កុំប្រហែស! ទាំងនេះជារបៀបឆែកអាខោនហ្វេសប៊ុកថាមានសុវត្តិភាព ឬអាខោនកំពុងមានអ្នកផ្សេងលួចចូលប្រើប្រាស់
Khunna - ឃុនណា
MARCH 23 2025
អេឡិចត្រូនិក
2.9 K views
2 mins read

អ្នកប្រើប្រាស់បណ្តាញសង្គមហេ្វសប៊ុកជាច្រើនតែងរំលងរាល់ការចូលឆែកមើលនូវមុខងារសុវត្តិភាពនៅក្នុងអាខោហ្វេសប៊ុករបស់ខ្លួន នេះក៏ជាផ្លូវមួយដែលងាយស្រួលដល់ជនមិនស្គាល់មុខ ឬ Hacker អាចវាយលុកចូលអាខោនរបស់យើងតាមរយៈការធ្វេសប្រហែសបានយ៉ាងងាយស្រួល ដូច្នេះដើម្បីអាចមើលដឹងថាអាខោនហ្វេសប៊ុករបស់យើងសុវត្តិភាព ឬក៏អត់អាចចូលឆែកមើលតាមរយៈវិធីខាងក្រោមបាន។

 99315151 Bd213baf 1836 4f7b 85b3 69f01dae8a64
•    ដំបូងអ្នកទាំងអស់គ្នាចូលទៅកម្មវិធីហេ្វសប៊ុក 
•    បន្ទាប់មកចុចលើមុខងារ Menu ដែលស្ថិតខាងក្រោមផ្នែកខាងស្តាំ
•    រួចអូសចុះក្រោមដោយយកពាក្យ Setting & privacy បន្ទាប់មកចុចពាក្យ Settings 
•    បន្ទាប់មកទៀតចុចលើក្រឡោន Search Settings ដោយវាយពាក្យថា Security Checkup 
•    ចុចលើពាក្យ Security Checkup រួចអ្នកទាំងគ្នានឹងចូលទៅដល់ Account Center ហើយចុចលើពាក្យ Password and security 
•    រួចមកយកពាក្យ When you’re logged in នោះអ្នកទាំងអស់គ្នានឹងឃើញអាខោនហេ្វសប៊ុករបស់យើង និងអាខោន Instagram (ប្រសិនបើបានភ្ជាប់) 
•    បន្ទាប់មកចុចលើអាខោនហ្វេសប៊ុករបស់យើង នោះវានឹងបង្ហាញថាមាន Device ណាខ្លះដែលបានចូលភ្ជាប់ជាមួយអាខោនរបស់យើង ឧទាហរណ៍ iPhone, Oppo, Vivo, Samsung, Windows Pc ដែលបញ្ជាក់ជាមួយទីតាំង ម៉ោង និងថ្ងៃដែល Device មួយនោះចូលប្រើប្រាស់ 
•    ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាសង័្សយ ឬមិនស្គាល់ Device ណាមួយដែលស្ថិតនៅក្នុងអាខោនយើងទេគួរតែចុចលើពាក្យ Select Devices បន្ទាប់មកចុចក្នុងប្រអប់តូចខាងស្តាំលើ Device ដែលអ្នកទាំងអស់គ្នាចង់ដកចេញ រួចចុចពាក្យ Log out ជាការស្រេច 
•    ចំណាំថាពាក្យ You’re currently logged in on these devices ជា Device របស់យើងកំពុងប្រើដោយមានលោតអក្សរពណ៌បៃតង (This device) ដែលយើងជាម្ចាស់ដើមកំពុងប្រើប្រាស់
•    ចុងក្រោយគួរតែបើកនូវមុខងារ In-app notifications ចោល និងភ្ជាប់អាខោនហ្វេសប៊ុករបស់យើងជាមួយ Email ដែលខ្លាំង ដើម្បីធានានូវសុវត្តិភាពអាខោន និងអាចដឹងដំណឹងភ្លាមៗនៅពេលដែលនរណាម្នាក់ព្យាយាមចូលអាខោនរបស់យើង។ 

Fb 1

គូសបញ្ជាក់ផងដែរថា រាល់ការព្យាយាម Login ណាមួយដែលមិនមែនជាយើងនុះកម្មវិធីហ្វេសប៊ុកនឹងផ្តល់ដំណឹងដល់យើងតាមរយៈ Notifications facebook និងតាមរយៈ Gmail ដែលយើងបានភ្ជាប់ជាមួយអាខោនហ្វេសប៊ុក។ នៅអត្ថបទបន្ទាប់ខ្ញុំនឹងប្រាប់ពីសញ្ញាទាំង ៣ ថានរណាដែលព្យាយាមចូលអាខោនរបស់យើង ជាមួយនឹងវិធីការពារផងដែរ។ ចុចតំណលីងនេះសម្រាប់អត្ថបទបន្ទាប់ https://tech-cambodia.com/articles/3signs-alert-on-facebook


អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia