ជាទូទៅអាខោនហ្វេសប៊ុកដែលបានភ្ជាប់ជាមួយ Gmail តែងតែមានសុវត្ថិភាពជាងអាខោនទូទៅដែលភ្ជាប់ជាមួយលេខទូរស័ព្ទ តែក្នុងករណីអ្នកប្រើប្រាស់បានភ្ជាប់ជាមួយ Email ដែលខ្សោយមិនមានមុខងារការពារខ្លាំងក៏នៅតែរងការហានិភ័យផងដែរ ដូច្នេះមកដឹងពីសញ្ញាទាំង ៣ នេះដែលបង្ហាញថាអាខោន Facebook របស់យើងកំពុងត្រូវបានគេលួចចូលប្រើប្រាស់។
• អាខោនហ្វេសប៊ុកដែលភ្ជាប់ជាមួយ Email ៖ ជាទូទៅនៅពេលដែលយើងភ្ជាប់អាខោនហ្វេសប៊ុករបស់យើងជាមួយ Email នោះរាល់ការជូនដំណឹងផ្សេងៗអំពីហ្វេសប៊ុកដូចជាឆាត សកម្មភាពយើងប្រើប្រាស់នៅលើហ្វេសប៊ុកជាដើម វានឹងបង្ហាញក្នុង Gmail របស់យើង។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាទទួលបានសារមួយដែលលោតលើគណនី Gmail របស់យើងដោយមានពាក្យថា Security alert: login near… on a new device ពីខាង Facebook ដែលមានសញ្ញាធីក នោះមានន័យថា នរណាម្នាក់កំពុងព្យាយាមចូលអាខោនហ្វេសប៊ុករបស់យើងហើយ ប្រសិនបើម្នាក់នោះមិនមែនជាយើង និងជាជនមិនស្គាល់មុខទេត្រូវចុចពាក្យខាងក្រោម This wasn't me យ៉ាងលឿនបំផុត។ ក្នុងនោះក៏បានបង្ហាញពីទីតាំង, Device, ម៉ោង និងថ្ងៃពីជនដែលព្យាយាម login ចូលផងដែរ។
• សុខៗស្រាប់តែលោតលេខកូដ ៦ ខ្ទង់ដោយមិនដឹងខ្លួនតាមរយៈ Gmail និង Notification Facebook នេះសរបញ្ជាក់ថាមាននរណាម្នាក់បានកំពុងវាយ Email របស់អ្នកទាំងអស់គ្នាចូលទៅ ដែលស្ថិតក្នុងដំណាក់កាលទី ២ ប្រសិនក្នុងករណីថាជននោះបានស្គាល់ ឬដឹងលេខកូដ ៦ ខ្ទង់នោះហើយ វាជារឿងហានិភ័យមួយជំហានទៀតដែលគេអាចចូលបានដោយងាយស្រួល ហើយការចូលបាននេះអាចជាការ Hack, ការទទួលបានព័ត៌មានពីម្ចាស់អាខោនហ្វេសប៊ុក, រ៉ាវត្រូវ (កម្រនឹងមាន), ការជ្រុះបាត់ទូរស័ព្ទដែលមានទ្និន័យគ្រប់គ្រាន់ដល់ដៃអ្នករើសបាន, អាខោនហ្វេសប៊ុកមិនបានភ្ជាប់ជាមួយ Email ដែលខ្លាំងជាដើម។ ដូច្នេះជៀសវាងកុំឲ្យជននោះចូលគ្រប់គ្រងអាខោនយើងបានត្រូវប្រញ្ញាប់ដូរ Password ជាបន្ទាន់តាមដែលអាចធ្វើទៅបាន ដោយអ្នកទាំងអស់គ្នាចូលទៅកាន់ Menu រួចចូលទៅកាន់ Settings ដោយយកពាក្យថា Password and security រួចចុចពាក្យ Change Password និងចុចលើអាខោនរបស់យើង បន្ទាប់មកទៀតវាយ Password ចាស់ចូលជាមុនសិនសឹមវាយ Password ថ្មីចូល និងវាយ Password ថ្មីម្តងទៀតនៅក្រឡោនទី ៣ (Re-type password) រួចចុច Change Password ជាការស្រេច។
• ចំណុចចុងក្រោយឃើញមាន Device ដែលប្លែកមិនស្គាល់ប្រភពច្បាស់លាស់នៅលើអាខោនរបស់យើង ត្រូវប្រញាប់ Log out Device នោះចេញជាបន្ទាន់។ ដោយចុចលើមុខងារ Menu ដែលស្ថិតខាងក្រោមផ្នែកខាងស្តាំ រួចអូសចុះក្រោមដោយយកពាក្យ Setting & privacy បន្ទាប់មកចុចពាក្យ Settings ចុចលើក្រឡោន Search Settings ដោយវាយពាក្យថា Security Checkup ចុចលើពាក្យ Security Checkup រួចអ្នកទាំងគ្នានឹងចូលទៅដល់ Account Center ហើយចុចលើពាក្យ Password and security បន្ទាប់មកចុចលើអាខោនហ្វេសប៊ុករបស់យើង នោះវានឹងបង្ហាញថាមាន Device ណាខ្លះដែលបានចូលភ្ជាប់ជាមួយអាខោនរបស់យើង ឧទាហរណ៍ iPhone 13pro Max, Oppo, Vivo, Samsung, Windows Pc ដែលបញ្ជាក់ជាមួយទីតាំង ម៉ោង និងថ្ងៃដែល Device មួយនោះចូលប្រើប្រាស់ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាសង័្សយ ឬមិនស្គាល់ Device ណាមួយដែលស្ថិតនៅក្នុងអាខោនយើងទេគួរតែចុចលើពាក្យ Select Devices បន្ទាប់មកចុចក្នុងប្រអប់តូចខាងស្តាំលើ Device ដែលអ្នកទាំងអស់គ្នាចង់ដកចេញ រួចចុចពាក្យ Log out ជាការស្រេច ។
គូសបញ្ជាក់ផងដែរថា រាល់ការព្យាយាម Login ណាមួយដែលមិនមែនជាយើងនុះកម្មវិធីហ្វេសប៊ុកនឹងផ្តល់ដំណឹងដល់យើងតាមរយៈ Notifications Facebook និងតាមរយៈ Gmail ដែលយើងបានភ្ជាប់ជាមួយអាខោនហ្វេសប៊ុក។ នៅអត្ថបទបន្ទាប់ខ្ញុំនឹងប្រាប់ពីវិធីការពារអាខោនហ្វេសប៊ុកឲ្យមានសុវត្តិភាពជាងមុន និងមិនងាយមាននរណាចូលលេងបានក្រៅពីយើងម្ចាស់អាខោន។
អត្ថបទដោយ៖ ងួន ឃុនណា