ្ពស់, ផ្តល់ការប្រើប្រាស់អគ្គិសនីបានយូរពិសេសសម្រាប់គ្រួសារនិងការធ្វើដំណើរដោយសុវត្ថិភាព និងសេរីភាព។

Tesla Model Y 2025.jpg

Tesla បានបង្ហាញម៉ូដែល Y ឆ្នាំ 2025 ដែលបានធ្វើការកែប្រែថ្មីនៅប្រទេសចិន។ ម៉ូដែលនេះមានជម្រើសពីរ៖

  • ម៉ូដែលប្រើប្រាស់ម៉ូទ័រ១​ខាង​ក្រោយ (Rear-Wheel Drive): តម្លៃ 263,500 យួន (ប្រហែល $35,900)

  • ម៉ូដែលប្រើប្រាស់ម៉ូទ័រ២ (Long Range All-Wheel Drive): តម្លៃ 303,500 យួន (ប្រហែល $41,390)

Model Y មិនមានទ្វារដ៏ស្មុគស្មាញដូច Model X ដែលមានប្រព័ន្ធ Falcon Wing ទេ។ ផ្នែកក្នុងរបស់វាមានការរៀបចំយ៉ាងសាមញ្ញដោយប្រើអេក្រង់ infotainment ស្អាត។ ជម្រើសកៅអីជួរទី 3 គឺមានតែការកម្រិតទន់ធម្មតាប៉ុណ្ណោះ។

Dsc 0518 1529503617.jpg
Drmrjwyw7 Tmlgzk3kibm4brytq.jpeg

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia