ជាធម្មតាប្រសិនបើយើងចង់ធ្វើចលនាទៅលើការ Design ណាមួយគឺទាមទាឲ្យត្រូវចេះប្រើ Software ធំៗមួយចំនួនតួយ៉ាងដូចជា After Effect ជាដើម ប៉ុន្តែបច្ចុប្បន្ននេះគឺកាន់តែងាយស្រួល ប្រសិនបើយើងមិនចង់ស្មុគស្មាញក្នុងការចូលទៅបង្កើតប្រភេទ Animation គឺយើងអាចប្រើ Tool ជំនួសបាន។
ហើយចំពោះធូលនោះឈ្មោះថា Jitter វាជាប្រភេទធូល Motion Design ដែលអនុញ្ញាតឲ្យយើងបង្កើតជាចលនាវីដេអូផ្សេងៗទៅតាមតម្រូវការដូចជា Videos Title, Logo, Icons, Show reel, Website និងប្រភេទ Animation ផ្សេងៗជាច្រើនទៀតទៅតាមតម្រូវការនៃការផលិតវីដេអូរបស់យើង។
ពេលចូលទៅកាន់វេបសាយមួយនេះ វានឹងបង្ហាញជាមួយនឹង Template ដែលគេធ្វើហើយស្រាប់ៗជាច្រើន ប្រសិនបើយើងពេញចិត្តមួយណាគ្រាន់តែចូលទៅកាន់ Template នោះយើងនឹងអាចច្នៃបានតែម្តង។ សម្រាប់ការច្នៃគឺយើងអាចធ្វើបានតាមចិត្ត ពោលគឺអាចកែអក្សរ អាចកែរូបភាព អាចកែជាមួយនឹងប្រភេទចលនា អាចកែរយៈពេល អាចកែពណ៌ និងមុខងារផ្សេងៗទៀតគឺយើងអាចកែបានដោយសេរីតែម្តង។ បន្ទាប់ពីកែរួចក៏អាច Export ចេញមកប្រើប្រាស់បានដែរ ដោយមិនមានជាប់ Watermark នោះទេ។
អត្ថបទដោយ៖ រិន មករា