ក្រុមហ៊ុន សាមសុង បានធ្វើការបើកសម្ពោធហាងសាខាថ្មីនៅ AEON3 និងមានការបញ្ចុះតម្លៃដ៏ពិសេសផងដែរ
Makara Rin
DECEMBER 15 2022
PR
2 mins read

(ភ្នំពេញ) ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សជាតិនៅពេលអនាគតឱ្យមានភាពកាន់តែទំនើប…ទាន់សម័យដើម្បីជម្រុញគុណភាពជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើងដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បងដោយការច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។

Img 1054

ដូចជាពេលនេះអ៊ីចឹង ក្រុមហ៊ុន សាមសុង ក៏បានពង្រីកបន្ថែមនូវសាខាហាងផលិតផលសាមសុង ថ្មីមួយទៀតដែលមានទីតាំងនៅផ្សារទំនើប AEON MALL Mean Chey (AEON3) ដែលបានធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី15 ធ្នូ ចុងឆ្នាំ 2022 នេះ ដែលមានការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងកុះករ ក្នុងការចូលទស្សនា និងទិញនូវផលិតផលរងបស់សាមសុង។

Img 1080

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការលើកទឹកចិត្តដោយផ្ដល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា និងទិញនូវផលិតផលរបស់សាមសុង ខាងក្រុមហ៊ុន សាមសុង នឹងមានការបញ្ចុះតម្លៃ រហូតដល់ 20% រាល់ពេលទិញនៅក្នុង Showroom ចាប់ពីថ្ងៃទី15 រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2022!

Img 1082

ហើយក៏បានធ្វើការចែកមួយសុវត្ថិភាព ឥតគិតថ្លៃ! គ្រប់អតិថិជនទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា (ស្តុកមានកំណត់មកមុនបានទទួលមុន) ដើម្បីជាការអរគុណក្នុងការរួមចំណែករីករាយក្នុងឱកាសសម្ពោធហាងទំនើបថ្មីនេះផងដែរ។ ក្រៅពីនេះនូវមានកម្មវិធីពិសេសៗយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង!

Img 1089

Img 1106

Img 1084

បើយោងតាម  លោក ឌឺ គឹមហាវ ដែលជាអគ្គនាយកមកពី Mobile Delegation (Cambodia) បានមានប្រសាសន៍ថា “គោលបំណងនៃការបង្កើតសាខាថ្មីនេះឡើង គឺដើម្បីជួយសម្រួល និងផ្ដល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ក្នុងការចូលទស្សនា ក៏ដូចជាទិញនូវផលិតផល សាមសុង ទំនើបៗស៊េរីថ្មីចុងក្រោយបង្អស់ ហើយក៏ដើម្បីបំពេញតម្រូវការការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនផងដែរ”!

សូមបញ្ជាក់ផងដែរថាសាខាហាងលក់ផលិតផល សាមសុង ថ្មីនេះ មានលក់នូវផលិតផល សាមសុង យ៉ាងជាច្រើនដូចជា៖ ស្មាតហ្វូនទំនើបៗស៊េរីចុងក្រោយ ឆ្នាំ 2022 , ថេប៊្លេតស៊េរីចុងក្រោយឆ្នាំ 2022, កាសអេឡិចត្រូនិក, smart watch, និងគ្រឿង Accessory ដ៏ទំនើបទាន់សម័យយ៉ាងច្រើនសម្បូរបែបទៀតផង! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia