កាលពីថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ នាយកប្រតិបត្តិ Tesla លោក Elon musk ដោយបាននិយាយពីការចាប់ផ្តើមដំណើរការផលិតរថយន្តអគ្គិសនី CyberTruck នៅពាក់កណ្ដាលឆ្នាំ ២០២៣ បន្ទាប់ពីក្រុមហ៊ុនខ្លួនបានលក់កាក់គ្រីបតូ Bitcoin ៧៥% ហើយគិតមកដល់ពេលនេះ Cybertruck មានអតិថិជនកក់រហូតដល់ជាង ៣លានគ្រឿង ។
បើយោងតាមការចេញផ្សាយពីគេហទំព័រ Techcrunch បានឲ្យដឹងថា លោក Elon Musk បាននិយាយក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ របស់ក្រុមហ៊ុន Tesla ថា "ពួកយើងនៅតែរំពឹងថាការផលិតនៃរថយន្ត CyberTruck នឹងមកដល់នៅពាក់កណ្ដាលឆ្នាំ២០២៣” ប៉ុន្តែលោក Elon musk ក៏បានបញ្ជាក់ទៀតថា CyberTruck នឹងជារថយន្តដ៏ល្អបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក ។
មួយវិញទៀត ក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២២ របស់ក្រុមហ៊ុន Tesla ក៏បានមានដំណឹងមួយទៀតថា ក្រុមហ៊ុន Tesla បានសម្រេចចិត្តលក់កាក់គ្រីបតូគឺ Bitcoin ចំនួន ៧៥% ដែលគិតជាទឹកប្រាក់ប្រមាណ ៩២៦លានដុល្លារចូលក្នុងបញ្ជីធនាគារក្រុមហ៊ុន Tesla ផងដែរ ។
ដូច្នេះសបញ្ជាក់ឲ្យយើងឃើញថា Tesla ប្រហែលជាមានគម្រោងធំណាមួយនាពេលអនាគតជាក់ជាមិនខាន ។ ផ្ទុយមកវិញ ប្រកាសបង្ហាញនូវរថយន្ត CyberTruck ជាលើកដំបូងនៅឆ្នាំ ២០១៩ ជាមួយតម្លៃ ៣៩,៩០០ដុល្លារ បន្ទាប់មកក៏មានការពន្យារពេលបន្តមកដល់ពេលបច្ចុប្បន្ននេះ ហើយការពន្យារពេលនេះផងដែរ ដោយសារតែបញ្ហានៃខ្សែសង្វាក់ផលិតតែមួយប៉ុណ្ណោះ ព្រោះតម្រូវការភាគច្រើនលើរថយន្ត Model s , Y , X និង 3 ជាដើម ហេតុដូច្នេះហើយទើបការផលិត CyberTruck ត្រូវបានបង់កកទុករយ:ពេលយូរយ៉ាងនេះ នេះបើយោងតាម TheVerge ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី