កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅ ក្នុងកម្មវិធី Enduro Cross Challenge Championship 2024 ។ នាយកប្រតិបត្តិរបស់ AIQAR Cambodia លោក Sergei Bakulin ដែលជាម្ចាស់ជើងឯក Rally ច្រើនសម័យកាលរបស់រុស្សី បានបើកបររថយន្តអគ្គិសនី AIQAR eQ3 (ICAR 03 )ដើម្បីបង្ហាញពីសមត្ថភាពពីការបើកបរលើទីលានប្រណាំងដ៏លំបាក ដើម្បីបង្ហាញពីបទពិសោធន៍ ក្នុងការបើកបរបែប ដីខ្សាច់ ភក់ និង off-Road ជាពិសេសផ្លូវដែលពិបាកក្នុងការធ្វើដំណើរ។
ក្នុងអំឡុងពេលនៃការបើកបរសាកល្បង សូម្បីម្ចាស់ជើងឯក Enduro ក៏មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពមិនគួរឱ្យជឿ នៅពេលដែលAIQAR eQ3 (ICAR 03) ចំនួនបីគ្រឿងបានបើកនៅក្នុងទីលាន Enduro Cross ។
យ៉ាងណាមិញ សម្រាប់តួរថយន្តត្រូវបានធ្វើឡើងពីអាលុយមីញ៉ូមទម្ងន់ស្រាល 1.8 តោន និងមានរបៀបនៃការ បើកបរចំនួន 9 (9 Driving Mode) និងម៉ូទ័រចំនួន 2 ព្រមទាំងចម្ងាយនៃការបើកបររហូតដល់ 501KM ដែលធ្វើឱ្យរថយន្តមួយនេះក្លាយជា "រថយន្តសម្រាប់គ្រប់ផ្លូវ" ដែលមានសមត្ថភាពខ្លាំង អាចជំនះរាល់ឧបសគ្គទាំងអស់ មិនថាជាផ្លូវបែប Off-Road ឡើងភ្នំ ខ្សាច់ ភក់ និងទឹកឡើយ ពោលគឺអាចគ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវទាំងអស់ ។
លើសពីនេះ អ្វីដែលគួរចាប់អារម្មណ៍ខ្លាំង គឺទៅលើ Driving Mode "Sand Mode" របស់រថយន្តនេះ អាចគ្រប់គ្រងនៃការបើកបរក្នុងស្ថានភាពផ្លូវខ្សាច់ពិតៗ បានយ៉ាងល្អប្រៀបបានទៅនឹង ព្រឹត្តិការណ៍ Dakar Rally កើតមានក្នុងប្រទេសកម្ពុជា។ AIQAR eQ1(ICAR 03) បង្កើនស្តង់ដារសម្រាប់ការបើកបរ Off-Road ជាមួយនឹងការគ្រប់គ្រងលំនឹងរថយន្ត ការគ្រប់គ្រងចង្កូតក៏ដូចជាភាពបត់បែនបូមរបស់រថយន្ត បូកផ្សំនឹង សមត្ថភាពក្នុងការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវផងដែរ។
រថយន្តអគ្គិសនីដែលបំពាក់នូវបច្ចេកវិទ្យាជំនាន់ក្រោយនេះ បានរួមបញ្ចូលគ្នាជាមួយតួរថយន្តដ៏រឹងមាំ ការរចនាផ្នែកខាងក្រៅដ៏ប្រណិត ជាមួយនឹងផាសុកភាពផ្នែកខាងក្នុងរថយន្ត និងលក្ខណៈពិសេសដែលជាការបោះជំហានទៅមុខយ៉ាងសំខាន់។
និយាយដល់ផ្នែកខាងក្នុង មានភាពធំទូលាយ គួបផ្សំជាមួយនឹងការតុបតែងនូវគ្រឿងបរិក្ខារយ៉ាងទំនើប និងបច្ចេកវិទ្យាចុងក្រោយទៀតនោះ បានកំណត់ស្តង់ដារពិសេសមួយសម្រាប់រថយន្តអគ្គិសនី AIQAR eQ3 (ICAR 03)កាន់តែមានភាពពិសេស និងមានផាសុកភាពខ្ពស់។
គួរជម្រាបផងដែរថា សម្រាប់រថយន្តអគ្គិសនី AIQAR eQ3( ICAR 03) ត្រូវបានបំពាក់មកជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន 2 អាចផលិតកម្លាំងបាន 275hp កម្លាំងរមូរ 360Nm ដំណើរការដោយប៉ុងចំនួន 2 IWD ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ AIQAR ហើយសម្រាប់អាគុយដែលបានបំពាក់មកមានទំហំ 69kWh ដែលអាចបើកចម្ងាយបាន 501Km ចំណែកតម្លៃសម្រាប់លក់លើទីផ្សារស្រុកខ្មែរ $59,900 ។
ជាចុងក្រោយលោក Sergei Bakulin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AIQAR Cambodia ដែលបានបង្ហាញការបើកបរសាកល្បងរ AIQAR eQ3 បាននិយាយថា " AIQAR eQ3 តំណាងឱ្យយុគសម័យថ្មីនៃការបើកបរ Off-Road ដែលរួមបញ្ចូលគ្នានូវភាពទំនើប និងភាពស្ព័ររបស់រថយន្ត ក៏ដូចជាបទពិសោធន៍ពិសេសសម្រាប់បងប្អូនទាំងអស់គ្នា ។
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា iCar 03 នឹងមានសម្រាប់ការបើកបរសាកល្បងពេញផ្លូវរៀងរាល់ចុងខែ ដោយផ្តល់ឱ្យអ្នកនូវឱកាសក្នុងការបើកបរលើដីដែលមានឧបសគ្គ និងត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេងថ្មីៗ និងគួរឱ្យរំភើប។
សម្រាប់ព័ត៌មានបន្ថែមអំពីពីការបើកបរសាកល្បងពេញផ្លូវរៀងរាល់ចុងខែ និងស្វែងយល់ពី AIQAR eQ3 សូមទំនាក់ទំនងទៅកាន់ផេកផ្លូវការរ AIQAR /ICAR CAMBODIA ឬតាមរយ:លេខទូរស័ព្ទ 096 730 2095។