ល្បីថា AI ថ្មី​របស់​ចិន DeepSeek កំពុងដំឡើងសាច់ដុំដាក់ OpenAI ឥឡូវឮដំណឹងថាមាន AI ថ្មីខ្លាំងជាង DeepSeek ទៀត
Makara Rin
JANUARY 30 2025
អេឡិចត្រូនិក
102 views
1 min read

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ល្បីឈ្មោះមួយគឺ Alibaba បានធ្វើការបញ្ចេញម៉ូដែល AI ថ្មី​ ដែលគេហៅថា Qwen 2 ហើយចំពោះ AI ថ្មីមួយនេះគេអះអាងថាវាល្អជាងម៉ូដែល DeepSeek-V3 ដែលដែលកំពុងតែល្បីល្បាញពេញពិភពលោកថែមទៀតផង។ នេះបើយោងទៅតាមការចុះផ្សាយរបស់ Reuters​ ។

វាជារឿងដ៏ចម្លែកមួយដែលគេបានធ្វើការបញ្ចេញម៉ូដែល AI Qwen 2.5-Max ចំថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំចិន ដោយក្នុងកំឡុងពេលនេះប្រជាជនចិនភាគច្រើនឈប់សម្រាកពីការងារនិងនៅជាមួយក្រុមគ្រួសារ ដែលវាអាចបង្ហាញពីការដាក់សម្ពាធដល់ក្រុមហ៊ុន AI ថ្មី DeepSeek ពោលគឺវាជាការប្រកួតប្រជែងមួយទៅលើក្រុមហ៊ុន AI នៅក្នុងស្រុក។

1

ក្នុងនោះផងដែរ ផ្នែកខាង cloud របស់ Alibaba បានធ្វើការប្រកាសនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា "Qwen 2.5-Max មានសមត្ថភាពល្អជាងស្ទើរតែគ្រប់ផ្នែកទាំងអស់បើធៀបនឹង GPT-4, DeepSeek-V3 និង Llama-3.1-405B" ដែលជាម៉ូដែល AI ទំនើបបំផុតរបស់ OpenAI និង Meta

យ៉ាងណាមិញ​ ក្នុងខែមករា​នេះ DeepSeek បានធ្វើឲ្យមានការរង្គោះរង្គើរពេញពិភពលោកតែម្តងដោយកាលពីថ្ងៃទី១០កន្លងទៅគេបានបញ្ចេញ AI assistant ដែលដើរដោយម៉ូដែល DeepSeek V-3 ហើយថ្ងៃទី២០ ក៏បានបញ្ចេញជាមួយនឹងម៉ូដែលថ្មីមួយទៀតគឺ DeepSeek R1 ដោយបានធ្វើឲ្យ Silicon Valley និងធ្វើឱ្យភាគហ៊ុនបច្ចេកវិទ្យាធ្លាក់ចុះ។ ហើយដោយសារតែថ្លៃចំណាយលើការអភិវឌ្ឍន៍និងប្រើប្រាស់ទាបរបស់ក្រុមហ៊ុនចិនថ្មីនេះ ក៏បានធ្វើឱ្យវិនិយោគិនចាប់ផ្តើមសង្ស័យលើផែនការចំណាយដ៏ច្រើនរបស់ក្រុមហ៊ុន AI ធំៗនៅសហរដ្ឋអាមេរិកផងដែរ។

អត្ថបទដោយ៖ រិន​ មករា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia