ច្រើនណាស់! នេះជាចំនួនលុ.យ ដែលប្រជាជនកម្ពុជាចាយលើ ការផ្សព្វផ្សាយឌីជីថល ក្នុង១ថ្ងៃ
SOKLY - កូនផ្កាឈូក
MAY 21 2025
ឌីជីថល
415 views
1 min read

Facebook, TikTok, Instagram និង YouTube ជាដើម គឺជាបណ្ដាញសង្គមមួយដែលទទួលបានការពេញនិយមជាខ្លាំង និងត្រូវបានគេប្រើប្រាស់សម្រាប់ការកម្សាន្ត ឬធ្វើទីផ្សារជាដើម។

យោងតាមរបាយការណ៍ពីក្រសួងព័ត៌មាន ដែលផ្សព្វផ្សាយនៅក្នុង សន្និសីទស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទឹកប្រាក់សរុបចំនួន 170 លានដុល្លារត្រូវបានប្រជាជនខ្មែរចំណាយលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលក្នុងឆ្នាំ 2024។

អាស្រ័យហេតុនេះ មានន័យថា បើគិតជាមធ្យម ក្នុងមួយថ្ងៃ គឺមានទឹកប្រាក់ប្រមាណ 465,753$ ត្រូវបានចំណាយទៅលើការផ្សព្វផ្សាយក្នុងប្រព័ន្ធឌីជីថល៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia