ក្រុមហ៊ុនថ្មីមួយពីរដ្ឋកាលីហ្វ័រញ៉ា មានក្តីសង្ឃឹមចាប់ផ្តើមផលិតរថយន្តអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យ
Lee Then
JANUARY 27 2025
យានយន្ត
15 views
2 mins read

Aptera ដែលជាក្រុមហ៊ុនថ្មីមួយពីរដ្ឋកាលីហ្វ័រញ៉ា មានក្តីសង្ឃឹមចាប់ផ្តើមផលិតរថយន្តអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនក្នុងចុងឆ្នាំនេះ ដោយមានតម្លៃចាប់ផ្តើមប្រមាណ $40,000
រថយន្តកង់បីនេះអាចធ្វើដំណើរបានប្រមាណ  644 គីឡូម៉ែត្រ ដោយប្រើថ្មដែលមានទំហំតូច ដោយសារប្រសិទ្ធភាពនៃរាងអេរ៉ូឌីណាមិច និងទម្ងន់រថយន្តដែលមានត្រឹមតែ 998 គីឡូក្រាម
ប្លុកសូឡាដែលស្ថិតនៅលើផ្ទៃខាងក្រៅរបស់ Aptera មានសមត្ថភាពបន្ថែមជូនចម្ងាយច្រើនប្រមាណជា  64 គីឡូម៉ែត្រ នៅក្នុងរដ្ឋដែលមានថ្ងៃភ្លឺច្រើន ដូចជាកាលីហ្វ័រញ៉ា។
រថយន្ត Aptera ដែលមានកង់បី និងប្រើថាមពលពន្លឺព្រះអាទិត្យ គឺជាការបង្កើតថ្មីដ៏សំខាន់ក្នុងពិភពអូតូម៉ូទីវ។ វាប្រកួតប្រជែងក្នុងទីផ្សារដែលផ្តោតទៅលើអ្នកបើកបរ ដែលមានគោលបំណងក្នុងការការពារបរិស្ថាន និងចង់បានប្រសិទ្ធភាពរបស់យានជំនិះ។

Aptera Ev 3 6793f02ba41e6.jpg

សម្រាប់ការរចនាបែបកង់បីរបស់ Aptera មានរៀងបែបអេរ៉ូឌីណាមិចខ្ពស់ ដោយមានសមាសភាពអ៊ីសដែលមានតម្លៃ 0.13 វាគឺជា Drag Coefficient ដែលទាបបំផុតក្នុងឧស្សាហកម្មនេះ ដែលមានន័យថាវាធ្វើអោយការប្រើថាមពលកាន់តែលិចបំផុត រាងស្គមធ្វើពីសម្ភារៈសមាសធាតុស្រាល ដែលផ្តោតលើការប្រើប្រាស់ស្ថេរភាពនៅពេលដែលរក្សាកម្លាំងរបស់វាបាន។

Aptera Ev 4 6793f216df7f4.jpg

ចំណុចលក់ដ៏សំខាន់គឺ ប្លុកសូឡា ដែលអាចបង្កើតថាមពលបាន 64 គីឡូម៉ែត្រក្នុងមួយថ្ងៃ ក្នុងលក្ខណៈស្ថានភាពប្រសើរបំផុត។ ជាជម្រើសដែលអាចធ្វើអោយអ្នកបើកបរជាច្រើនមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធសាកថ្មប្រពៃណីឡើយ។ ថយន្តកំឡុងពេលសាកថ្មពេញអាចប្រលប្រាស់បានដល់ទៅ 1,609 គីឡូម៉ែត្រ (អាស្រ័យលើការជ្រើសរើសថ្ម)។ ប្រសិទ្ធភាពខ្ពស់នេះទទួលបានដោយសារសម្ភារៈស្រាល អេរ៉ូឌីណាមិច និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ វាក៏បានប្រើថាមពលប្រមាណជា 100 Wh ក្នុងមួយម៉ាយល៍ ដែលធ្វើអោយវាជារថយន្តអគ្គិសនីប្រសិទ្ធភាពខ្ពស់បំផុតមួយក្នុងទីផ្សារ។

Img 9849 6793f256bf3d5.jpg

បើទោះបីវាមានរាងប្លែកក៏ដោយសមម្ថភាពរបស់ Aptera  មិនធម្មតានោះទេដោយល្បឿនសន្ទុះរបស់វាគឺពី 0 ទៅ 100km/h វាចាយពេលត្រឹមតែ 3.5 វិនាទី សម្រាប់ម៉ូដែលមានកម្លាំងខ្លាំងដោយប្រើម៉ូទ័រអគ្គិសនីជាច្រើនស្រទាប់។
ផ្ទៃក្នុងមានការរចនាមានភាពសាមញ្ញ ដែលផ្តោតលើប្រសិទ្ធភាព និងផាសុកភាព វាមានបច្ចេកវិទ្យាថ្មីៗដូចជា Touchscreen និងប្រព័ន្ធជួយបើកបរ រាងតូចរបស់វានេះអាចដាក់បានមនុស្ស 2 នាក់ ដែលអាចប្រើប្រាស់បានសម្រាប់ការធ្វើដំណើរតែ 1 ឬ 2 នាក់ប៉ុណ្ណោះ។

Aptera Ev 1 6793f439ddb13.jpg

តម្លៃចាប់ពី $25,900 Aptera ក៏មានជម្រើសថ្មដែលមានកម្លាំងខ្លាំងអាចបន្ថែមការចំណាយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia