iPhone ចេញសេរីថ្មីរាល់ឆ្នាំ! បើ១០ឆ្នាំមុន វិនិយោគលុយ ១ពាន់$ជាមួយក្រុមហ៊ុន Apple ដល់ពេលនេះចំណេញប៉ុន្មាន?
SOKLY - កូនផ្កាឈូក
MAY 20 2025
ឌីជីថល
51 views
1 min read

បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អ្នកវិភាគឧស្សាហកម្មបានឱ្យដឹងថា ការចេញលក់នូវទំនិញថ្មីជារៀងរាល់ឆ្នាំរបស់ Apple គឺជាផ្នែកសំខាន់មួយ ដែលអាចជួយឱ្យរង្គើរដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ។ ហើយជាទូទៅតម្លៃភាគហ៊ុនច្រើនតែកើនឡើងនៅក្រោយពេលដែលសន្ទុះនៃការលក់មានសម្រើបហក់ឡើងកាន់តែខ្ពស់។

Img 0053

បើគិតត្រឹមថ្ងៃទី20 ខែឧសភា ឆ្នាំ2025 នេះ ផ្សារភាគហ៊ុនរបស់ Apple ត្រូវបានបើកឱ្យជួញដូរនៅក្នុងតម្លៃ  207.67ដុល្លារ ក្នុង១ហ៊ុន។ ប្រសិនបើ អ្នកវិនិយោគ ១ពាន់ដុល្លារជាមួយនឹង Apple កាលពី ១០ឆ្នាំមុន ពោលគឺចំថ្ងៃទី20 ខែឧសភា ឆ្នាំ2015 ដែលកាលនោះមានតម្លៃត្រឹមតែ 32.50ដុល្លារក្នុង១ហ៊ុន។ ដូច្នេះមានន័យថា ចំនួនទឹកលុយរបស់លោកអ្នកគឺបានកើនឡើងពី 1,000$ មកដល់ 6,387.92$។

Img 0054

គួរជម្រាបផងដែរថា ភាគហ៊ុនរបស់ Apple បានចាប់ផ្ដើមដាក់ឱ្យជួញដូរជាសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨០ ក្នុងតម្លៃ ២២ដុល្លារក្នុងមួយហ៊ុន។ បច្ចុប្បន្ននេះ Apple មានតម្លៃសរុបប្រមាណ 3ទ្រីលានដុល្លារ និងត្រូវបានគេចាត់ទុកជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលឈរជើងលំដាប់ជួរមុខនៅសហរដ្ឋអាមេរិក និងក្នុងសាកលលោកទាំងមូលផងដែរ។ នេះបើយោងតាមរបាយការណ៍ពី Forbes៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia