ខ្ញុំជឿថាអ្នកប្រើប្រាស់ Telegram ភាគច្រើនប្រាកដជាជួបហើយនូវបញ្ហាមួយនេះ ដោយពេលខ្លះប្រើទូរស័ព្ទសុខៗស្រាប់ Storage ពេញដោយមិនដឹងខ្លួនថាមកពីអ្វីឱ្យពិតប្រាកដ តែជាក់ស្តែង Telegram គឺជាប្រភពមួយធ្វើឱ្យ Storage របស់អ្នកពេញតាមរយៈការទាញយក File ផ្សេងៗយកមកប្រើ ហើយវាបានបន្សល់ទុក Cache ឬនិយាយបានថា វាជា File ឥតប្រយោជន៍។
ដោយឡែកសម្រាប់មុខងារថ្មីនេះគឺមានឈ្មោះថា Zero Storage Usage ដែលខុសពីមុខងារមុន ពោលគឺមិនមែនចូលទៅលុប Cache ម្តងទាំងអស់ដូចមុនទៀតទេ ដោយម្តងនេះ Telegram បានធ្វើការបែងចែក Folder ផ្សេងៗគ្នាមិនថា Group, Channel, ឬ Private Chat នោះទេ គឺអ្នកអាចចូលទៅលុប Cache តាម Folder ណាមួយដែលអ្នកចង់លុបក៏បានដែរ។
មិនតែប៉ុណ្ណោះមុខងារថ្មីនេះគឺគេបានធ្វើវា Pie Charts ដែលបង្ហាញឱ្យយើងដឹងថា Folder មួយណាផ្ទុកទិន្នន័យឥតប្រយោជន៍ច្រើនជាងគេ ឬតិចជាងគេដើម្បីឱ្យយើងងាយស្រួលក្នុងការលុប។ ហើយខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅប្រើមុខងារ Zero Storage Usage នេ៖
ដំណាក់កាលទី1
- ចូលទៅកាន់ Setting ក្នុង Telegram
- ហើយចូលទៅកាន់ Data and Storage
- បន្ទាប់មកទៀតចូលទៅកាន់ Storage Usage
- បន្ទាប់ពីចុចហើយវានឹងបង្ហាញទិន្នន័យឱ្យយើងឃើញទាំងអស់ថា Folder មួយណាដែលមានទិន្នន័យឥប្រយោជន៍ច្រើនជាងគេដើម្បីឱ្យយើងងាយស្រួលលុប។
ដំណាក់កាលទី2
- ក្នុងដំណាក់កាលនេះអ្នកអាចូលទៅលុប Cache ក្នុង Group, Channel, ឬ Private Chat នីមួយក៏បាន
- តែប្រសិនបើអ្នកចង់លុបម្តងច្រើន Folder គឺគ្រាន់តែចុចលើពាក្យ Edit ខាងលើ ហើយ Select Folder ទាំងនោះបន្ទាប់មកចុចលើពាក្យ Clear Selected ជាការស្រេច។
អត្ថបទដោយ៖ រិន មករា