លែងបានប្រើ Google Search? Samsung កំពុងពិចារណាដាក់ Microsoft Bing AI លើស្មាតហ្វូនជំនួស Google
Makara Rin
APRIL 18 2023
អាជីវកម្ម 4.0
285 views
2 mins read

ជាធម្មតាពេលដែលយើងទិញទូរស័ព្ទប្រភេទ Android ថ្មីមកគឺតែងតែឃើញ Google មុនគេតែម្តង ដើម្បីប្រើប្រាស់ក្នុងការស្វែងរកឬដំឡើងកម្មវិធីផ្សេងៗ។ ដោយឡែក នៅពេលខាងមុខប្រសិនបើអ្នកធ្វើការទិញស្មាតហ្វូនរបស់ Samsung ថ្មីគឺអាចនឹងមិនមានភ្ជាប់មកជាមួយ Google ដែលជា Defualt Search Engine ដូចមុនទៀតទេ​ពោលគឺអាចប្រើជាមួយនឹង Bing ដែលជារបស់ Microsoft វិញ។

យោងទៅតាមការចុះផ្សាយរបស់ The NewYork Time បានឲ្យដឹងថា ក្រុមហ៊ុន Samsung កំពុងធ្វើការពិចារណាលើការដាក់ Microsoft Bing ដែលដំណើរការដោយបច្ចេកវិទ្យា AI ថ្មីដើម្បីដាក់ចូលទៅក្នុងស្មាតហ្វូនរបស់ខ្លួនធ្វើជា Defualt Search Engine ជំនួសឲ្យ Google វិញ ដែលដំណឹងមួយនេះក៏ធ្វើឲ្យខាង Google មិនសូវជាសប្បាយចិត្តប៉ុន្មានទេ។

លើសពីនេះទៅទៀត The NewYork Time ក៏បានបន្ថែមថា បើតាមការប៉ាន់ស្មាន ក្រុមហ៊ុន​ Google គឺបានចំណាយលុយខ្ទង់៣ពាន់លានដុល្លារក្នុង១ឆ្នាំៗ ទៅលើកិច្ចសន្យាជាមួយ Samsung ដើម្បីដាក់បញ្ចូល Google Search របស់ខ្លួន។​ មិនតែប៉ុណ្ណោះក្នុងកិច្ចសន្យាស្រដៀងគ្នានេះ Google ក៏បានចំណាយលុយ ២០ពាន់លានដុល្លារ ផងដែរហើយក៏ត្រូវបន្តក្នុងឆ្នាំ២០២៣នេះទៀត។

1

យ៉ាងណាមិញ ចំពោះកិច្ចសន្យារបស់ Samsung ថ្មីនេះគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយថាSamsung ពិតជាជ្រើសរើសយក Microsoft Bing ជាជាងការចាប់ដៃជាមួយ Google ដដែលឬក៏យ៉ាងណានោះទេ។

ម្យ៉ាងទៀតបើប្រៀបធៀបរវាង Google Search Engine ជាមួយ Microsoft Bing គឺស្រដៀងតែគ្នាតែប៉ុន្តែអ្វីដែលធ្វើឲ្យ Bing លេចធ្លោជាងនោះគឺ​ Microsoft បានបញ្ចូលមុខងារ Bing Chat ដែលដំណើរការដោយបច្ចេកវិទ្យា​ AI របស់ ChatGPT ដែលបច្ចុប្បន្ន Google គឺមិនទាន់អភិវឌ្ឍដល់នៅឡើយទេ។

គូសបញ្ជាក់ផងដែរថា ប្រសិនបើ Samsung នឹងដាក់បញ្ចូល Microsoft Bing ធ្វើជា Default Search Engine ពិតមែន គឺមិនមែនមានន័យថានៅលើស្មាតហ្វូន Samsung លែងមាន Google ប្រើនោះទេ​ពោលគឺយើងនៅតែអាចទាញយក Google យកមកប្រើប្រាស់បានដដែលគ្រាន់តែមិនមែនជា Default ដែលយើងបើកមកឃើញដូចមុន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia