គួរឲ្យសរសើរមែន! អ្នកវិទ្យាសាស្រ្តអាមេរិកស្រាវជ្រាវឃើញមួកពាក់កុំឲ្យគិតច្រើនពេកនៅពេលយប់
Raty Oun
MAY 1 2022
ស្ទីម - STEAM
206 views
1 min read

នេះជារឿងដែលគួរឲ្យសរសើរមួយដែលអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Rice University បានស្រាវជ្រាវដាក់បញ្ចូលគ្នារវាង បច្ចេកវិទ្យា និងវិទ្យាសាស្រ្តបង្កើតបានជាមួកមួយដែលជួយដល់បុគ្គលណាដែលពិបាកក្នុងការបញ្ឈប់ខួរក្បាលរបស់ខ្លួនកុំឲ្យគិតច្រើនពេកនាពេលយប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Interesting EngineeringCaaa

ប្រភពដដែលបានបន្តថា ដោយសារតែនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់កំណើននៃអ្នកដែលមានបញ្ហាគេងមិនលក់បានកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះហើយជាមូលហេតុធ្វើឲ្យក្រុមអ្នកស្រាវជ្រាវស្វះស្វែងបង្កើតនូវមួកបច្ចេកវិទ្យានេះឡើង។ ជាពិសេសនោះគឺអ្នកវិទ្យាសាស្រ្តបង្កើតមួកបច្ចេកវិទ្យានេះឡើងសម្រាប់ទាហានអាមេរិក ព្រោះថាការចូលធ្វើជាទាហានមិនស្រួលនោះទេ ប្រសិនបើពួកគាត់មិនបានគេងគ្រប់គ្រាន់ទៀតនោះ វាអាចបង្កជាបញ្ហាចោទផ្សេងៗដល់ពួកគាត់។

ជាមួយគ្នានេះដែរ ការឌីហ្សាញម៉ូតនៃមួកបច្ចេកវិទ្យានេះគឺ ក្រុមអ្នកវិទ្យាសាស្រ្តបង្កើតវាឡើងដោយមានទម្ងន់ស្រាល មិនបង្កជាការរំខានដល់អ្នកប្រើប្រាស់។ ចំណែកឯដំណើរការខាងក្នុងវិញវាមានចរន្តអគ្គិសនីដែលមិនប៉ះពាល់ដល់សុខភាពចូលទៅសម្រួលដំណើរការនៃការរាំងស្ទះនៅក្នុងខួរក្បាល ធ្វើយើងមិនគិតច្រើនហើយបានគេងលក់ស្រួល។

គូសបញ្ចាក់ថា មួកបច្ចេកវិទ្យានេះកំពុងតែដាក់ឲ្យប្រើប្រាស់សាកល្បងទៅលើក្រុមទាហាននៅអាមេរិកនៅឡើយទេ ប្រសិនបើការដាក់សាកឲ្យប្រើប្រាស់នោះទទួលបានជោគជ័យទើបគេដំណើរការលក់តាមក្រោយ៕ ​    

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia