កាក់កបណាស់!​ ក្នុងត្រីមាសទី២ Samsung កើបលុយ៥៤ពាន់លានដុល្លារធ្វើជាមហាសេដ្ឋី ក្រោយគេល្បីផ្អើលប្រើ AI
Navasiri Morm
JULY 10 2024
អាជីវកម្ម 4.0
344 views
1 min read

កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ចំណូលប្រចាំត្រីមាសទី2 នៃឆ្នាំ 2024 របសក្រុមហ៊ុន Samsung សរុបមានរហូតដល់ទៅ 54,3ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ 75ទ្រីលានវ៉ុន កើនឡើងជាង 23.3% បើប្រៀបធៀបទៅនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

1620631117690146

ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលចំណូលរបស់ក្រុមហ៊ុន Samsung ហក់ឡើងខ្លាំងដូច្នេះ គឺដោយសារ តម្រូវការបន្ទះឈឺបមានការកើនឡើងខ្លាំង ខណៈវត្តមាននៃបច្ចេកវិទ្យា AI ដែលបច្ចុប្បន្នកំពុងតែផ្ទុះមានការប្រើប្រាស់ច្រើនពីសំណាកអ្នកប្រើប្រាស់ជុំវិញពិភពលោក ជាហេតុធ្វើឲ្យមានក្រុមហ៊ុនជាច្រើនធ្វើការកម្មង់ទិញឈីបពី Samsung យកទៅប្រើប្រាស់ ដើម្បីអាចបង្កើត AI ដាក់ចូលឧបករណ៍អេឡិចត្រូនិចរបស់ពួកគេ។

Samsung News Around the World Main406

គួរជម្រាបផងដែរថា ក្រៅតែល្បីល្បាញក្នុងការផលិតស្មាតហ្វូន គ្រឿងអេឡិចត្រូនិចក៏ដូចជា សម្ភារៈប្រើប្រាស់ផ្សេងៗ Samsung ក៏ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតឈីបដ៏ល្បីល្បាញបំផុតមួយផងដែរ ខណៈរបរនេះនឹងក្លាយជារបរគោលដែលជួយឲ្យ Samsung អាចកើបលុយបានរាប់ពាន់លានដុល្លារទៅថ្ងៃអនាគត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia