ការប្រើប្រាស់ AI ក្នុងគោលបំណងអាក្រក់ ជាពិសេសការបង្កើតព័ត៌មានមិនពិត កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយក្នុងសង្គម។ ទោះបីជា AI ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ក៏មានក្រុមមនុស្សមួយចំនួនបានប្រើប្រាស់វាក្នុងការបោកប្រាស់ ដែលបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម។ យោងតាមCBS News នេះជាបញ្ហា២ក្នុងចំណោមបញ្ហាជាច្រើនដែលកើតចេញពីការប្រើប្រាស់ AI ក្នុងគោលបំណងអាក្រក់ ដូចជាការបង្កើតព័ត៌មានមិនពិត និងការបោកប្រាស់។
គេប្រើប្រាស់ Ai generator អោយធ្វើរការgenerate Email មួយដែលទុក្ខចិត្តដូចទៅនិងmail របស់ក្រុមហ៊ុនធំៗណាមួយដូចជា Microsoft , Facebook , google ឬរដ្ឋាភិបាល។ដែលនៅក្នុង email នោះមានបង្កប់នូវ virus cyber criminal សម្រាប់វាយប្រហារ ប្រសិនបើយើងចូលប្រើប្រាស់ងាយនិងបាត់បង់ទិន្នន័យ។
ករណីទី២ ការប្រើប្រាស់Deepfake បន្លំអត្តសញ្ញាណនិងសំលេង
Deepfake គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តមួយប្រភេទដែលអាចបង្កើតវីដេអូក្លែងក្លាយដែលមើលទៅហាក់បីដូចជាពិតប្រាកដ។ ទោះបីជាបច្ចេកវិទ្យានេះមានសក្តានុពលក្នុងការប្រើប្រាស់ក្នុងវិស័យកម្សាន្ត និងការអប់រំក៏ដោយ ប៉ុន្តែវាក៏អាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សង្គមផងដែរ។Deepfake អាចត្រូវបានប្រើដើម្បីបង្កើតវីដេអូក្លែងក្លាយដែលបង្ហាញពីបុគ្គលសាធារណៈ ឬមនុស្សធម្មតាកំពុងធ្វើរឿងមិនល្អ ដែលអាចបំផ្លាញសេចក្តីថ្លៃថ្នូរ និងអាជីពរបស់ពួកគេបានយ៉ាងងាយស្រួល។ជាក់ស្តែងជនខិលខូចបានប្រើប្រាស់ deepfake ក្នុងការបន្លំធ្វើជាបុគ្គលល្បីៗដូចជាលោក Elon musk ជាដើមដែល បង្កឱ្យមានការភ័ន្តច្រឡំនិងមានការចាញ់បោកក្នុងការវិនិយោគ។
ការប្រើប្រាស់ AI ក្នុងគោលបំណងអាក្រក់បានបង្ហាញឱ្យឃើញពីសក្តានុពលក្នុងការបំផ្លាញសង្គមយ៉ាងខ្លាំង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ន និងបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យានេះដើម្បីការពារខ្លួនពីការក្លាយជាជនរងគ្រោះ។