ឮថាជឿលើ Bitcoin ណាស់តែឥឡូវ Elon Musk លក់ Bitcoin ចេញអស់ជាង៧៥%
Navasiri Morm
JULY 21 2022
អាជីវកម្ម 4.0
1.8 K views
1 min read

មហាសេដ្ឋី Elon Musk គឺជាមនុស្សម្នាក់ដែលតែងតែអះអាងថាខ្លួនជឿជាក់ទៅលើ Bitcoin ប៉ុន្ដែកាលពីពេលថ្មីៗនេះ បែរជាលិចឮដំណឹងថា ក្រុមហ៊ុន Tesla របស់លោក Elon Musk បានលក់ចេញ Bitcoin របស់ខ្លួនប្រមាណ ៧៥% បានលុយប្រមាណ ៩៣៦លានដុល្លារចូលបញ្ចីធនាគារក្រុមហ៊ុន Tesla នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance។

ប្រភពដដែលបានឱ្យដែលបានឱ្យដឹងថា Tesla បានបង្ហើបថា ខ្លួនបានវិនិយោគលើ Bitcoin ប្រមាណ ១.៥ប៊ីលានដុល្លារ កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ហើយក្រោមកនៅក្នុងខែកក្កដា ឆ្នាំ២០២១ Bitcoin មួយកាក់ឡើងថ្លៃជិត​ ៧ម៉ឺនដុល្លារឯណោះ​ ដែលមានន័យថា Tesla ចំណេញច្រើនពី Bitcoin នៅក្នុងអំឡុងពេលនោះ។

គួរជម្រាបផងដែរថា ការលក់ Bitcoin របស់់ Tesla គឺចំពេលដែល Bitcoin កំពុងធ្លាក់ថ្លៃ ដោយមកទល់នឹងម៉ោងនេះ Bitcoin មួយកាក់ មានតម្លៃប្រមាណ ២៣២០០ដុល្លារ។ យ៉ាងណាមិញ ការលក់ Bitcoin នេះគឺស្របពេលដែលពិភពលោកកំពុងតែមានវិបត្តិសេដ្ឋកិច្ច ហើយរោងចក្រផលិតឡាន Tesla នៅឯទីក្រុងសៀងហៃក៏ត្រូវបានបិទទ្វារផងដែរ ដោយសារការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ ក្នុងប្រទេសចិន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia