ជំហាន​​ថ្មី​ ! BYD ​​​​​សហការ​ជាមួយ​​ដៃ​គូ បង្កើតអាគុយសម្រាប់បំពាក់លើម៉ូតូអគ្គិសនី និងកង់អគ្គិសនី
Pheakdey Prem
FEBRUARY 29 2024
យានយន្ត
216 views
2 mins read

BYD គឺជាក្រុមហ៊ុនផលិតអាគុយ EV ធំជាងគេទីពីររបស់ពិភពលោក ជាមួយនឹងចំណែកទីផ្សារសកល 15.8% ក្នុងឆ្នាំ 2023។ អាគុយរបស់ពួកគេត្រូវបានប្រើប្រាស់នៅក្នុងរថយន្តអគ្គិសនី និងកន្លែងផ្ទុកនៅស្ថានីយ ប៉ុន្តែការប្រើប្រាស់យ៉ាងច្រើននៅក្នុងម៉ូតូអគ្គិសនី កង់អេឡិចត្រូនិច មិន​​ត្រូវ​បាន​​​​​ដំណើរ​ការ​នៅ​ឡើយ​ទេ​។

China's BYD surpasses 5 million cars sold - Thailand Business News

ប៉ុន្តែ​​​​​​​ថ្មី​ៗនេះ ក្រុមហ៊ុន BYD បាន​​ប្រកាសពី​​គម្រោង​​​​​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី​ ២៥ ខែកុម្ភ: ថា ខ្លួននឹងបង្កើនការវិនិយោគ ជាមួយ​​​​​​​​​​នឹង​ដៃ​គូ​សហការ R&D របស់ខ្លួនដើម្បីអភិវឌ្ឍន៍អាគុយសម្រាប់​បំពាក់​ទៅ​លើ​​​ម៉ូតូ​អគ្គិសនី​ និង​កង់​អគ្គិសនី​(e-Scooter) ។

X1 Scorpio Electric Sideview 3 1024x683

​​​​​​​​​យ៉ាង​​ណាមិញ​​ BYD ក៏ធ្លាប់​​មាន​បទ​ពិសោធន៍ជាមួយ​​នឹង​ម៉ូតអគ្គិសនី​ដែរ​ ​នៅឆ្នាំ 2022 BYD បានសហការជាមួយម៉ាកម៉ូតូអេស្ប៉ាញ Nerva ដើម្បីផ្គត់ផ្គង់ថ្ម LFP ​ទៅ​ដល់​ម៉ូតូអគ្គិសនីថ្មីរបស់ពួកគេ។ Nerva Exe E-Scooter ត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈឆ្នាំ ២០២២ ជាមួយនឹងទំហំថ្ម 5.76 kWh ដោយ​អាចសាកពី 0-80% ក្នុងរយៈពេល 3.5 ម៉ោង។

Motorcycle Ev 1

កាលពីខែកក្កដា ឆ្នាំ 2023 BYD បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Scorpio Electric ម៉ាក Scorpio Electric របស់ប្រទេសសឹង្ហបុរី ដើម្បីតំឡើងម៉ូតូ X1 អគ្គិសនីដំបូងរបស់ពួកគេនៅទីក្រុង Shenzhen សម្រាប់ទីផ្សារប្រទេសចិន។

ទោះបីជា X1 ត្រូវបានផលិតដោយ BYD ក៏ដោយក៏វាមិនត្រូវបានបំពាក់ដោយថ្ម LFP របស់ BYD ដែរ​ ផ្ទុយ​​ទៅ​វិញ​ X1 គឺ​ប្រើ​អាគុយរបស់​ ​​​Samsung ។

ប្រភព​៖ CarNewsChina

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia